ហេតុផល ៤ យ៉ាង​ដែល​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​បន្ត​រួមភេទ​រាល់ថ្ងៃ​ទៀត​

ហេតុផល ៤ យ៉ាង​ដែល​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​បន្ត​រួមភេទ​រាល់ថ្ងៃ​ទៀត​


ហេតុផល ៤ យ៉ាង​ដែល​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​បន្ត​រួមភេទ​រាល់ថ្ងៃ​ទៀត​

​ស្ត្រី​ម្នាក់ៗ​តែងតែ​ចង់បាន​ណាស់ ការ​សម្រាលកូន​ប្រកបដោយ​សុខភាព ព្រោះ​វា​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត សម្រាប់​ម្តាយ​គ្រប់រូប ហើយក៏​ជា​សេចក្តីសុខ សម្រាប់​ស្ត្រី​គ្រប់គ្នា ចង់បាន​ក្នុង​ជីវិត​ដែរ​។ ខណៈ​ដែល​ស្ត្រី​ខ្លះ​យល់​ថា ការ​ពរ​ពោះ​កូន គឺជា​រឿង​សំខាន់​ដែល​ត្រូវ​ថែទាំ តែ​ពួកគេ​មិន​បាន​គិត​អំពី ការប្រែប្រួល​ទាំងឡាយ ចំពោះ​រាងកាយ​ពួកគេ​នោះ​ទេ​។

​ស្ត្រី​មាន​ផ្ទៃពោះ មិនមែន​ធ្វើ​អ្វីៗ ស្រួល​ដូច​ស្ត្រី​ធម្មតា​ឡើយ ខណៈពេល​ដែល​ការ​ពរ​ពោះ​បាន ៩ ខែ​ហើយ​អាចជា​រឿង នាំឲ្យ​មាន​ភាពតាន​តឹង​ខ្លាំង​បំផុត​។ ដូច្នេះហើយ ដើម្បី​បំបាត់​ភាព​តានតឹង​នេះ គេ​មាន​វិធី​ច្រើនណាស់ ដែល​អាច​ធ្វើបាន​។ អ្នក​ប្រហែលជា​ធ្លាប់​លឺ​ហើយ​ថា ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ចៀសវាង​ការ​រួមភេទ ប៉ុន្តែ តាមពិត​ការ​រួមភេទ​ក្នុងពេល​មាន​ផ្ទៃពោះ គឺជា​រឿង​ល្អ​បំផុត ព្រោះ​វា​នឹង​ជួយ​ពង្រឹង​ដល់ សាច់ដុំ​រាងកាយ​កាន់តែ​រឹងមាំ ដើម្បី​ត្រៀម​ខ្លួន​សម្រាល និង​ក្រោយ​ពេល​សម្រាល​រួច​។ ខាងក្រោម​នេះ គឺជា​ហេតុផល​ផ្សេងៗ​ទៀត ដែល​ស្ត្រី​ត្រូវ​បន្ត​ការរួម​ភេទ​ទៀត ខណៈពេល​កំពុង​តែ​មាន​ផ្ទៃពោះ ៖

​បញ្ចុះ​សម្ពាធ​ឈាម​
​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន នឹង​បញ្ចេញ​ក្នុង​ឈាម​ក្នុងពេល​រួមភេទ ហើយ​វា​ក៏​ជា​អ្នក​ជួយ​បំបាត់ ភាព​តានតឹង​ក្នុង​អារម្មណ៍​ដែរ​។ អ្វីៗ​ដែល​កំពុងតែ​មាន ភាព​តានតឹង​ក្នុង​ខួរក្បាល​ខ្លាំង នឹង​បាត់​ទៅ​វិញ​យ៉ាង​ងាយ ហើយ​ក៏​ជួយ​ឲ្យ​សម្ពាធ​ឈាម ស្ថិតក្នុង​កម្រិត​ធម្មតា​បានដែរ​។ ការ​រួមភេទ នឹង​ជួយ​ឲ្យ​ស្ត្រី​មាន​អារម្មណ៍​ធូរស្រាល និង​កាត់បន្ថយ​ការ​ប្រឈម ជំងឺ​គាំងបេះដូង​ទៀត​។

​គេង​លក់​កាន់តែ​ស្រួល​
​ក្នុងពេល​មាន​ផ្ទៃពោះ ស្ត្រី​ច្រើន​តែ​មាន​អាការៈ មិន​ស្រួល​គ្រប់យ៉ាង តាំង​ពី​ឈឺចង្កេះ រហូត​ដល់​នោម​ញឹក​។ ការ​រួមភេទ​ក្នុងពេល​មាន​ផ្ទៃពោះ គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ ដើម្បី​គេង​លក់​បាន​កាន់តែ​ស្រួល ព្រោះ​ស្ត្រី​នឹង​មាន​ភាព​ធូរស្រាល​ក្នុង​អារម្មណ៍ ក្រោយ​ពី​ឈានដល់​ចំណុច​កំពូល ក្នុងពេល​រួមភេទ​រួច​។

​បង្កើន​ភាពស្និទ្ធស្នាល​
​ចំណង​ទំនាក់ទំនង​រវាង​ប្តី និង​ប្រពន្ធ នឹង​តែ​មិន​អាច​កាត់ផ្តាច់​ឡើយ នៅពេល​ដែល​អ្នក​ទាំង​ពី​រ នៅតែ​បន្ត​រួមភេទ ក្នុងពេល​មាន​ផ្ទៃពោះ​ទៀត​។ ចាស់ៗ​និយាយថា ការ​បន្ត​រួម​ភេទ​ក្នុង​ពេលវេលា​មាន​ផ្ទៃពោះ​បែបនេះ គឺជា​រឿង​មិនល្អ​ឡើយ ប៉ុន្តែ នោះ​គ្រាន់តែ​ជា​ជំនឿ​មិន​ត្រឹមត្រូវ ដែល​គ្មាន​ការអះអាង​ប៉ុណ្ណោះ​។

​តាមពិត ក្នុងពេល​មាន​ផ្ទៃពោះ ការបញ្ចេញ​របស់​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន នឹង​បង្កើន​អារម្មណ៍​ស្និទ្ធស្នាល ដល់​មនុស្ស​ទាំង​ពីរ​នាក់ ក្នុងពេល​រួមភេទ ហើយ​ក៏​ជួយ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ កាន់តែ​មាន​សប្បាយចិត្ត មាន​អារម្មណ៍​ថា មាន​ការគាំទ្រ និង​ជឿជាក់​ខ្លាំង​។ ដៃគូ​ទាំង​ពីរ​កាន់តែ ស្និទ្ធស្នាល​គ្នា​បន្ថែមទៀត ហើយ​ក៏​ស្រឡាញ់គ្នា​កាន់តែ​ខ្លាំង​ដែរ​។

​បន្ថយ​ការឈឺចាប់​
​អ័រម៉ូន​ជាច្រើន​ដូចជា ប្រូឡា​ក់​ទិន អឺ​ស្រូ​សែន ប្រូ​ហ្សេ​ស្តេ​រ៉ូន ដែល​មាន​នាទី​បង្កើន​លំហូរ​ឈាម ទៅ​ក្នុង​តំបន់​អាង​ត្រគាក​ដូចជា ទ្វា​រមាស នឹង​បង្កើន​ការបញ្ចេញ​ទឹករំអិល និង​ភាព​ស្រើបស្រាល​កាន់តែខ្លាំង​។ ដូច្នេះ ការឈឺចាប់ ក៏​បាត់បង់​ទៅ​វិញ​ច្រើន​ដែរ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។