ព​ន្ឋ​ដារ​រក​ចំណូល​បាន​ជាង​៧០០​លាន​ដុល្លារ​ក្នុង​រយៈពេល​៥​ខែ

រាជធានី​ភ្នំពេញ ៖ រយៈពេល​៥​ខែ​ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​ព​ន្ឋ​ដារ​ប្រមូល​ចំណូល​ព​ន្ឋ​-​អាករ​គ្រប់​ប្រភេទ​បាន​ចំនួន​៨៣៣ ០៥៩.៤៣​លាន​រៀល ប្រហាក់ប្រហែល​៧០៨.២៦​លាន​ដុល្លារ ស្មើនឹង​៤៩.៨២% នៃ​គោលដៅ​កំណត់​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦ ។

ដោយឡែក​ក្នុង​ខែឧសភា ២០១៦ អគ្គនាយកដ្ឋាន​ព​ន្ឋ​ដារ​ប្រមូល​ចំណូល​ព​ន្ឋ​-​អាករ​គ្រប់​ប្រភេទ​បាន​ចំនួន​១២១.៤៩​លាន​ដុល្លារ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ព​ន្ឋ​ដារ​ចុះ​ថ្ងៃ​ទី​១០ មិថុនា ២០១៦ ៕