អេ​ន យ៉ា​ដាវ ជួប​រឿង​ស៊យ ព្រោះតែ​រឿង​លេង​ហ្វេ​ស​ប៊ុ​ក​

Videos


គេគ្រប់គ្នាលេងហ្វេសប៊ុកដើម្បីកំដរការអផ្សុកនិងឲ្យបានសប្បាយចិត្ត ដោយឡែកតែ អែន យ៉ាដាវ ដែលជាតារាសំដែងមួយរូប បែរជាជួបរឿងស៊យ ព្រោះត្រូវបានបុរសម្នាក់រស់នៅប្រទេសអូស្ត្រាលីខឹង ច្រឡោតនិងជេរស្តីឲ្យនាងថាលេងមិនសម។រឿងហេតុនេះ បានកើតចេញពីតារាសម្តែង អែន យ៉ាដាវ ក្រោយពីបង្ហោះពាក្យលេងសើច ដែលកំពុង ពេញនិយមលេងនៅលើហ្វេសប៊ុកពីរឿងមានអ្នកខ្ចីលុយមិនព្រមសង ក៏ត្រូវបានបុរសម្នាក់ប្រើឈ្មោះ វីរៈ ហេង ធ្វើការឆាត (ផ្ញើសារតាមហ្វេសប៊ុក)មកជេរប្រមាថនាង យ៉ាងចាស់ដៃទាំងមិនយល់ពីមូលហេតុ នៃ ពាក្យលេងសើចនោះ ។

អេ​ន យ៉ា​ដាវ ជួប​រឿង​ស៊យ ព្រោះតែ​រឿង​លេង​ហ្វេ​ស​ប៊ុ​ក​

ខ្លឹមសារនៃពាក្យលេងសើច ដែលលេងពីមួយទៅមួយក្នុងបណ្តាញសង្គមហ្វេសប៊ុកត្រូវបាន អែន យ៉ាដាវ យកទៅបង្ហោះបន្តមានន័យថា “មួយអាទិត្យមុន មានពួកម៉ាក ចរិកថ្លៃថ្នូរម្នាក់ សុំខ្ចី លុយខ្ញុំ 1000$ ខ្ញុំថា អត់ទេ ព្រោះខ្ញុំត្រូវការប្រើប្រាស់បន្ទាន់ គេក៏អង្វរលន់តួប្រាប់ថា ខ្លួនត្រូវការលុយជា បន្ទាន់ ហើយតែមួយអាទិត្យទេ គេអោយវិញហើយ ខ្ញុំឃើញអាណិត ក៏អោយរហូតដល់ថ្ងៃនេះថា អោយខ្ញុំ វិញ ឥឡូវ call ទៅអត់លើក ហើយរកអត់ឃើញទៀត។ បើមានមិត្តភក្តិណាឃើញជួយប្រាប់ផង សូមចុចមើលខាងក្រោម ដើម្បីអោយស្គាល់មុខក្នុង Facebook គេម្នាក់នោះ http://www.fb.com/profile.php?” ។

អេ​ន យ៉ា​ដាវ ជួប​រឿង​ស៊យ ព្រោះតែ​រឿង​លេង​ហ្វេ​ស​ប៊ុ​ក​

អែន យ៉ាដាវ បានរៀបរាប់ថា «ការពិតអត់មាននរណា ជំពាក់លុយខ្ញុំទេ គ្រាន់តែគេលេងសើច នៅលើហ្វេសប៊ុកហើយខ្ញុំកូពីពីគេមកលេងហ្នឹងណា។ប៉ុន្តែខ្ញុំកំពុងខឹងនឹងពូម្នាក់ដែលចេះលេងហ្វេស ប៊ុក ដែរ តែល្ងង់មែនទែន! ធម្មតា Friend ហ្វេសប៊ុកជាមួយគ្នា បើលេងចុចមើល Profile ទៅនឹងឃើញ អ្នកជំពាក់លុយ Profile រូបខ្លួនឯងអ៊ីចឹង» ។ តែគាត់មិនយល់ពីរបៀបលេង ក៏ឆាតមករកនាងដោយប្រើ ពាក្យ អសុរស មិនសមជាបុរសសោះ ។

អេ​ន យ៉ា​ដាវ ជួប​រឿង​ស៊យ ព្រោះតែ​រឿង​លេង​ហ្វេ​ស​ប៊ុ​ក​

បុរសដែលជេប្រមាថទៅលើតារាសម្តែង អែន យ៉ាដាវ មានឈ្មោះ វីរៈភាព ហេង ដោយបាន ឆាតជេរប្រមាថដល់នាងថា ៖«មនុស្សស្រីអីថោកទាបណាស់ មីថោក មកយក Profile Facebook Account ខ្ញុំថា ខ្ចីលុយម៉ែវាស្អី មីថោកទាប $១០០០ អញខ្ចីហងពីកាលណា»។ គួររំលឹកថា សម្រាប់ Link ខាងលើនេះ វាគ្រាន់តែជា Link មួយដែលអ្នកលេងហ្វេសប៊ុក កំពុង ពេញនិយមនាំគ្នាលេងសើចរវាងគ្នានឹងគ្នាតែប៉ុណ្ណោះ ដោយរាល់ពេលដែលអ្នកចុច នឹងឃើញម្ចាស់ គណនីខ្លួនឯង ៕ ដេវីត

អេ​ន យ៉ា​ដាវ ជួប​រឿង​ស៊យ ព្រោះតែ​រឿង​លេង​ហ្វេ​ស​ប៊ុ​ក​
អេ​ន យ៉ា​ដាវ ជួប​រឿង​ស៊យ ព្រោះតែ​រឿង​លេង​ហ្វេ​ស​ប៊ុ​ក​
អេ​ន យ៉ា​ដាវ ជួប​រឿង​ស៊យ ព្រោះតែ​រឿង​លេង​ហ្វេ​ស​ប៊ុ​ក​
អេ​ន យ៉ា​ដាវ ជួប​រឿង​ស៊យ ព្រោះតែ​រឿង​លេង​ហ្វេ​ស​ប៊ុ​ក​
អេ​ន យ៉ា​ដាវ ជួប​រឿង​ស៊យ ព្រោះតែ​រឿង​លេង​ហ្វេ​ស​ប៊ុ​ក​
អេ​ន យ៉ា​ដាវ ជួប​រឿង​ស៊យ ព្រោះតែ​រឿង​លេង​ហ្វេ​ស​ប៊ុ​ក​
អេ​ន យ៉ា​ដាវ ជួប​រឿង​ស៊យ ព្រោះតែ​រឿង​លេង​ហ្វេ​ស​ប៊ុ​ក​
អេ​ន យ៉ា​ដាវ ជួប​រឿង​ស៊យ ព្រោះតែ​រឿង​លេង​ហ្វេ​ស​ប៊ុ​ក​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត