ក្រុមហ៊ុន Lenovo បង្កើត​ទូរស័ព្ទដៃ​ដែល​អាច​បត់បែន ហើយ​ពាក់​វា​ដូច​នាឡិកាដៃ​អ៊ីចឹង​

    ​បំភ្លេច​ទូរស័ព្ទ​រាង​កោង​ទៅ​! គំរូ​ស្មា​ត​ហ្វូ​ន​ថ្មី​របស់​ក្រុមហ៊ុន Lenovo ប្រើ​នូវ​អេក្រង់​បត់បែន​បាន និង​ខ្លួន​របស់​វា​អាច​យកទៅ​ពាក់​នៅ​កដៃ​ដូច​នាឡិកា​អ៊ីចឹង​។​

​    ​ទូរស័ព្ទ CPlus មាន​អេក្រង់​អាច​បត់បែន​ទំហំ ៤,២៦ អ៊ី​ញ ដំណើរការ​ដោយ​ប្រព័ន្ធ Android និង​មកដល់​ក្នុង​ជម្រើស ១២ ពណ៌​ឯណោះ​។​

​    ​នេះ​មិនមែនជា​លើកដំបូង​ទេ​ដែល​យើង​បានឃើញ​គំរូ​ឧបករណ៍​ជាមួយនឹង​អេក្រង់​អាច​បត់បែន​បាន​។ Samsung, LG និង Nokia ក៏បាន​ធ្វើ​នូវ​ឧបករណ៍​បត់​ជា​ពីរ​ផងដែរ ប៉ុន្ដែ​មិនទាន់​ឃើញ​មាន​នៅលើ​ទីផ្សារ​នៅឡើយ​ទេ​៕

ក្រុមហ៊ុន Lenovo បង្កើត​ទូរស័ព្ទដៃ​ដែល​អាច​បត់បែន ហើយ​ពាក់​វា​ដូច​នាឡិកាដៃ​អ៊ីចឹង​ក្រុមហ៊ុន Lenovo បង្កើត​ទូរស័ព្ទដៃ​ដែល​អាច​បត់បែន ហើយ​ពាក់​វា​ដូច​នាឡិកាដៃ​អ៊ីចឹង​ក្រុមហ៊ុន Lenovo បង្កើត​ទូរស័ព្ទដៃ​ដែល​អាច​បត់បែន ហើយ​ពាក់​វា​ដូច​នាឡិកាដៃ​អ៊ីចឹង​ក្រុមហ៊ុន Lenovo បង្កើត​ទូរស័ព្ទដៃ​ដែល​អាច​បត់បែន ហើយ​ពាក់​វា​ដូច​នាឡិកាដៃ​អ៊ីចឹង​