បង្ហាញមុខ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន និង​ចោរកម្ម​០៦​នាក់

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ ជា​មុខសញ្ញា​គាស់​ផ្ទះ ជួញដូរ ប្រើប្រាស់​គ្រឿងញៀន និង អ្នក​ទទួលផល​ចោរកម្ម ចំនួន​៦​នាក់​ត្រូវ​បាន​លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ធ្វើ​ស​ន្និសិត​ទ​កាសែត​បង្ហាញ​មុខជា​សាធារណៈ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ ២០១៦​នេះ​។

ជនសង្ស័យ​ដែល​បង្ហាញមុខ​មាន ឈ្មោះ សម្បត្តិ ជា ហៅរ​ត្ន័ ហៅ​មាំ​ង ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សហគមន៍​ភូមិ​សែន​សុខ​៥ សង្កាត់ ឃ្មួ​ញ​ខណ្ឌ​សែន​សុខ ជា​មុខសញ្ញា​ធ្លាប់​គាស់ និង​លួច​ទ្រព្យសម្បត្តិ​យ៉ាង​សកម្ម ២.​ឈ្មោះ អ៊ូច សុចិត្រ​ធា​រី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជា​អ្នក​ទទួល​បញ្ចាំ​ម៉ូតូ​ចោរកម្ម ស្នាក់​នៅ​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួ​ញ​ខណ្ឌ​សែន​សុខ ៣.​ឈ្មោះ សេក ថុ​ល ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួ​ញ​ខណ្ឌ​សែន​សុខ ជា​អ្នក​ផ្សំ​គំនិត ៤.​ឈ្មោះ រិ​ទ្ធ គ​ន្ធា ហៅ​ស្រី​លក្ខណ៍ ភេទ​ស្រី អាយុ​២៧ឆ្នាំ មានស្រុក​កំណើត​ភូមិ​សំរោង ឃុំ​សំរោង ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន ៥.​ឈ្មោះ​ឆេ​ង ល​ក្ខិ​ណា ហៅ​ក្រឹម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិត​ប្រក​ដ ស្នាក់​នៅ​សហគមន៍ ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ជា​អ្នក​ជួញដូរ​គ្រឿងញៀន និង​៦.​ឈ្មោះ អ៊ុ​ង ម៉ា​ឡៃ ហៅ ពៅ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​សហគមន៍ ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួ​ញ​ខណ្ឌ​សែន​សុខ ជា​អ្នក​ជួញដូរ​។

​លោក​វរៈសេនីយ៍ឯក ម៉ក់ ហុង អធិការ​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទាំង​៦​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​៧ និង​ទី​៨ ខែមិថុនា បន្ទាប់​ពី​ជនសង្ស័យ ធ្វើ​សកម្មភាព​គាស់​ផ្ទះ យក​ម៉ូតូ​នៅ​សង្កាត់​ភ្នំពេញ​ថ្មី និង​គាស់​ផ្ទះ​មួយ​កន្លែង​ទៀត យក​ប្រាក់​អស់​ប្រមាណ​៥​ពាន់​ដុល្លារ និង​សម្ភា​រះ​មួយ​ចំនួន​។

លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​នឹង​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ មុន​ដំបូង​សមត្ថកិច្ច​បាន​ធ្វើការ​ជ្រាវ​ជ្រាវ​មុខសញ្ញា​គ្រឿង​ប្រើប្រាស់​គ្រឿងញៀន ហើយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែមិថុនា នៅ​សង្កាត់​ឃ្មួ​ញ​។​

លុះ​ក្រោយមក​ជនសង្ស័យ​បាន​សារភាព​ថា ធ្លាប់​ធ្វើ​សកម្មភាព​គាស់​ផ្ទះ យក​ម៉ូតូ និង​យក​ម៉ូតូ​ទៅ​បញ្ចាំ នៅ​ព្រឹក​ថ្ងៃ​ទី​៨​ខែមិថុនា សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៤​នាក់​ទៀត ក្នុង​នោះ​ជា​មុខសញ្ញា ជួញដូរ​គ្រឿងញៀន អ្នក​ផ្សំ​គំនិត និង​ម្ចាស់​ទីតាំង ទទួល​បញ្ចាំ​ម៉ូតូ​ចោរកម្ម ។

នៅ​ព្រឹក​នោះ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឆែកឆេរ​ដកហូត​បាន​ម៉ូតូ​ចំនួន​១៧​គ្រឿង​ដែល​ពុំ​មាន​ឯកសារ​គ្រប់​ពី​កុងស៊ីបញ្ចាំ​ផង​ដែរ​។​លោក​វរៈសេនីយ៍ឯក ម៉ក់ ហុង បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ការ​បង្ក្រាប​ជនសង្ស័យ​សមត្ថកិច្ច​បាន​បំបែកសំណុំរឿង​ចំនួន​៥​ករណី នៅ​ក្នុង​នោះ​រួម​មាន​ជូ​ញ​ដូរ ប្រើប្រាស់​គ្រឿងញៀន បើក​ទីតាំង ឲ្យ​មានការ​ប្រព្រឹត្តិ​បទល្មើស​គ្រឿងញៀន ទទួលផល​ចោរកម្ម និង​មុខសញ្ញា​គាស់​ផ្ទះ​យ៉ាង​សកម្ម​។

ជា​ការ​លើកទឹកចិត្ត​ដល់​កម្លាំង​សមត្ថកិច្ច​ដែល​ខិតខំ​បង្ក្រាប​បទល្មើស លោក ប៉ឹ​ល កុសល អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​សែន​សុខ ក៏​បាន​ជួយ​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​១០០​ដុល្លារ លោក​វរៈសេនីយ៍ឯក ម៉ក់ ហុង ក៏​បាន​ឧ​ប​ត្ថ​ម​ចំនួន​៣០​ម៉ឺន​រៀល​បន្ថែម​ទៀត​ដល់​កងកម្លាំង​ដែល​មាន​ស្នាដៃ​៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បង្ហាញមុខ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន និង​ចោរកម្ម​០៦​នាក់

បង្ហាញមុខ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន និង​ចោរកម្ម​០៦​នាក់

បង្ហាញមុខ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន និង​ចោរកម្ម​០៦​នាក់