ពីរោះ​អី​តែ​ក្មេង​ លោក​តា ​៨២​ឆ្នាំ​ស្រែក​ច្រៀង​ដាច់​ក្រឡើត​ចោល (មាន​វីដេអូ)

ចង់ដឹងថាតើនឹងមានរឿងអ្វីកើតឡើងចំពោះលោកតាទស្សនាវីដេអូខាងក្រោមនេះ៖

លោកតា John Hetlinger ដែលសព្វថ្ងៃនេះមានអាយុ៨២ឆ្នាំហើយនោះ គឺជាអតីតប្រធានទាហានជើងទឹកនិងជាប្រធានផ្នែកកម្មវិធីជួសជុលនៅ Hubble Space Telescope ប៉ុន្តែបើគ្រាន់តែមុខតំណែងលោកតាមួយមុខនោះមិនមានអ្វីដែលអស្ចារ្យឬពិសេសជាងអ្នកដទៃនោះទេ ប៉ុន្តែសមត្ថភាពច្រៀងរបស់លោកតាឯណោះទេគឺជាទីចាប់អារម្មណ៍របស់មហាជន។

ក្រោយពីសម្រាកចូលនិវត្តន៍អស់រយៈពេល ១៥ឆ្នាំ ខណៈពេលនេះលោកតាចិត្តក្មេងបានសម្រេចចិត្តចូលរួមបង្ហាញសមត្ថភាពច្រៀងនៅក្នុងកម្មវិធី “American’s Got Talent” ក្នុងវគ្គជំរុះដំបូងដែលក្នុងនោះរួមមានគណៈកម្មការ៤រូបដូចជា៖ Simon Cowell, Howie Mandel, Mel B, និង Heidi Klum។

នៅក្នុងវគ្គជំរុះដំបូងនេះដែរលោកតា Hetlinger បានជ្រើសរើសយកបទចម្រៀងដែលលោកតាចូលចិត្តច្រៀងខារ៉ាអូខេជាងគេមកបកស្រាយដើម្បីយកឈ្នះចិត្តគណៈកម្មាការដើម្បីឱ្យបានទៅកាន់វគ្គបន្តទៀតដោយបទនោះគឺជាបទដែលបើប្រាស់ការស្រែកខ្ពស់បំផុតមានចំណងជើងថា  “Bodies”។

មិនថាតែគណៈកម្មការឬអ្នកទស្សនាផ្ទាល់នោះទេ គ្មានអ្នកណារំពឹងទេថាលោកតាដែលមានវ័យរាងជ្រទៅហើយរូបនេះអាចបញ្ចេញសមត្ថភាពស្រែកច្រៀងបទចម្រៀងរ៉ក់ដែលមានតុងស្រែកយ៉ាងខ្ពស់នោះបានទេ ប៉ុន្តែអ្វីដែលមនុស្សគ្រប់គ្នារំពឹងទុកនោះមិនបានកើតឡើងចំពោះលោកតាឡើយ៕

ប្រភព៖ bizkhmer

  • ពីរោះ​អី​តែ​ក្មេង​ លោក​តា ​៨២​ឆ្នាំ​ស្រែក​ច្រៀង​ដាច់​ក្រឡើត​ចោល (មាន​វីដេអូ)已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/11  Category:វីដេអូ
Tags: