ស្រី​តុ និង ស្វាមី​ មក​វិញថ្ងៃ​នេះ

ប្អូន​ថ្លៃ​ស្រី​តុ​ឈ្មោះ ​សុខ សុខន បាន​ថ្លែង​មក​កាន់​ Sabay​ថា​ ស្រី​តុ​ និង​ស្វា​មី​ នឹង​ត្រឡប់​មក​ស្រុក​វិញ ​ថ្ងៃ​សៅរ៍​នេះ ​ក្រោយ​ពេល​បញ្ជូន​លោក​ ខ្យង​ ទៅ​ព្យាបាល​ជំងឺ​ ត្បៀត​សរសៃ​ឈាម ​កាល​ពី​ថ្ងៃ​ទី​៤​មិថុនា​កន្លង​ទៅ​។

 

“ចាស​អូន​…ហ្នឹង​ហើយ​ ស្រីតុ និង​ប្ដី​ ពួក​គេ​ត្រឡប់​មក​វិញ​ថ្ងៃ​សៅរ៍​នេះ​ហើយ​ ដោយ​បង​ចេញ​មក​ថ្ងៃ​នេះ​មុន”។ ប្អូន​ថ្លៃ​ស្រី​តុ ថ្លែង។​​​​

ស្រី​តុ និង ស្វាមី​ មក​វិញថ្ងៃ​នេះ

( ស្ថានភាព នាយ​ខ្យង កាល​​សម្រាក​ក្នុង​បន្ទប់ ICU)

 

យ៉ាង​ណា​មិញ ​មុន​ថ្ងៃ​បញ្ជូន​ស្វាមី​ តារា​កំប្លែង សុខ ចាន់ធីតា ​ទៅ​ដល់​ប្រទេស​វៀតណាម​ ប្អូន​ថ្លៃ​​នាង​ ប្រាប់​ថា​ ដំបូង​ឡើយ​ លោក​ ខ្យង ​ញ៉ាំ​​បាយ​ថ្ងៃ​ត្រង់​ហើយ​គេង​ ពេល​កំពុង​គេង​ លោក​ក៏​ស្ទុះ​ក្រោក​ឡើង​ហើយ​ប្រាប់​ប្រពន្ធ​​ថា​ ពិបាក​ដក​ដង្ហើម​ណាស់​ ហើយ​គ្រួសារ​​ក៏​បាន​យក​​​លោក​ទៅ​​ពេទ្យ​ជិត​ផ្ទះ ​ប៉ុន្តែ​ភ្លាមៗ​ ពេទ្យ​ប្រាប់​ថា​លោក​​មាន​សភាព​ធ្ងន់​ក៏​បញ្ជូន​លោក​ទៅ​កាល់ម៉ែត្រ​​ និង​ចុង​ក្រោយ​ គឺ​បន្ត​បញ្ជូន​មក​ប្រទេស​វៀតណាម​តែ​ម្ដង​កាល​ពី​ថ្ងៃ​ទី​៤ មិថុនា។

 

ទាក់​ទិន​នឹង​​ថ្លៃ​សេវា​​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្អូន​ជីដូន​មួយ​លោក​ ខ្យង​ ប្រាប់​ថា​ ​​ តន្ត្រីករ​រូប​នេះ ​​កើត​ជំងឺ​ត្បៀតសរសៃ​ឈាម​ដល់​ទៅ​ពីរ​​ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ចំណាយ​កាន់​តែ​អស់​ច្រើន។ ក្នុង​នោះ​តម្លៃ​ត្បៀត​សរសៃ​ឈាម​មួយ​តម្លៃ​ $6000 និង​រាល់​ថ្លៃ​ថត​៧០០$ ៕

 

អត្ថបទ៖ ថា ម៉ាលីដា​​​​​​​