ស្លុត​ណាស់! រន្ធត់​ណាស់! ​សុំ​​កុំជួប​ទៀត

ខេត្ត​កណ្តាល ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ថា ​ក​រណី​​លិច​ទូកដ​នៅ​កោះ​កែវ​ ដែល​ស្ថិត​ក្នុងភូមិ​កោះ​កែវ​ ​ឃុំកោះ​​កែវ​ ​ស្រុក​ល្វាឯម​កាលពី​ថ្ងៃ​ទី០៨ ​មិថុនា មកនោះ ​គឺបាន​​រងគ្រោះ​ថ្នាក់​ដល់​ជីវិត​​​​មនុស្សចំនួន​៦​នាក់ ហើយត្រូវ​​កម្លាំង​សមត្ថកិច្ច​​ បានជួល​​ទូក​នេសាទ​វៀត​ណាម ចុះ​​មុជ​​រាវ​រក​ឃើញ​​សាកសព ដោយប្រទះសព​​បុរស​ម្នាក់​ និង​សព​ក្មេង​​ស្រី​អាយុ​២ឆ្នាំ​ម្នាក់ទៀត ​។

គិតត្រឹម​វេលា​ម៉ោង០៥​​ល្ងាច​​​ថ្ងៃ​ទី​១០ ​មិថុនា ២០១៦ ​បន្ទាប់​ពី​សមត្ថកិច្ច​មាន ​ប៉ូលិស​ ប៉េ​អឹ​ម ​បាន​​ជួល​កបាល់​ផែស្ងួត​​ទូក​នេសាទ​វៀត​ណាម ​និង​អេស​ស្កា​រ មក​ជួយ​មុជ​អូស​ទាញ​អស់​រយៈ​​ពេល៣​ថ្ងៃ​ ទើប​មក​ដល់​ច្រាំង​​ទើប​​ប្រទះ​​សព​ក្មេង​ស្រី​អាយុ​២​ឆ្នាំ​​នោះ​ នៅ​កៀប​ជាប់​ជាមួយ​ម៉ា​ស៊ី​​ន​​ទូក​ និង​ម៉ូតូ​មួយ​គ្រឿង​ដែល​ជា​របស់​ម្ចាស់​ដ ​។

ចំណែក​ម៉ូតូ​៣​គ្រឿង​ទៀត​ របស់​ភ្ញៀវ​រក​មិន​ទាន់​ឃើញ​ទេ ​ដោយសារ​ខ្ទាត​​ចេញពី​ទូក​ សមត្ថ​កិច្ច​កំពុង​បន្ត​​រក​ទៀត​ ។ បច្ចុប្បន្ន សាក​សព​​​​ប្រគល់​ជូន​ក្រុម​គ្រួសារ​​យក​ទៅ​បុណ្យ​តាម​ប្រពៃណី​ ។