រូបមន្ត​សាមញ្ញ​ទាំង ២ នេះ​ជួយ​កម្ចាត់​ក្រចកជើង​ស្អុយ​ដោយសារ​ផ្សិត​ជា​រៀងរហូត​!

    ​ផ្សិត​ក្រចក​គឺជា​បញ្ហា​សុខភាព​ដ៏​ធ្ងន់ធ្ងរ​មួយ​ហើយ​វា​ក៏​ធ្វើឱ្យ​យើង​បាត់បង់​សម្រស់​អស់​មួយកម្រិត​ដែរ​។ ជាទូទៅ បញ្ហា​នេះ​គេ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក ប៉ុន្តែ​ថ្នាំ​ទាំងនេះ​ក៏​មិនសូវ​ផ្តល់​ផល​ដែល​យើង​ចង់បាន​ប៉ុន្មាន​ដែរ​។ ទោះយ៉ាងណា គេ​មាន​គ្រឿងផ្សំ​ធម្មជាតិ​ជាច្រើន​ដែល​ប្រាកដថា នឹង​ជួយ​អ្នកជា​សះស្បើយ​ជាមួយនឹង​ប្រភេទ​ជំងឺ​ទាំងនេះ​។​

​    ​អ្វីដែល​សំខាន់​ដំបូង​គេ​នោះ​គឺ អ្នក​ត្រូវមាន​វិធានការ​ប្រឆាំងនឹង​ជំងឺ​នេះ​ឱ្យបាន​ឆាប់រហ័ស ព្រោះ​បើ​មិន​ដូច្នោះ​ទេ ផ្សិត​នេះ​នឹង​បង្ក​ភាពស្មុគស្មាញ​ធ្ងន់ធ្ងរ​ជាក់​ជាមិនខាន​។​

​    ​* គ្រឿងផ្សំ​
​    ​- ទឹកខ្មេះ​ប៉ោម​
​    ​- ម្សៅ​មេនំ​បុ័ង (Baking Soda)
​    ​- ទឹក​ក្តៅ​ឧណ្ហៗ​

​    ​* របៀប​ធ្វើ​
​    ​ចាក់ទឹក​ខ្មេះ​ប៉ោម​ចូលទៅក្នុង​ផ្តិល​ឬក៏​ចានដែក​មួយ​ល្មម​ដែល​អាច​ត្រាំ​ក្រចកដៃ​ឬ​ជើង​របស់​អ្នកមួយ​លិច​។ ត្រាំ​រយៈពេល ២០ នាទី បន្ទាប់មក​ទុក​ក្រចកដៃ​ឬ​ជើង​របស់​អ្នក​ឱ្យ​ស្ងួត​សឹម​ចាក់ទឹក​ក្តៅ​ឧណ្ហៗ​ចូល​ផ្តិល​។ ក្រោយមក​ត្រាំ​រយៈពេល ២០ នាទី​ទៀត​។ ក្រោយ​ចំណាយពេល ២០ នាទី​រួច អ្នក​ត្រូវ​បន្ថែម​ម្សៅ​មេនំ​បុ័ង​មួយ​ពេ​ង​ចូល​និង​ត្រាំ​រយៈពេល ១៥ នាទី​ទៀត​ជាការ​ស្រេច​។ 

​    ​* ធ្វើបែបនេះ ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​ចាប់ពី ២ ទៅ ៣ សប្តាហ៍ នោះ​ផ្សិត​ក្រចក​ដែល​បានកើត​ឡើងលើ​ក្រចក​របស់​អ្នកនឹង​បាត់ស្រមោល​ដោយ​ឯកឯង​៕