មាន​ដុំ​សាច់​ក្នុង​ស្បូន អាច​មាន​ផ្ទៃពោះ​បានទេ​?

មាន​ដុំ​សាច់​ក្នុង​ស្បូន អាច​មាន​ផ្ទៃពោះ​បានទេ​?


មាន​ដុំ​សាច់​ក្នុង​ស្បូន អាច​មាន​ផ្ទៃពោះ​បានទេ​?

​ការ​ដុះ​ដុំ​សាច់​ក្នុង​ស្បូន គឺជា​ដុំ​សាច់​ស្លូត​មួយ​ប្រភេទ ដែល​កើតឡើង​ក្នុង​ស្បូន ហើយ​វា​ច្រើន​តែ​កើត​ឡើង​លើ​ស្ត្រី​គ្រប់​វ័យ​។ តាម​ពាក្យ​បច្ចេកទេស ដុំ​សាច់​ក្នុង​ស្បូន​នេះ មានឈ្មោះ​ថា Uterine Fibroid, Leiomyomas ឬ Myomas ដែល​វា​មិន​ងាយ​បង្ក​ទៅ​ជា​មហារីក នៅ​ថ្ងៃក្រោយ​ឡើយ​។

​ដុំ​សាច់​ក្នុង​ស្បូន អាច​មាន​ការលូតលាស់​យឺត ឬ​លឿន មិន​ទៀងទាត់​ឡើយ ហើយក៏​មាន​លក្ខណៈ​ខុសៗ​គ្នា​ដែរ ទាំង​ទំហំ និង​ចំនួន​របស់​វា​។ ដុំ​សាច់​ខ្លាំង​អាច​នឹង​លូតលាស់​ជាប់ ហើយ​ខ្លះ​ទៀត ក៏​ស្វិត​ទៅវិញ​ដោយ​ខ្លួនឯង​។ ចំពោះ​ដុំ​សាច់​ក្នុង​ស្បូន ដែល​កើតមាន​ក្នុងពេល​មាន​ផ្ទៃពោះ នឹង​រួច​ស្វិត​វិញ ក្រោយពី​មាន​ផ្ទៃពោះ​រួច​។

​ក្នុងចំណោម​ស្ត្រី ៤ នាក់ គឺមាន ៣ នាក់​ហើយ ដែល​មាន​ដុំ​សាច់​ក្នុង​ស្បូន​នេះ ក្នុង​ឆាកជីវិត ប៉ុន្តែ ភាគច្រើន គឺ​មិន​ដឹង​ថា​មាន​វា​ឡើយ ព្រោះ​វា​មិន​បង្ក​ជា​រោគសញ្ញា​អ្វី​ទាំងអស់​។ គ្រូពេទ្យ​អាច​នឹង​រកឃើញ​ដុំ​សា​ច់នេះ​ដោយ​ចៃដន្យ​ក្នុង​ពេល​ពិនិត្យ​ក្នុង​អាង​ត្រគាក ឬ​ការថត​អេកូ​ពេល​ពិនិត្យ​ផ្ទៃពោះ​។
​ថ្វី​បើ​ដុំ​សាច់​ក្នុង​ស្បូន ច្រើន​តែ​មិន​គ្រោះថ្នាក់​ក៏ពិតមែន តែ​វា​ក៏​អាច​បង្ក​ជា​អាការៈ គ្មាន​ផាសុកភាព និង​បង្ក​ជា​ផលវិបាក​ច្រើន​ដែរ ដូចជា កង្វះ​គ្រាប់​ឈាម ដោយសារ​តែ​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ​។

​ដុំ​សាច់​ក្នុង​ស្បូន ច្រើន​តែ​មិន​រំខាន​ដល់​ការ​មាន​ផ្ទៃពោះ​ឡើយ​។ យ៉ាងណាមិញ វា​ពិតជា​អាច​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ ដូច​ធម្មតា និង​មិន​បង្ក​ការ​រលូត​ឡើយ​។ ចំពោះ​ដុំ​សាច់​ក្នុង​ស្បូន​ប្រភេទ​ក្រោម​ស្បែក ឬ Submucosal Fibroids ប្រហែលជា​អាច​រំខាន​ការ​កាច់​សម្បុក និង​លូតលាស់​របស់​អំប្រ៊ីយ៉ុង​បាន​។ ស្ថិត​ក្នុង​ករណី​បែប​នេះ គ្រូពេទ្យ​ច្រើនតែ​ណែនាំ ឲ្យធ្វើ​ការកាត់ដុំ​សា​ច់​នេះ​ចេញ​សិន មុន​ពេល​សម្រេច​ចិត្ត​យក​កូន ឬ​តែងតែ​មាន​បញ្ហា​រលូត​កូន​ជា​ញឹកញាប់​។ អ្វី​ដែល​កម្រ​នោះ​គឺថា ដុំ​សាច់​ក្នុង​ស្បូន អាច​រមួល ឬ​បង្ក​ការស្ទះ​ដល់​បំពង់​ដៃ​ស្បូន ឬ​រំខាន​ដល់​ការធ្វើដំណើរ របស់​មេ​ជីវិត​ឈ្មោល ពី​មាត់ស្បូន​ទៅក្នុង​បំពង់​ដៃ​ស្បូន​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។