ខែឧសភា​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូល​ពន្ធ​បាន​ជិត​៥​សែន​លាន​រៀល និពន្ធដោយ : រ៉ឹម ភារី       June-11-2016, 10:18 am         126

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ខែឧសភា​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូល​ពន្ធ​បាន​ជិត​៥​សែន​លាន​រៀលភ្នំពេញ​៖ ក្នុង​ខែឧសភា​នេះ អគ្គនាយក​ពន្ធដារ ប្រកាសថា ចំណូល​នៃ​ការប្រមូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ បាន​ចំនួន​៤៨៥ ៩៧៤,២៨ លាន​រៀល​(១២១,៤៩​លាន​ដុល្លា​សហរដ្ឋអាមេរិក​)​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ ដែល​បាន​ដកស្រង់​ដោយ ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP) ចុះផ្សាយ​នៅ​ថ្ងៃទី​១០ ខែឧសភា ម្សិលមិញ​នេះ​។

បើតាម​AKP សម្រាប់​រយៈពេល​៥​ខែ​ឆ្នាំ​២០១៦ រដ្ឋ​ប្រមូល​ពន្ធ​បាន​ចំនួន ២ ៨៣៣ ០៥៩,៤៣​លាន​រៀល​(៧០៨,២៦​លាន​ដុល្លា​សហរដ្ឋអាមេរិក​) ស្មើនឹង​៤៩,៨២​ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​នៅ​ឆ្នាំ​២០១៦​។ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៥ គឺមាន​ការកើនឡើង​២១,៦៨​ភាគរយ​។ 

គួរ​បញ្ជាក់ថា ក្នុង​រយៈពេល​ដូចគ្នានេះ គេ​ឃើញ​មានការ​កើនឡើង​នៃ​ចំណូល​ពន្ធ​-​អាករ តាម​ប្រភេទ​ពន្ធ​សំខាន់ៗ ដូចជា​៖  ពន្ធលើប្រាក់ចំណេញ​២១,៦​ភាគរយ ពន្ធលើប្រាក់បៀវត្ស​កើនឡើង​ប្រមាណ​៣២,១​ភាគរយ អាករ​លើ​តម្លៃបន្ថែម​កើនឡើង​ប្រមាណ​១០,៩​ភាគរយ និង​អាករ​ពិសេស​កើនឡើង​ប្រមាណ​២០,២​ភាគរយ​៕