​សិស្ស​​​ក្មេង​ៗ​​ឡើង​​​ចុះ​ភ្នំ​​​កម្ពស់​ ៨០០​ម៉ែត្រ​​ទៅ​​រៀន​​ នឹង​ទទួល​បាន​ជណ្ដើរ​​ថ្មី

​​​​​ក្រោយ​​​​​​​សារព័ត៌មាន​ចិន​ ​​និង​​​ពិភពលោក​​ បាន​ចុះ​ផ្សាយ​​​ពី​ការ​​​ធ្វើ​ដំណើរ​​ទៅ​សាលារៀន​​​​សិស្ស​ក្មេង​ៗ​​ចំនួន​ ១៥នាក់​ ដែល​​ចុះ​ឡើង​ភ្នំ​​​​កម្ពស់​ ៨០០​ម៉ែត្រ​​​​​​​​មក​ អាជ្ញាធរ​​​​ប្រចាំ​​តំបន់​​​បាន​សន្យា​​​​ធ្វើ​​ជណ្ដើរ​​​​​​​ថ្មី​​​​​ឲ្យ​ពួក​គេ​ហើយ​​។

 

​សិស្ស​​​ក្មេង​ៗ​​ឡើង​​​ចុះ​ភ្នំ​​​កម្ពស់​ ៨០០​ម៉ែត្រ​​ទៅ​​រៀន​​ នឹង​ទទួល​បាន​ជណ្ដើរ​​ថ្មី

 

​​​​សិស្ស​សាលា​​​​​ទាំង​​១៥​នាក់​ ​​ត្រូវ​​គេ​ដឹង​ថា​​មាន​អាយុ​​ចន្លោះ​​ពី​ ៦ ​ទៅ​​ ១៥​ឆ្នាំ ​​ត្រូវ​ធ្វើ​ដំណើរ​ឡើង​ចុះ​​តាម​​ជណ្ដើរ​​​ឈើ​ផ្ដៅ​​​ចាស់​​​ៗ​ដើម្បី​ទៅ​សិក្សា។ ​ពួក​គេ​​​ត្រូវ​​ដើរ​​ឡើង​ចុះ​​​២​​សប្ដាហ៍​ម្ដង ​ហើយ​ម្ដងៗ​​​ចំណាយ​ពេល​​​ជាង ២ម៉ោង ​​តាម​​​ផ្លូវ​​​​​ចង្កេះ​ភ្នំ​ ​និង​​ឆ្លង​​ទន្លេ​​​​ច្រើន​ដង​​ថែម​ទៀត។

 

​ជណ្ដើរ​​​​​ធ្វើ​ដំណើរ​ឡើង​ចុះ​​​របស់​ពួកគេ​មាន​​ចំនួន​​ ១៧​​កន្លែង​​ ​ដែល​សង់​ពី​ឈើ​ចង​ផ្អោប​​គ្នា​ ដែល​មើល​ទៅ​​​​​ពិត​ជា​គ្រោះ​ថ្នាក់​​ខ្លាំង​ណាស់។​ ​កា​សែត​​ចិន​ Bejing News ​ផ្សាយ​ថា​​​ក្មេង​ៗ​​​​​បាន​​ដើរ​​ឆ្លង​​កាត់​​កន្លែង​ធ្លាប់​​បាក់​ដី ​​ជួប​​ពស់​ ​ដើរ​កាន់​ដៃ​គ្នា​​តាម​​រូង​​ភ្នំ​​ងងឹត​មួយ​​កន្លែង​ចម្ងាយ​​ ៥០ម៉ែត្រ​​​ ដោយ​​ប្រើ​ភ្លើង​ពិល​ទូរសព្ទ​របស់​​ឪពុក​ម្ដាយ​ពួកគេ។

 

​​​លោក​ Lin Shucheng ​​​​ប្រធាន​​​គ្រប់​គ្រង​​តំបន់ Liangshan Yi  ​ខេត្ត​ស៊ីឈួន សន្យា​​សង់​​ជណ្ដើរ​ដែក​​​ ជំនួស​​ជណ្ដើរ​​ផ្ដៅ​​​ឲ្យ​បាន​ឆាប់​ៗ​​បំផុត​​ដើម្បី​​ធានា​​សុវត្ថិភាព​​​អ្នក​ភូមិ។​​​ ​ចំណែក​​មន្ត្រី​​​​​​​​​​ប្រចាំ​ស្រុក​ Zhaojue និយាយ​ថា ​​បើ​សិន​​​គេ​​សង់​​ផ្លូវ​​ភ្ជាប់​​ភូមិ​​​​ដាច់​​ស្រយាល​​​​ទាំង​នេះ​​ ​នឹង​ត្រូវ​​ចំណាយ​ ៩,១លាន​ដុល្លារ ​​តែ​​ពេល​នេះ​​​​គេ​មាន​តែ​ជាង ៣ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​គម្រោង​​នេះ៕

 

​សិស្ស​​​ក្មេង​ៗ​​ឡើង​​​ចុះ​ភ្នំ​​​កម្ពស់​ ៨០០​ម៉ែត្រ​​ទៅ​​រៀន​​ នឹង​ទទួល​បាន​ជណ្ដើរ​​ថ្មី

 

​សិស្ស​​​ក្មេង​ៗ​​ឡើង​​​ចុះ​ភ្នំ​​​កម្ពស់​ ៨០០​ម៉ែត្រ​​ទៅ​​រៀន​​ នឹង​ទទួល​បាន​ជណ្ដើរ​​ថ្មី

 

 

អត្ថបទ​មុន៖ សិស្ស​សាលា​ក្មេង​ៗ​​​ឡើង​ចុះ​ភ្នំ​ចោត​​​​​ទៅ​​រៀន​ ​ឃើញ​បុក​ពោះ​ជំនួស

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Chinadaily