បើកឡានបុកពីខណ្ឌចំការមន​ រត់ទៅដល់ខណ្ឌដូនពេញ បុកបន្ដទៀត​ ប្រជាពលរដ្ឋឡោមព័ទ្ធ ចាប់វាយអ្នកបើក និងរថយន្តខ្ទេច (មានវីដេអូខ្លី)

(ភ្នំពេញ)៖​ បុរសជនជាតិចិនម្នាក់ បើករថយន្ដបុកជនរងគ្រោះ២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់ ស្ថិតក្នុងខណ្ឌចំការមន​ ក្រោយមកបានបើករត់ ដល់ខណ្ឌដូនពេញ បានបុកបន្ដទៀត​ តែត្រូវប្រជាពលរដ្ឋឡោមព័ទ្ធ ចាប់បានវាយអ្នកបើកបរងរបួស​ និងរថយន្ដខ្ទេចទើបប្រគល់ឱ្យសមត្ថកិច្ច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ កើតឡើងនៅយប់ថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០១៦​ តាមមហាវិថីព្រះមុនីវង្ស​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

ព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្ដម៉ាក Fortuner ពាក់ស្លាកលេខភ្នំពេញ៖ 2Z-3000​ បើកបរដោយបុរសជនជាតិចិនម្នាក់​ លុះមកដល់ចំណុចកើតហេតុបានបុកម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ពាក់ស្លាកលេខ៖ ព្រៃវែង 2A-2424 បណ្ដាលឱ្យជនរងគ្រោះ ២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់​ ទើបជ្រុលទៅបុកទីតាំងលក់រថយន្ដនៅក្បែរនោះ​ ធ្វើខូចខាតរថយន្ដ២គ្រឿងដែរ។

ក្រោយពីបុកគេរួចមក​ រថយន្ដបង្កបានបើករត់ដល់ផ្សារកណ្ដាល​ ក្នុងខណ្ឌដូចពេញ​ ក៏បុកបន្ដទៀត​ ទើបប្រជាពលរដ្ឋនាំគ្នាឡោមព័ទ្ធដេញចាប់វាយរថយន្ដខ្ទេច​ និងអ្នកបើកបររងរបួសផងដែរ​ ទើបប្រគល់ឱ្យសមត្ថកិច្ច។ ក្រោយពេលកើតហេតុ​ រថយន្ដបង្ករួមទាំងអ្នកបើកបរ​ ត្រូវបានសមត្ថកិច្ចជំនាញយក ទៅការិយាល័យចរាចរណ៍រាជធាណីភ្នំពេញ​ ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

រំលឹកដល់ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ក៏ដូចជា ថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខ ឃ្លាំងសំាង សូគីមិច តាមបណ្ដោយផ្លូវ ជាតិលេខ ៥ សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ មានបុរសម្នាក់បានស្លាប់ យ៉ាងអាេណោចអាធមគៀបជាប់ ក្នុងរថយន្ដ ដោយសាររថយន្ដ ២គ្រឿងបើក ក្នុងល្បឿនដូចគ្នា បុកបញ្រ្ចាសទិសគ្នា យ៉ាងពេញទំហឹង បណ្តាលរងការខួចខាតខ្ទេច ទំាងសងខាង ដែលភាគីខាង រថយន្ដ តារាចំរៀងខេម និងនារីរូបស្រស់ម្នាក់ ទៀតរងរបួសស្រាល។ តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលបានស្លាប់យ៉ាងអាណោចអាធ័ម ឈ្មោះ លី ការិន អាយុ៣១ ឆ្នាំ ស្នាក់នៅម្ដំុ គីឡូម៉ែតលេខ ៨ សង្កាត់ ច្រាំងចំរេះខណ្ឌឬស្សីកែវ ។ តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុដែល ឃើញផ្ទាល់ភ្នែក បានអោយដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តម៉ាក Range Rover ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2x.9987 ជិះដោយតារាចំរៀងដល់ល្បី គឺលោក ខេម និងមនុសស្រីម្នាក់រូបស្រស់ បានធ្វើដំណើរផ្លូវតាម ជាតិលេខ ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកក្នុងល្បឿនលឿន ក៏ទៅបុកជាមួយ រថយន្ដ មួយគឿង ម៉ាក សេលីកា ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M.5575 បើកដោយបុរស ម្នាក់ បានធ្វើដំណើរពី ត្បូងទៅជើង តាមបណ្ដោយផ្លូវ ជាតិលេខ ៥ បើកក្នុងល្បឿនលឿនដូចគ្នា ហើយបានបុកបញ្រ្ចាសទិសគ្នា យ៉ាងពេញទំហឹង បណ្ដាលអោយភាគីបុរស ដែលបើក រថយន្ដសេលីកា កៀប ជាប់រថយន្ដ ស្លាប់យ៉ាងអណោចអធ័ម ចំណែកលោក ខេម និងនារីរូបស្រស់ ខាងលើសំណាងល្អ រងរបួសស្រាល រួចឡើងលើម៉ូតូឌុប គេចខ្លួនបាត់ស្រមោល។ ក្រោយពេលកើតហេតុ សពបុសរងគ្រោះ ខាងលើត្រូវ សមត្ថកិច្ច ប្រគល់អោយសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក រថយន្តទំាង២ ខាងលើត្រូវបានសមត្ថកិច្ច ស្ទួចទៅការិយាល័យ នគរបាលចរាចរណ៍ ក្រុងភ្នំពេញ រង់ចាំដោះស្រាយគ្នា តាមផ្លូវច្បាប់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត