គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១០​មិថុនា​ កើតឡើង​៥​លើក​ ស្លាប់​២​នាក់ ​និង​រង​របួស​ធ្ងន់​-ស្រាល​១០​នាក់

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១០​មិថុនា​ កើតឡើង​៥​លើក​ ស្លាប់​២​នាក់ ​និង​រង​របួស​ធ្ងន់​-ស្រាល​១០​នាក់



ភ្នំពេញ​ ៖​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​​​​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៦ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​៥​លើក​ (​យប់ ៣​លើក​) បណ្ដាលឲ្យ​មនុស្ស​ស្លាប់​២​នាក់ ( ប្រុស​) រង​របួស​ធ្ងន់ ៧​នាក់ ( ស្រី ១​នាក់ ) និង​របួសស្រាល ៣​នាក់ ( ស្រី ១​នាក់ )។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៥​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១០​គ្រឿង រួមមាន ម៉ូតូ​ចំនួន​៧​គ្រឿង រថយន្ត​ធុន​តូច ចំនួន​១​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ១​គ្រឿង និង​យាន​ផ្សេងៗ ១​គ្រឿង។

ប្រភព​ព័ត៌មាន​ដដែល​​​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៣​លើក ( ស្លាប់ ១​នាក់ ) ,​មិន​គោរព​សិទ្ធិ​១​លើក និង​ប្រជែង​គ្រោះថ្នាក់ ១​លើក ( ស្លាប់ ១​នាក់ )។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៧​នាក់ ( យប់ ៦​នាក់)។

គ្រោះថ្នាក់​នៅ​លើ​ដង​ផ្លូវ រួមមាន ផ្លូវជាតិ ចំនួន​៥​លើក ដោយឡែក​យានយន្ត​ ដែល​បង្កហេតុ រួមមាន ម៉ូតូ​៤​លើក និង​រថយន្ត​ធុន​តូច ១​លើក។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​​បន្ត​​ឲ្យ​ដឹង​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្ត​កណ្តាល ២​លើក ស្លាប់ ២​នាក់ របួស ២​នាក់ ( ស្រី ១​នាក់ ) និង​រាជធានី​ភ្នំពេញ ១​លើក របួស ៤​នាក់។

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ៣៦០៤​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ១៦០៧​គ្រឿង និង​ពិន័យ​សរុប ១៩៩៧​គ្រឿង៕