វិធីធ្វើ ៖ សម្លការី​ បង្គា​-​មីសួ​

Videos


គ្រឿងផ្សំ
– បង្គាធំល្មម ( ពូជបង្គា-ស ) ៤០០ ក្រាម

វិធីធ្វើ ៖ សម្លការី​ បង្គា​-​មីសួ​

– មីសួ ២ កញ្ចប់តូច ( ត្រាំទឹកឱ្យទន់ និង កាត់ឱ្យខ្លី )
– ដើមខ្ទ្ទឹមហាន់កង់ៗ ២ ដើម
– ខ្ញីហាន់ជាបន្ទ្ទះ ២ ដុំ
ខ្ទឹមស ៥ កំពឹស ( ហាន់ជាបន្ទ្ទះ ) ។

គ្រឿងផ្សំរសជាតិ
– ស្រា ២ ស្លាបព្រាកាហ្វេ
– ទឹកស៊ីអ៊ីវ ១ ស្លាបព្រាកាហ្វេ
– ម្សៅការី ១ ស្លាបព្រាបាយ
– អំបិល និង ម្រេចម៉ដ្ឋ មួយមុខៗកន្លះស្លាបព្រាកាហ្វេ
– ស្ករស ១ ស្លាបព្រាកាហ្វេ ។

វិធីធ្វើ
១ – កាត់ពុកមាត់បង្គាចេញ្ញ និង លាងទឹកឱ្យស្អាត សំដិលឱ្យស្ងួត ទើបយកទៅបំពងឱ្យឆ្អិនស្រពាប់ រួចហើយ
ដួសទុកប្រើការ ។
២ – ដាក់ខ្លាញ់ក្នុងឆ្នាំងសម្ល ១ ស្លាបព្រាបាយ រង់ចាំឆ្នាំងក្តៅហុយ ផ្សែងទើបចាក់ខ្ញី និង ខ្ទ្ទឹមសចូលបំពងយក
ក្លិនឈ្ងុយ និង ចាក់ស្រាបន្តិច ចាក់ទឹក ២ កែវធំ បន្ទ្ទាប់មកដាក់គ្រឿងផ្សំរសជាតិ នៅសល់ និង បង្គាបំពង
ហើយរម្ងាស់មួយសន្ទ្ទុះទើបដាក់មីសួ រួចដួសដាក់ចានគោម និង រោយស្លឹកខ្ទឹមពីលើទុកជាការស្រេច ៕