Man Utd គ្រោង​ផ្ដល់​​កីឡាករ​មួយ​រូប​និង​បន្ថែម​​​ប្រាក់​មួយ​ចំនួន​ឲ្យ​ទៅ​ Juventus ដោយ​សង្ឃឹម​ថា​អាច​ទិញ​បាន​ Pogba

មួយរយៈមុនក្លឹប Manchester United ត្រូវបានគេដឹងថាបានធ្វើការដេញថ្លៃប្រមាណជា៦០លានផោនទៅលើខ្សែបម្រើសញ្ជាតិបារាំងដ៏លេចធ្លោរបស់ Juventus គឺកីឡាករ Paul Pogba តែយ៉ាងណាត្រូវបានក្លឹប Juventus បដិសេធសំណើនោះរួចទៅហើយ ។

ប៉ុន្តែថ្មីៗនេះមានដំណឹងមកថាក្លឹប Man Utd គ្រោងធ្វើការដេញថ្លៃកីឡាករ Paul Pogba សារជាថ្មី ដោយលើកនេះ Man Utd គ្រោងផ្ទេរខ្សែការពារវ័យក្មេងសញ្ជាតិអ៊ីតាលីគឺកីឡាករ Matteo Darmian និងបន្ថែមប្រាក់មួយចំនួនទៅឲ្យក្លឹប Juventus ។ បើយោងតាម Givemesport បានឲ្យដឹងថាក្លឹប Juventus ក៏ធ្លាប់ប្រជែងជាមួយ Man Utd ក្នុងការដណ្ដើមទិញ Darmain ផងដែរកាលគេនៅក្លឹប Torino ដូចនេះគេជឿថា Juventus អាចចាប់អារម្មណ៍ចំពោះសំណើមួយនេះ ។

គួររំលឹកថាកីឡាករ Matteo Darmian ត្រូវបានក្លឹប Man Utd ទិញពីក្លឹប Torino កាលពីឆ្នាំ២០១៥ក្នុងតម្លៃផ្ទេរប្រមាណជា១២.៧លានផោន យ៉ាងណាក្នុងការលេងជាមួយ Man Utd កីឡាកររូបនេះបានបង្ហាញទម្រង់លេងល្អគួរសម ដោយគេមានឱកាសបង្ហាញខ្លួនសរុបចំនួន៣៩ប្រកួតនឹងស៊ុតបញ្ចូលទីបាន១គ្រាប់ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


ឈ្នះរង្វាន់សន្ធឹកសន្ធាប់ $120,000 សំរាប់រដូវកាល EURO 2016 ផ្តល់ដោយ 188ASIA។

  • Man Utd គ្រោង​ផ្ដល់​​កីឡាករ​មួយ​រូប​និង​បន្ថែម​​​ប្រាក់​មួយ​ចំនួន​ឲ្យ​ទៅ​ Juventus ដោយ​សង្ឃឹម​ថា​អាច​ទិញ​បាន​ Pogba已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/11  Category:កីឡា
Tags: