នាវាចម្បាំង​ទំនើប​បំផុត​របស់​អង់គ្លេស ដាច់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ទាំង​ស្រុង ព្រោះ​ទឹក​សមុទ្រ​ក្ដៅ​ពេក

នាវាចម្បាំងតម្លៃ១.៤ពាន់លានដុល្លារ ចំនួន៦គ្រឿងរបស់អង់គ្លេស ស្រាប់តែដាច់ការផ្គត់ផ្គង់អគ្គិសនីទាំងស្រុង គ្រាន់តែបើកចូលតំបន់ដែលមានទឹកខុសពីសីតុណ្ហភាពសមស្របរបស់នាវា ធ្វើឲ្យនាវិកទាំងឡាយដែលបម្រើការលើនាវានោះ ត្រូវធ្វើការលើនាវាដែលងងឹតស្លុប ។
នាវាចម្បាំងទាំង៦គ្រឿងនោះ ជាប្រភេទនាវាចម្បាំង Type 45 Destroyer ដោយវាបានបើកចូលដែនទឹកក្នុងឈូងសមុទ្រ Persian ដោយនៅទីនោះ ទឹកមានកម្ដៅរហូតដល់ទៅ៣២អង្សា ធ្វើឲ្យនាវាមិនអាចផលិតថាមពលសម្រាប់ប្រើប្រាស់បានគ្រប់គ្រាន់ ដោយប្រព័ន្ធដំណើរការរបស់នាវា ចាប់បានពីសីតុណ្ហភាពទឹក ដែលមិនសមស្របនោះ នេះបើយោងតាមលោក Tomas Leahy នាយកក្រុមហ៊ុន Rolls-Royce ។
ការអះអាងដូចនេះ ត្រូវបានច្រានចោលដោយអ្នកនាំពាក្យក្រសួងការពារជាតិអង់គ្លេស ដោយគេបានថ្លែងប្រាប់មកវិញថា ប្រភេទនាវាចម្បាំង Type 45 Destroyer នេះ ត្រូវបានរចនាឡើងសម្រាប់ធ្វើប្រតិបត្តិការជុំវិញពិភពលោកតែម្ដង ចាប់ពីបរិស្ថាននៅតំបន់អាកទិច រហូតដល់តំបន់ដែលមានបរិស្ថានបែបត្រូពិកខ្លាំង មិនត្រឹមតែប៉ុណ្ណោះ វានៅអាចធ្វើប្រតិបត្តិបានពេញមួយឆ្នាំ ក្នុងតំបន់អាត្លង់ទិចខាងត្បូង ។

គួរបញ្ជាក់ថា នាវាចម្បាំង Type 45 Destroyer គឺជានាវាចម្បាំងទំនើបបំផុតមួយប្រភេទ ដែលត្រូវបានអង់គ្លេសសង់ឡើងជាពិសេស ដោយវាត្រូវបានគេចាត់ទុកជាឆ្អឹងខ្នងដ៏សំខាន់របស់កងទ័ពជើងទឹកអង់គ្លេស ខាងផ្នែកការពារដែនអាកាស ហើយវាត្រូវបានគេដាក់ឲ្យដំណើរការជាលើកដំបូងកាលពីឆ្នាំ២០០៦ ដោយគ្រោងនឹងបញ្ចប់ជីវិតអាយុកាលប្រើប្រាស់ក្នុងរយៈពេល៣០ឆ្នាំបន្ទាប់ ៕

នាវាចម្បាំង​ទំនើប​បំផុត​របស់​អង់គ្លេស ដាច់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ទាំង​ស្រុង ព្រោះ​ទឹក​សមុទ្រ​ក្ដៅ​ពេក នាវាចម្បាំង​ទំនើប​បំផុត​របស់​អង់គ្លេស ដាច់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ទាំង​ស្រុង ព្រោះ​ទឹក​សមុទ្រ​ក្ដៅ​ពេក នាវាចម្បាំង​ទំនើប​បំផុត​របស់​អង់គ្លេស ដាច់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ទាំង​ស្រុង ព្រោះ​ទឹក​សមុទ្រ​ក្ដៅ​ពេក នាវាចម្បាំង​ទំនើប​បំផុត​របស់​អង់គ្លេស ដាច់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ទាំង​ស្រុង ព្រោះ​ទឹក​សមុទ្រ​ក្ដៅ​ពេក

ប្រភព៖ kqube

  • នាវាចម្បាំង​ទំនើប​បំផុត​របស់​អង់គ្លេស ដាច់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ទាំង​ស្រុង ព្រោះ​ទឹក​សមុទ្រ​ក្ដៅ​ពេក已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/11  Category:ជីវិតនិងសង្គម
Tags: