វិហារ និង ប្រាសាទបុរាណ ៦ កន្លែង​ល្បីល្បាញ​បំផុត​នៅ​ទ្វីប​អ៊ឺរ៉ុប​

Videos


១. វិហារ «St Peter’s Basilica»
វិហារ «St Peter’s Basilica» គឺជាកន្លែងទេសចរណ៍ដ៏មានប្រជាប្រិយភាពបំផុតនៅទីក្រុងវ៉ាទីឃែន (Vatican) ប្រទេសអ៊ីតាលី ។ វិហារដ៏អស្ចារ្យនេះ គឺជាទីសក្ការៈរបស់អ្នកកាន់សាសនាកាតូលិក ហើយចំនួនភ្ញៀវទេសចរដែលទៅទស្សនានៅវិហារ «St Peter’s Basilica» នេះគឺមានប្រមាណជាង ៤ លាននាក់ក្នុងមួយឆ្នាំ ។

វិហារ និង ប្រាសាទបុរាណ ៦ កន្លែង​ល្បីល្បាញ​បំផុត​នៅ​ទ្វីប​អ៊ឺរ៉ុប​
វិហារ និង ប្រាសាទបុរាណ ៦ កន្លែង​ល្បីល្បាញ​បំផុត​នៅ​ទ្វីប​អ៊ឺរ៉ុប​

២. វិហារ «Great Mosque of Córdoba»
វិហារ «Great Mosque of Córdoba» នេះមានទីតាំងស្ថិតនៅទីក្រុងខូរដូបា (Cordoba) ប្រទេសអេស្ប៉ាញ ដោយកាលដើមឡើយវាជាវិហាររបស់សាសនាអ៊ីស្លាម ប៉ុន្តែនៅក្នុងសតវត្សរ៍ទី ១៣ គេបានប្ដូរទៅជាវិហាររបស់សាសនាគ្រិស្តវិញ ។ សព្វថ្ងៃវិហារ «Great Mosque of Córdoba» នេះគឺកន្លែងទេចរណ៍ដ៏ល្បីល្បាញដោយមានភ្ញៀវទេសចរជាច្រើនរយនាក់ក្នុងមួយថ្ងៃៗចូលទៅទស្សនា ហើយអ្វីដែលធ្វើឲ្យភ្ញៀវទេសចរ ក៏ដូចជាពិភពលោកចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺសរសរគ្រឹះទាំង ៨៥៦ នៅក្នុងវិហារនេះផ្ទាល់តែម្ដង ។

វិហារ និង ប្រាសាទបុរាណ ៦ កន្លែង​ល្បីល្បាញ​បំផុត​នៅ​ទ្វីប​អ៊ឺរ៉ុប​

៣. វិហារ«Church of the Savior»
វិហារ «Church of the Savior» គឺជាកន្លែងដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចររាប់លាននាក់លើសាកលលោក ។ វិហារមួយនេះស្ថិតនៅក្នុងប្រទេសរុស្ស៊ី ដែលបានសាងសង់ឡើងដោយអធិរាជ អាឡិចសាន់ដ័រ ទី ២ (Alexander II) (ត្រូវបានគេធ្វើគត់ក្នុងឆ្នាំ ១៨៨១) បច្ចុប្បន្នវិហារ «Church of the Savior» នេះក្លាយជាកន្លែងទេសចរណ៍ដ៏ទាក់ទាញបំផុតនៅទ្វីបអ៊ឺរ៉ុប ។

វិហារ និង ប្រាសាទបុរាណ ៦ កន្លែង​ល្បីល្បាញ​បំផុត​នៅ​ទ្វីប​អ៊ឺរ៉ុប​

៤. ប្រាសាទ «Alhambra»
ប្រាសាទ «Alhambra» ស្ថិតនៅក្នុងទីក្រុងហ្ក្រាណាដា (Granada) ប្រទេសអេស្ប៉ាញ ដោយកាលសាងសង់ប្រាសាទនេះដំបូង គឺក្នុងគោលបំណងសម្រាប់ការស្នាក់នៅរបស់ពលទាហ៊ាន ប៉ុន្តែក្រោយមកនៅក្នុងឆ្នាំ ១៤៩២ ប្រាសាទនេះបានក្លាយទៅជាប្រាសាទសម្រាប់គ្រិស្តសាសនិកតៅវិញ ។ ប្រាសាទ «Alhambra» នេះត្រូវបានគេឲ្យឈ្មោះជាសម្បត្តិវប្បធម៌ជាតិក្នុងឆ្នាំ ១៨៧០ ហើយមកដល់ឆ្នាំ១៩៨៤ អង្គការយូនីស្កូបានដាក់បញ្ជូលប្រាសាទនេះនៅក្នុងបញ្ជីរបេតិកភណ្ឌពិភពលោក ។

វិហារ និង ប្រាសាទបុរាណ ៦ កន្លែង​ល្បីល្បាញ​បំផុត​នៅ​ទ្វីប​អ៊ឺរ៉ុប​

៥. វិហារ «Milan Cathedra» ឬ «Duomo»
វិហារ «Milan Cathedra» ឬ «Duomo» ស្ថិតក្នុងទីក្រុងមីលែន (Milan) ប្រទេសអ៊ីតាលី ។ វិហារមួយនេះត្រូវបានគេចាត់ទុកជាវិហារដ៏ស្រស់ស្អាតជាងគេលើលោក និង ជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញបំផុតនៅទ្វីបអ៊ឺរ៉ុប ថែមទៀតផង ។

វិហារ និង ប្រាសាទបុរាណ ៦ កន្លែង​ល្បីល្បាញ​បំផុត​នៅ​ទ្វីប​អ៊ឺរ៉ុប​

៦. វិហារ «Hagia Sophia»
វិហារ « Hagia Sophia» ត្រូវបានសាងសង់ឡើងដោយអធិរាជ ចាសស្ទីនៀន (Justinian) នៅទីក្រុងអ៊ីស្ដង់ប៊ុល (Istanbul) ប្រទេសទួរគី ។ វិហារបុរាណ «Hagia Sophia» នេះដែរគឺជាជំរុំដ៏ធំបំផុតរបស់គ្រិស្ដសាសនិកនៅភាគខាងលិចទ្វីបអ៊ឺរ៉ុប អស់រយៈពេលជិត ១០០០ ឆ្នាំមកហើយ មិនតែប៉ុណ្ណោះវិហារនេះ គឺជាចំណុចចាប់អារម្មណ៍របស់ពួកភ្ញៀវទេសចរជាច្រើនរយនាក់នៅលើសាកលលោកថែមទៀតផង ៕ (ប្រភព៖ ឌាលលីមែល) កុសល

វិហារ និង ប្រាសាទបុរាណ ៦ កន្លែង​ល្បីល្បាញ​បំផុត​នៅ​ទ្វីប​អ៊ឺរ៉ុប​