ការព្យាករ៖ ក្រុមអង់គ្លេស VS ក្រុមរុស្ស៊ី

ក្រុមជម្រើសជាតិអង់គ្លេស របស់លោក Roy Hodgson បច្ចុប្បន្ន កំពុងតែមានទម្រង់លេងល្អ និងកំពុងតែទទួលបានលទ្ធផលល្អជាមួយនឹងការប្រើប្រាស់រូបមន្ត 4-3-3 ឬផ្តោតទៅលើតំបន់បម្រើ។ ភាពខ្លាំងរបស់ពួកគេគឺថា ពួកគេជាក្រុមប្រជុំដោយកីឡាករវ័យក្មេង ដែលមានល្បឿន និងភាពខ្លាំង ខណៈដែល Dele Alli និង Harry Kane កំពុងចាប់ដៃគូគ្នាយ៉ាងល្អ។

england

ប៉ុន្តែ ភាពខ្សោយរបស់ពួកគេគឺនៅតំបន់ការពារ ខណៈដែល Chris Smalling និង Gary Cahill មិនបានចាប់ដៃគូគ្នាបានល្អឡើយ។ ក្រុមជម្រើសជាតិអង់គ្លេស នឹងឈានទៅកាន់ការប្រកួតនេះជាមួយជ័យជម្នះ៤លើក និងចាញ់១លើកពីការប្រកួត៥លើកចុងក្រោយរបស់ពួកគេ ក្នុងនោះអង់គ្លេស បានរកគ្រាប់បាល់បញ្ចូលទីរាល់ការប្រកួតទាំងអស់។ ដោយឡែក ក្រុមជម្រើសរុស្ស៊ី ក្រោមដឹកនាំរបស់លោក Leonid Slutsky នឹងលេងក្នុងរូបមន្ត 4-2-3-1។ ភាពខ្លាំងរបស់ពួកគេគឺនៅតំបន់ស្លាប និងតំបន់បម្រើប្រយុទ្ធដែលមាកីឡាករ Aleksandr Kerzhakov, Artyom Dzyuba និង Fyodor Smolov។

russia

ភាពទន់ខ្សោយរបស់ពួកគេគឺនៅតំបន់ការពារ ខណៈដែល Sergey Ignashevich និង Vasili Berezutski នៅតែស្ថិតក្នុងជម្រើសដំបូង។ សម្រាប់ការប្រកួត៥លើកចុងក្រោយ រុស្ស៊ី ឈ្នះតែមួយលើកគត់ ប៉ុន្តែ ចាញ់៣លើក និងស្មើ១លើក ក្នុងនោះពួកគេបានការពារមិនឲ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួនតែមួយលើកគត់។ សម្រាប់ការជួបគ្នាតែពីរលើករវាងក្រុមទាំងពីរកាលពីឆ្នាំ២០០៧ ទាំងអង់គ្លេស និងរុស្ស៊ី ដណ្តើមបានជ័យជម្នះ១លើកដូចគ្នា ប៉ុន្តែ ស្របពេលអង់គ្លេស កំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងល្អ ពិសេសក្នុងតំបន់ប្រយុទ្ធ ជារំពឹងទុក ការដណ្តើមបានជ័យជម្នះជាមួយនឹងគ្រាប់បាល់ត -0.5 គួរតែមិនលំបាកសម្រាប់ពួកគេឡើយ។ ការប្រកួតនេះ នឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ (ម៉ោងនៅកម្ពុជា)៕