រាយ​ខ្សែលួស​ឆក់​កណ្តុរ ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត ខណៈ​ដើរ​មើល​ខ្សែលួស​ដែល​ខ្លួន​ភ្ជាប់​ចរន្តអគ្គិសនី ដាក់​ឆក់​កណ្តុរ​កុំ​ឲ្យ​ចូល​ស៊ី​ស្រូវ​ ក៍​ភ្លាត់ស្នៀត​ រអិល​ជើង​ដួល​ទៅ​លើ​ខ្សែលួស បណ្តាល​ឲ្យ​ឆក់​ស្លាប់​តែ​ម្តង​។ ហេតុ​ការ​នេះ​បង្ក​ឲ្យ​មានការ ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែមិថុនា ត្រង់​ចំណុច​កែង​ទំនប់​តា​ម៉ូ​វ​ស្ថិត​ក្នុងភូមិ​បឹង​គ្រំ​ក្រោម ឃុំ​បឹង​គ្រំ ស្រុក​ល្វាឯម ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ឈ្មោះ នុ​ត ថន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ តាម​ប្រភព​និយាយ​ថា​ នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ដដែល​ជន​រង​គ្រោះ​បាន​យក​អា​គុយ​ដែល​មាន​កម្លាំង​៤០​អំពែ​មួយ​គ្រឿង​ដុំ​ឆក់​ឆ្នៃ​១ និង​ខ្សែលួស​ប្រវែង ៣៤០​ម៉ែត្រ ចេញពីផ្ទះ​ទៅ​រាយ​ត​ចរន្ត​ភ្លើង​អា​គុយ​ព​ទ្ធ័​ជុំវិញ​ដីស្រែ​របស់​ខ្លួន​នៅ​ខាងក្រោយ​ផ្ទះ​ដូច​សព្វដង ដើម្បី​ការពារ​ឆក់​កណ្តុរ​កុំ​ឲ្យ​ចូល​ស៊ី​ស្រូវ​។

លុះដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ដដែល​ជន​រង​គ្រោះ​បាន​ដើរ​មើល ស្រាប់តែ​ដើរ​បាន​ប្រហែល​ ២០​ម៉ែត្រ​ចម្ងាយ​ពី​រោង ក៏​រអិល​ជើង​ដួល​ផ្កាប់មុខ​ទៅ​លើ​ខ្សែលួស​បណ្តាល​ឲ្យ​ឆក់​ស្លាប់​នៅ​នឹង​កន្លែង​គ្មាន​អ្នក​ណា​ដឹង​។ លុះ​ក្រោយមក​ ប្អូនប្រុស​បង្កើត​របស់​ជន​រង​គ្រោះ ឈ្មោះ នុ​ត ថា យាម​ដី​ស្រូវប្រាំង​ក្បែរ​នោះ​មើល​មក​ឃើញ​ភ្លើង​ពិល​របស់​ជន​រង​គ្រោះ​ចាញ់​បំភ្លឺ​ឡើង​ទៅ​លើ​ ក៏​រត់​មក​ស្រែកហៅ​បង​មិន​ឮ​ឆ្លើយ ពេល​មក​ដល់​ស្រាប់តែ​ឃើញ​បងប្រុស​ ដួល​ផ្កាប់មុខ​ដោយ​ដៃ​កាន់​ខ្សែលួស​ក៍រ​ត់ទៅ​ដោះ​អា​គុយ​ចាប់​លើក​បង​ឡើង​តែ​ហួសពេល​ព្រោះ​ ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ទៅ​ហើយ​។

ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​សមត្ថកិច្ច​ជំនាញ​សហ​ការណ៍​ជាមួយ​គ្រូពេទ្យ និង​នគរ​មូលដ្ឋាន​ចុះ​ទៅ​ ធ្វើ​កោសល្យវិច័យ​លើ​សាកសព​។ បន្ទាប់​ពិនិត្យ​រួច​បញ្ជាក់​ថា​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ក្នុង​ករណី​ រអិល​ដួល​ទៅ​លើ​ខ្សែលួស​ឆក់​ ខ្លួន​ឯក​ប្រាកដ​មែន​មិន​មាន​ពាក់​ពន្ធ​ករណី​ឃាតកម្ម​ទេ ហើយ​សាច់ញាតិ​ក្រុម​គ្រួសារ ​ក៏​ទទួលស្គាល់ ទើប​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ សាកសព​ជូន​ក្រុម​គ្រួសារ​រៀបចំ​ ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា បុរស​ម្នាក់​ទៅ​នេសាទ​ត្រី​ពេល​យប់ ដើរ​កាត់​តាម​ដីចម្ការ​គេ ហើយ​ កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​០១ មីនា ២០១៦ ស្ថិត​នៅ​ចំណុច​ ចម្ការ​ខាត់ណា ក្នុងភូមិ​ដីឥដ្ឋ​កោះ​ផុស​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ​ហ៊ិ​ន វិចិត្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ។ ចំណែក​ម្ចាស់​ចម្ការ ដែល​ជា​អ្នក​រាយ​ខ្សែ​លួស​ត​ចរន្តអគ្គិសនី​ឆក់​កណ្តុរ​ឈ្មោះ​ឌី ដឹប ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា បាន​រត់គេច​ខ្លួន​បាត់ ។

ប្រភព​និយាយ​ថា កាលពី​យប់​ថ្ងៃ​ទី​២៩ កុម្ភៈ ២០១៦ មិនដឹង​ម៉ោង ម្ចាស់​ចម្ការ​ឈ្មោះ​ឌី ដឹប បាន​ទៅ​រាយ​ខ្សែលួស​ត​ចរន្ត​អគ្គិ​នី ដើម្បី​​ឆក់​កណ្តុរ កុំឱ្យ​ចូល​ស៊ី​បន្លែ​របស់​ខ្លួន ហើយ​ដើរមក​ដេក​នៅផ្ទះ​ដោយ​មិន​បាន​ចាំ​មើល​ទេ ។ លុះដល់​ម៉ោងជាង​៣​ទៀប​ភ្លឺ ទើប​មានការ​ភ្ញាក់ផ្អើល​ថា ជន​រង​គ្រោះ​ឈ្មោះ​ហ៊ិ​ន វិចិត្រ ទៅ​ឆក់​ត្រី​នៅ​អូរ​ក្រោយ​ផ្ទះ ហើយ​បាន​ដើរ​កាត់​ដីចម្ការ​របស់​ឈ្មោះ​ឌី ដឹប ក៏​ជាន់​ខ្សែលួស ដែល​ម្ចាស់​ចម្ការ​ត​ចរន្តអគ្គិសនី​ឆក់​កណ្តុរ​នោះ បណ្តាល​ឱ្យ​ឆក់​ស្លាប់ ។ លុះដល់​វេលា​ម៉ោង​ខាងលើ ម្ចាស់​ចម្ការ​មក​មើល​បន្លែ ទើប​ដឹង​ថា មាន​មនុស្ស​ឆក់​ស្លាប់ ក៏​រត់គេច​ខ្លួន​បាត់​តែ​ម្តង ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រាយ​ខ្សែលួស​ឆក់​កណ្តុរ ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់

រាយ​ខ្សែលួស​ឆក់​កណ្តុរ ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់

រាយ​ខ្សែលួស​ឆក់​កណ្តុរ ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់

រាយ​ខ្សែលួស​ឆក់​កណ្តុរ ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់