ឃាត់ខ្លួន​មនុស្ស​៥​នាក់​និង គ្រឿងញៀន​ជាង​២០​កញ្ចប់​ទៅកាន់​តុលាការ

ឃាត់ខ្លួន​មនុស្ស​៥​នាក់​និង គ្រឿងញៀន​ជាង​២០​កញ្ចប់​ទៅកាន់​តុលាការ



សៀមរាប ៖ យុវជន​សង្ស័យ​ចំនួន​៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជាក់​ស្តែង រួមជាមួយ​នឹង​ថ្នាំញៀន​ចំនួន​២០​កញ្ចប់​ធំ និង​៣​កញ្ចប់​តូច​ ដែល​មាន​ទម្ងន់​៩.៩​ក្រាម ទូរស័ព្ទ​ដៃ​ចំនួន​៦​គ្រឿង ដាវ​ដែក​ចំនួន​០១​ដើម។

ការ​ចុះ​ប្រតិ​បត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៦។

កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានរួម​សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​អង្គរជុំ​បាន​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​ករណី​ជួញដូរ​និង​ចាត់ចែង​ឲ្យ​ប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ស្ថិតចំណុច ភូមិ​ថ្នល់ ឃុំ ចារ​ឈួ​ក ស្រុក​អង្គរជុំ ខេត្តសៀមរាប​។

លោក​វរសេនីយ៍ទោ អ៊ុំ​សា​អាត ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានបង្ហាញ​ឈ្មោះ​ជនសង្ស័យ​ដែល​ត្រូវ ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ ភឿន ទិ​ត្យ​ភេទ​ប្រុស កើត​នៅ​ឆ្នាំ​១៩៩៤ ជនជាតិខ្មែរ មុខរបរ ជាងដែក មាន​ទីលំនៅ​ភូមិ​ថ្នល់​ឃុំ​ចារ​ឈួ​ក​ ស្រុក​អង្គរជុំ​ ខេត្តសៀមរាប​ពីបទ​ជួញដូរ ទី​២-​ឈ្មោះ ផោន​ប៉ោក​ភេទ​ប្រុស​កើត​នៅ ឆ្នាំ​១៩៩២ ជនជាតិខ្មែរ មុខរបរ ធ្វើស្រែ​មាន​ទីលំនៅ​ភូមិ​ភូមិ​ដូន​ស្វា ​ឃុំ​ចារ​ឈួ​ក ​ស្រុក​អង្គរជុំ ខេត្តសៀមរាប ពីបទ​ចាត់ចែង ទី​៣​ឈ្មោះ​ជ្រាយ ញ់ក់ ភេទ ប្រុស កើត​នៅ​ឆ្នាំ​១៩៩២​មុខរបរ​ធ្វើស្រែ ​មាន​ទីលំនៅ​ភូមិ​ល្បើក ឃុំ​ក្តី​រុន ស្រុក​ពួក ខេត្តសៀមរាប ពីបទ​ចាត់ចែង ទី​៤​ឈ្មោះ​ញ៉យ សាល ភេទ ប្រុស ​កើត​នៅ​ឆ្នាំ​១៩៩១​មុខរបរ​ជាងដែក មាន​ទីលំនៅ​ភូមិ​នគរ​ភាស ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប​ ពី​បទ​ចាត់ចែង ទី​៥ ឈ្មោះ ម៉ៅ មិ​ត ភេទ ប្រុស កើត​នៅ​ឆ្នាំ ១៩៩៥ មុខរបរ​ជាងដែក មាន​ទីលំនៅ​ភូមិ​ករលំ​ ឃុំតា​សោម​ ស្រុក​អង្គរជុំ ខេត្តសៀមរាប។

ជាមួយ​ការឃាត់ខ្លួន​ជនសង្ស័យ នេះដែរ​សមត្ថកិច្ច​បាន ដកហូត​បាន​នៅ​ថ្នាំញៀន​ចំនួន​២០​កញ្ចប់​ធំ​៣​កញ្ចប់​តូច​ ដែល​មាន​ទម្ងន់​៩.៩​ក្រាម ទូរស័ព្ទ​ដៃ​ចំនួន​៦​គ្រឿង ដាវ​ដែក​ចំនួន​០១​ដើម ព្រមទាំង​ឧបករណ៍​ប្រើប្រាស់​ និង ​សម្ភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ធំ​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​រួម​នឹង​វត្ថុ​តាង​គ្រឿងញៀន​ត្រូវ​បាន​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជូន​ទៅកាន់​តុលាការ​នៅ​ព្រឹក​ក្នុង​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦​នេះ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់៕