MV ពីរ​បទ​​របស់​​ក្រុម BTS ​​​មាន​អ្នក​ចូល​មើល​ច្រើន​​​បំផុត​ប្រចាំ​ខែ​ឧសភា

​​ក្រុម​ចម្រៀង​​បុរស​​​​​​ BTS របស់​កូរ៉េ​ខាងត្បូង​​​ បាន​សាង​​ភាព​ល្បីល្បាញ​​ជា​​ថ្មី​​​​តាម​រយៈ​​​​​​ចម្រៀង​​​​​ចំនួន​ ២​បទ​​ ទើប​ចេញ​​​ ដោយ​មាន​អ្នក​ចូល​​មើល​​ច្រើន​ជាង​​គេ​បំផុតប្រចាំ​ខែ​ឧសភា​លើ​ Youtube ​​ដោយ ​​​MV បទ​ «Fire» បាន​ចំណាត់​ថ្នាក់​លេខ​​១ និង MV ​បទ​ «Save Me» បាន​​លេខ​​២។ ​នេះ​​បើ​យោង​ទៅ​តាម​​​​កម្មវិធី​ចំណាត់​ថ្នាក់​ Billboard ​​​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​​​ ៩​មិថុនា។

 

MV ពីរ​បទ​​របស់​​ក្រុម BTS ​​​មាន​អ្នក​ចូល​មើល​ច្រើន​​​បំផុត​ប្រចាំ​ខែ​ឧសភា

 

បទ​​ចម្រៀង​ «Fire» ​បាន​​បង្ហោះ​​នៅ​ថ្ងៃ​ទី​​១ ឧសភា ​​មាន​​អ្នក​ចូល​មើល​​ប្រមាណ​ ២៩ ​លាន​​ដង​ ​និង​បទ​ «Save Me» ​បង្ហោះ​​ចូល​​នៅ​ថ្ងៃ​ទី​ ១៥ឧសភា​ មាន​អ្នក​ចូល​មើល​ជាង​ ១៤​លាន​ដង​គិត​មក​ត្រឹម​​ពេល​នេះ៕

 

MV ពីរ​បទ​​របស់​​ក្រុម BTS ​​​មាន​អ្នក​ចូល​មើល​ច្រើន​​​បំផុត​ប្រចាំ​ខែ​ឧសភា

 

បទ Fire

 

បទ Save Me

 

ចុចអាន៖ BTS ជាប់​ឈ្មោះ​ជា​ក្រុម​ចម្រៀង K-Popដែល​ល្បី​ជាង​គេ​នៅ​បារាំង

ចុចអាន៖ ក្រុម​ចម្រៀង​បុរស K-Pop ១០ក្រុម​ដែល​ធ្លាប់​​បាន​ពាន​ច្រើន​បំផុត​

ចុចអាន៖ MV កូរ៉េ​​ថ្មី​ទាំង​៥​បទ​​ដែល​មាន​អ្នក​មើល​ច្រើន​ជាង​គេ ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​នេះ

 

ប្រែ​​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Allkpop