Dimitri ​Payet​ សុត​មួយ​ជើង​ពេញ​ទំហឹង​ កីឡាករ​៣​នាក់​បិទ​មិន​ជាប់​

ព្រឹត្តិការណ៍ UEFA EURO 2016 បានចាប់ផ្ដើមហើយ ដោយនៅថ្ងៃទី១១ ខែមិថុនានេះ ក្រុមម្ចាស់ផ្ទះបារាំង បានធ្វើការប្រកួតបើកឆាកជាមួយក្រុមជម្រើសជាតិរ៉ូម៉ានី ហើយការប្រកួតបានបញ្ចប់ដោយ បារាំងទទួលជ័យជំនះក្នុងលទ្ធផល២ទល់នឹង១។

Dimitri ​Payet​ សុត​មួយ​ជើង​ពេញ​ទំហឹង​ កីឡាករ​៣​នាក់​បិទ​មិន​ជាប់​

ក្នុងការប្រកួតនេះ នៅក្នុងតង់ទីមួយគឺមិនមានគ្រាប់បាល់កើតឡើងនោះទេ លុះចូលដល់តង់ទីពីរនៅនាទី៥៧ ទើប Olivier Giroud របស់បារាំង រកគ្រាប់បាល់ឲ្យក្រុមនាំមុខមុន តែមិនបានប៉ុន្មាននាទីផង គឺនៅនាទីទី៦៥ រ៉ូម៉ានីបានទទួលរង្វាន់បាល់ប៉េណាល់ទីមួយគ្រាប់ ហើយសុតបានសម្រេចដោយកីឡាករ Bogdan Stancu។

រហូតដល់ជិតចប់ការប្រកួត ពោលគឺនាទី៨៩ កីឡាករកំពុងឡើងជើងខ្លាំងរបស់បារាំង Dimitri Payet បានសុតបាល់ចេញពីតំបន់គ្រោះថ្នាក់ មួយទំហឹងជើង កោងចូលទី ធ្វើឲ្យចប់ការប្រកួតលទ្ធផលចុងក្រោយគឺ បារាំងឈ្នះរ៉ូម៉ានី២ទល់នឹង១។

គួរបញ្ជាក់ផងដែរថា គូបន្ទាប់ដែលនឹងត្រូវលេងនារាត្រីនេះគឺ ជាការប្រកួតរវាង Albania ជាមួយ Switzerland នៅវេលាម៉ោង៨និង០០នាទីយប់នេះ ហើយបន្ទាប់ទៀតគឺ Wales ប៉ះជាមួយ Slovakia នៅវេលាម៉ោង១១និង០០នាទីយប់ដូចគ្នា។

មតិយោបល់របស់ប្រិយមិត្ត

  • Dimitri ​Payet​ សុត​មួយ​ជើង​ពេញ​ទំហឹង​ កីឡាករ​៣​នាក់​បិទ​មិន​ជាប់​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/11  Category:កីឡា  ព័ត៌មាន
Tags: