ឆាបង្គា មឹក ស្ពៃខៀវ

គ្រឿងផ្សំ៖
– មឹក
– បង្គា
– ស្លឹកខ្ទឹម
– ស្ពៃខៀវ
– ក្រូចឆ្មារ
– ប្រេងឆា
– ខ្ទឹមស
– ទឹកត្រី
– បីចេង
វិធីធ្វើ៖

១- ស្ពៃខៀវ ១គីឡូក្រាម
– ប្រេងឆា កន្លះគីឡូក្រាម
– បង្គាស្រស់កាត់ក្បាល វះយក សរសែខ្មៅចេញ
– មឹកបំពង់ ៤ក្រាម ហាន់ជាកង់ៗ
– ខ្ទឹមស ២ដុំធំ
– ម្ទេសទុំ ២-៣ផ្លែ ចញ្រ្ចាំអោយល្អិតៗ
– ទឹកត្រី កន្លះពែងអាកោ
– ស្ករត្នោត ១ស្លាបព្រាបាយ
– ទឹកក្រូចឆ្មាស្រស់ ២ស្លាបព្រា
– ដើមខ្ទឹម ២-៣ដើមហាន់ល្អិតៗ
– ប៊ីចេង ១ស្លាបព្រាកាហ្វេ

២- លាងមឹកហាន់ហើយអោយស្អាត ទុកអោយស្រស់ទឹក
៣- លាងស្ពៃហាន់ហើយអោយស្អាត ទុកអោយស្រស់ទឹក រួចហើយដាំខ្ទះ អោយក្តៅ ខ្លាំង ដាក់ស្ពៃចូលត្រឡប់ចុះឡើង រហូតដល់ឆ្អិនល្មម ចាក់ដាក់ចាន ទុកមួយអន្លើ ។
៤- ទុកខ្ទះអោយក្តៅដដែល ហើយចាក់ប្រេងឆា គ្រលែងអោយសព្វ រួចហើយ ឆា សាច់មឹក បង្គា ក្នុងកំដៅខ្លាំង រហូតដល់ ប្រែពណ៌ក្រហមព្រឿងៗ ហើយចាក់ចេញពី ខ្ទះទុកមួយអន្លើ ចាក់ប្រេងឆាចូលក្នុងខ្ទះ ដើម្បីចំអិនខ្ទឹមស និងម្ទេស ។
៥- ចាក់ទឹកត្រី ស្ករ ទឹកក្រូចឆ្មារ ទៅក្នុងខ្ទះកូអោយសព្វ ទុក ៤-៥នាទី ទើបដាក់សាច់ ដែលឆាហើយចូលត្រឡប់អោយសព្វ រួចហើយដួសដាក់លើ ស្ពៃឆា ហើយរោយ ស្លឹកខ្ទឹមពីលើ ៕

ប្រភព៖ iknow