គ្រាប់បាល់ដ៏អស្ចារ្យរបស់ Payet ជួយសង្គ្រោះបារាំង ក្នុង Euro ថ្ងៃបើកឆាក

គ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អពីចម្ងាយ២៥ម៉ែត្រក្នុងរយៈពេលមួយនាទីចុងក្រោយរបស់ខ្សែប្រយុទ្ធ Dimitri Payet បានជួយឲ្យក្រុមម្ចាស់ផ្ទះបារាំង កាត់ត្រាជ័យជម្នះក្នុងការប្រកួតបើកឆាកនៃយុទ្ធនាការ Euro ឆ្នាំ2016 កាលពីថ្ងៃសុក្រ ខណៈដែលពួកគេបានផ្តួលក្រុមជម្រើសជាតិរូម៉ានី ២-១។ Payet បានបំពេញតួនាទីយ៉ាងល្អសម្រាប់ក្រុមជម្រើសជាតិបារាំង កាលពីរាត្រីថ្ងៃសុក្រ។

payet

ការបញ្ជូនបាល់ឆ្លងរបស់គេបានជួយឲ្យខ្សែប្រយុទ្ធ Olivier Giroud រកគ្រាប់បាល់បើកឆាក នៅមុនពេលគ្រាប់បាល់ប៉េណាល់ទីរបស់កីឡាករ Bogdan Stancu ហាក់ដូចជាបានជួយឲ្យក្រុមរូម៉ានី ទទួលបានមួយពិន្ទុទៅហើយ។ ប៉ុន្តែ ទោះបីជាយ៉ាងណា កីឡាករដ៏ឆ្នើមរបស់ក្លិប West Ham រូបនេះ បានបង្កើតនូវភាពអស្ចារ្យ ខណៈដែលរូបគេបានស៊ុតបាល់បញ្ចូលទីចូលជ្រុងម្ខាងនៃអប់ទី ដើម្បីជួយឲ្យបារាំង ចាប់ផ្តើមយ៉ាងល្អ។ លោក Didier Deschamps គ្រូបង្វឹកនៃក្រុមជម្រើសជាតិបារាំង បានឲ្យដឹងថា៖ «យើងមានបញ្ហាក្នុងការជម្លុះខ្សែការពារ។ ប៉ុន្តែ វាជារឿងដ៏ល្អក្នុងការចាប់ផ្តើមការប្រកួតទីមួយជាមួយនឹងជ័យជម្នះ»៕

ប្រភពព័ត៌មាន៖ Channel News Asia