​មនុស្ស​ប្រភេទ​ណា ត្រូវ​ប្រឈម​ខ្លាំង​នឹង​មហារីក​ស្បែក​?

​មនុស្ស​ប្រភេទ​ណា ត្រូវ​ប្រឈម​ខ្លាំង​នឹង​មហារីក​ស្បែក​?


​មនុស្ស​ប្រភេទ​ណា ត្រូវ​ប្រឈម​ខ្លាំង​នឹង​មហារីក​ស្បែក​?

​អ្នក​ប្រហែលជា​គិតថា ជំងឺមហារីក​ស្បែក មិនមែន​កើតឡើង​ញឹកញាប់ ដូច​មហារីក​ផ្សេងៗ ដូចជា​មហារីក​សុដន់ ឬ​មហារីក​ចុង​ពោះវៀនធំ​ទេ​។ ប៉ុន្តែ ចំនួន​អ្នក​ដែល​ត្រូវបាន​គេ​រកឃើញ​ថា មាន​ជំងឺ​មហារីក​ស្បែក​គឺ​ច្រើនជាង ៣,៥ លាន​នាក់​ឯណោះ ជា​រៀងរាល់ឆ្នាំ ជុំវិញ​ពិភពលោក​។ តាមពិត មហារីក​ស្បែក​ប្រភេទ Melanoma ច្រើន​តែ​កើតមាន​ជា​ញឹកញាប់​បំផុត ដែល​វា​បណ្តាល​មកពី កាំរស្មី​យូ​វី​របស់​ព្រះអាទិត្យ​។ ដូច្នេះ អ្នក​ដែល​ប្រឈម​ខ្លាំង នឹង​ជំងឺ​នេះ​ជាង​គេ​គឺ ៖

​ប៉ះពាល់​នឹង​កាំរស្មី​យូ​វី​ច្រើន​
​អ្នក​ដែល​ប៉ះពាល់ នឹង​កាំរស្មី​យូ​វី​របស់​ពន្លឺព្រះអាទិត្យ​ច្រើន តែងតែ​ប្រឈាម​ខ្លាំងជាងគេ នឹង​ជំងឺ​មហារីក​ស្បែក​ហើយ​។

​អ្នក​ជក់បារី​
​ទម្លាប់​ដ៏​អាក្រក់​នេះ កំពុងតែ​កើតមាន​គ្រប់​ទីកន្លែង ហើយ​វា​ក៏​អាច​ធ្វើឲ្យ​អ្នក ងាយ​នឹង​កើត​មហារីក​ស្បែក​ដែរ​។

​ស្បែក​ចាប់​ពណ៌​ខ្លាំង​
មាន​រឿង​ខ្លះ ដែល​កើតឡើង​លើ​មនុស្ស ដែល​ស្បែក​ងាយ​នឹង​ចាប់​ពណ៌​ខ្លាំង ព្រោះ​ពួកគេ​អាច​ប្រឈម​ខ្លាំង នឹង​ជំងឺ​មហារីក​ស្បែក ខ្លាំង​ជាង​មនុស្ស​ធម្មតា​។ អ្នក​ដែល​មាន​សក់​ពណ៌​ទង់​ដែង ក្រហម ឬ​ត្នោត ភ្នែក​ពណ៌​ខៀវ ប្រភេះ ឬ​បៃតង​តែងតែ​ប្រឈម​ខ្លាំង នឹង​ជំងឺ​មហារីក​ស្បែក​ដែរ​។ ជាមួយគ្នានេះដែរ អ្នក​ដែល​មាន​ស្បែក​ស្តើង ឬ​ងាយ​អា​លែ​ក​ស៊ី​ក៏​ដូចគ្នា​ដែរ​។ ការ​ដែល​មាន​ស្នាម​អ៊ុចៗ មួយ ឬ​ច្រើន​នៅលើ​ដងខ្លួន វា​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​អ្នក​ព្រួយបារម្ភ​ហើយ​។

​ប្រជ្រុយ​
​បើសិន​ជា​អ្នក មាន​ប្រជ្រុយ​លើ​រាងកាយ​ច្រើន ចូរ​ប្រុងប្រយ័ត្ន​ផង ជាពិសេស ប្រជ្រុយ​ដែល​ទើប​តែ​កើត​ថ្មី ព្រោះ​ប្រជ្រុយ គឺជា​សញ្ញា​ដំបូង​មួយ របស់​ជំងឺមហារីក​ស្បែក​ហើយ​។

​កត្តា​ផ្សេងៗ​ទៀត​
​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ប្រើ​ថ្នាំ​ទប់​ប្រព័ន្ធ​ភាព​ស៊ាំ ប៉ះពាល់​នឹង​កាំរស្មី ឬ​ថ្នាំ​សម្លាប់​សត្វល្អិត​ច្រើន ក៏​ប្រឈម​មុខ​ខ្ពស់​ផង​ដែរ​។

​តើ​អ្នក​គួរតែ​ធ្វើ​អ្វី​ទៅ​?
​ចូរ​តាមដាន​ឲ្យបាន​ដិតដល់ ចំពោះ​ស្បែក​អ្នក​ដំបូង​គេ​។ ចូរ​វាយតម្លៃ​ដោយ​ខ្លួនឯង ជាពិសេស កន្លែង​ដែល​មាន​ប្រជ្រុយ និង​មាន​ស្បែក​ផ្លែ​ផុស​ឡើង​។ កាលណា​អ្នកតាមដាន ទៅ​លើ​ការប្រែប្រួល​ណាមួយ​ទាន់ពេលវេលា វា​នឹង​អាច​ជួយ​អ្នក​រក​ឃើញ ជំងឺមហារីក​ស្បែក​ទាន់ពេលវេលា និង​ព្យាបាល​ជា​ខ្ពស់​។

​វិធី​បង្ការ​
•​    ​ចៀសវាង​ការប៉ះពាល់ នឹង​ពន្លឺព្រះអាទិត្យ​ពី​ម៉ោង ១០ ព្រឹក ទៅ ៤ ល្ងាច​
•​    ​ចូរ​លាបឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​ជានិច្ច ដែល​មាន​ធាតុ​ផ្សំ SPF ចាប់ពី ៣០ ឡើងទៅ ទោះបីជា​លើ​មេឃ​ពោរពេញ​ទៅ​ដោយ​ពពក​បាំង​ជិត​ក៏ដោយ​
•​    ​ចូរ​ពាក់​វ៉ែន​តាខ្មៅ ដើម្បី​ការពា​រការ​បឺត​ស្រូប​កាំរស្មី​យូ​វី និង​ប្រើប្រាស់​ក្រែ​មលាប​មាត់ ដែលមាន SPF យ៉ាងហោចណាស់ ១៥ និង​ស្លៀក​សម្លៀក​បំពាក់​ដៃ​វែង​ជើងវែង ព្រមទាំង​មួក​ផង​។
•​    ​ចូរ​ទៅឲ្យ​ពេទ្យ​ពិនិត្យ​ជា​រៀងរាល់​ខែ នៅពេល​មាន​ការលូតលាស់​ប្រជ្រុយ​ខុសធម្មតា​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។