ពលរដ្ឋ​នៅតែ​មិន​ហ៊ាន​រាយការណ៍​រឿង​ពុករលួយ​ដោយ​ខ្លាច​ជាប់​ទោស​ដល់​ខ្លួន

លោក ព្រាប កុល ថា ការបារម្ភរបស់ពលរដ្ឋនេះគឺដោយសារតែការមិនទុកចិត្តស្ថាប័នរដ្ឋ និងការអនុវត្តន៍ច្បាប់មិនទាន់ម្មត់ចត់នៅឡើយ។

ពលរដ្ឋ​នៅតែ​មិន​ហ៊ាន​រាយការណ៍​រឿង​ពុករលួយ​ដោយ​ខ្លាច​ជាប់​ទោស​ដល់​ខ្លួន

វ៉ាស៊ីនតោន — ប្រជាពលរដ្ឋកម្ពុជានៅតែមានការភ័យខ្លាចនឹងការចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ជាពិសេសគឺទាក់ទងនឹងការរាយការណ៍អំពីអំពើពុករលួយ ដោយខ្លាចថាមានទោសដល់ពួកគេវិញ។ នេះបើតាមការអះអាងរបស់លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា ដែលបានថ្លែងក្នុងកម្មវិធី Hello VOA ប្រចាំខែ នៅថ្ងៃព្រហស្បតិ៍នេះ។

លោកបានបន្តថា ការបារម្ភរបស់ពលរដ្ឋនេះគឺដោយសារតែការមិនទុកចិត្តស្ថាប័នរដ្ឋ និងការអនុវត្តន៍ច្បាប់មិនទាន់ម្មត់ចត់នៅឡើយ ដែលលោកថា អ្នកមានអំណាចនានាមិនសូវគេហ៊ានប៉ះពាល់ទេ ទោះបីជាមានការពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយក្តី។

លោកថា ប្រទេសកម្ពុជាកំពុងតាក់តែងសេចក្តីព្រាងច្បាប់ ដើម្បីការពារសាក្សី និងអ្នករាយការណ៍ទាំងឡាយ ដែលការណ៍នេះធ្វើឲ្យលោកសង្ឃឹមថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនឹងមានការចូលរួមយ៉ាងសកម្មពីពលរដ្ឋ។

លោក ព្រាប កុល ក៏បានជំរុញដល់អ្នកនយោបាយកំពូលៗរបស់ប្រទេស ឲ្យគិតគូរជាអទិភាពចំពោះឆន្ទៈនយោបាយក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ជាជាងការគិតគូរតែពីគោលនយោបាយ និងសារនយោបាយ៕

ប្រភពៈ VOA