លោក សឹង ប៊ុណ្ណា ប្រធានក្រុមហ៊ុន ប៊ុណ្ណា រៀលធី សមត្ថកិច្ចចាប់បញ្ជូន ទៅតុលាការ រឿងចេញសែកស្អុយជាង៤០ម៉ឺនដុល្លារ ក្រោមដំណក់ទឹកភ្នែក ភរិយាលោក សឹង ប៊ុណ្ណា

រាជធានីភ្នំពេញ ៖ លោក ស៊ឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ប៊ុណ្ណា រៀលធីគ្រុបត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ឃាត់ ខ្លួនកាលពីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ តំណាងអយ្យការ ពាក់ព័ន្ធការចេញសែកស្អុយជាង៤០ម៉ឺនដុល្លារ តាមបណ្តឹង របស់លោកឧកញ៉ា កែវ ហ៊ុន ។

មុនពេលចាកចេញពីការិយាល័យក្រុមហ៊ុនដើម្បីឲ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនទាំង ទឹកមុខញញឹមលោកស៊ឹងប៊ុណ្ណា បានផ្តាំផ្ញើភរិយារបស់លោកដែលកំពុងសម្រក់ ទឹកភ្នែកថា“ធ្វើការថែទាំកូនឲ្យបានល្អ ទោះជាមានស៊ីឬអត់ស៊ីត្រូវប្រឹងរក ដោយ សុចរិត និងលេបថ្នាំឲ្យបានទៀងទាត់” ។

លោក ស៊ឹង ប៊ុណ្ណា ជាអ្នកធ្លាប់ល្បាញល្បី និងត្រូវសង្គមទទួលស្គាល់ថា ជាអ្នក មានធនធាន មានមុខមានមាត់ក្នុងសង្គមមួយរូប តែពេលនេះអ្នកស្រី សំម៉ាលី បញ្ជាក់ថា អ្នកស្រី និងស្វាមី គ្មានសល់អ្វីទេ។ បើតាមអ្នកស្រី សំម៉ាលី ភាពហិន ហោចនេះមិនមែនដោយសារការលេងល្បែងអ្វីនោះឡើយ តែមកពីមានរឿងនៅ ពីក្រោយខ្នង ជាពិសេសការជឿទុកចិត្តលើអ្នកដទៃ។

មន្ត្រីតុលាការបានបន្តឲ្យដឹងថា នៅឆ្នាំ២០១៥លោក សឹង ប៊ុណ្ណា បានខ្ចីប្រាក់ពី លោក កែវ ហ៊ុនចំនួន៤០ម៉ឺនដុល្លារជាសាច់ប្រាក់សុទ្ធ។ លុះដល់ឆ្នាំ២០១៦នេះ លោក សឹង បុណ្ណា បានសងវិញតែជាសែកលុះដល់ម្ចាស់បំណុល ទៅបើកប្រាក់ ស្រាប់តែខាងធនាគារប្រាប់ថា សែកនោះអត់មានសាច់ប្រាក់ទេ ទើបលោក កែវ ហ៊ុន ប្ដឹងតែម្ដង ។

លុះវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៦នេះកម្លាំងនគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនលោក សឹង ប៊ុណ្ណា តាមបណ្តឹង ដែលជាប់ពាក់ព័ន្ធករណីចេញស្អុយអត់ប្រាក់បញ្ជូនទៅតុលាការភ្លាមៗតែម្តង។

សូមបញ្ជាក់ថា លោក សឹង ប៊ុណ្ណា បានបង្កើត ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប នៅ រាជធានីភ្នំពេញ ក្នុងឆ្នាំ១៩៩៩។ លុះនៅឆ្នាំ២០១១ធនាគារជាតិ នៃកម្ពុជា បាន ទទួល ការវាយតម្លៃផ្នែកអចលនទ្រព្យកម្មសិទ្ធិរដ្ឋ នៅទូទាំងប្រទេស ក្រុមហ៊ុន ប៊ុណ្ណារៀលធីគ្រុបក៏បានក្លាយជាអ្នកដេញថ្លៃនិងទទួលបានកិច្ចសន្យាវាយតម្លៃ ផ្នែកសុវត្ថិភាពជាផ្លូវការនាពេលនោះ។ អស់ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនប៊ុណ្ណា រៀលធីគ្រុប បានចាប់ដៃគូជាមួយធនាគារឈានមុខទាំងក្នុងស្រុកនិងក្រៅស្រុក ដើម្បីរក្សាព្រមទាំងពង្រីកទំនាក់ទំនងអាជីវកម្មឲ្យកាន់តែប្រសើរឡើងក្រុមហ៊ុន ធំ មានកេរ្តិ៍ឈ្មោះល្បីយ៉ាងនេះ មិនគួរអត់ប្រាក់៤០ម៉ឺង សងគេហើយមកចេញ សែកស្អុយយ៉ាងនេះទេ៕

លោក សឹង ប៊ុណ្ណា ប្រធានក្រុមហ៊ុន ប៊ុណ្ណា រៀលធី សមត្ថកិច្ចចាប់បញ្ជូន ទៅតុលាការ រឿងចេញសែកស្អុយជាង៤០ម៉ឺនដុល្លារ ក្រោមដំណក់ទឹកភ្នែក ភរិយាលោក សឹង ប៊ុណ្ណា

លោក សឹង ប៊ុណ្ណា ប្រធានក្រុមហ៊ុន ប៊ុណ្ណា រៀលធី សមត្ថកិច្ចចាប់បញ្ជូន ទៅតុលាការ រឿងចេញសែកស្អុយជាង៤០ម៉ឺនដុល្លារ ក្រោមដំណក់ទឹកភ្នែក ភរិយាលោក សឹង ប៊ុណ្ណា លោក សឹង ប៊ុណ្ណា ប្រធានក្រុមហ៊ុន ប៊ុណ្ណា រៀលធី សមត្ថកិច្ចចាប់បញ្ជូន ទៅតុលាការ រឿងចេញសែកស្អុយជាង៤០ម៉ឺនដុល្លារ ក្រោមដំណក់ទឹកភ្នែក ភរិយាលោក សឹង ប៊ុណ្ណា  លោក សឹង ប៊ុណ្ណា ប្រធានក្រុមហ៊ុន ប៊ុណ្ណា រៀលធី សមត្ថកិច្ចចាប់បញ្ជូន ទៅតុលាការ រឿងចេញសែកស្អុយជាង៤០ម៉ឺនដុល្លារ ក្រោមដំណក់ទឹកភ្នែក ភរិយាលោក សឹង ប៊ុណ្ណា