Huawei P9 សករាជ​ថ្មី​នៃ​កាមេរ៉ា​ស្មាតហ្វូន

Huawei P9 ត្រូវ​បាន​រចនា​រូបរាង​យ៉ាង​ឥត​ខ្ចោះ​ពី​ជាង​ច្នៃ​ម៉ូដ​ល្បី​លំដាប់​ពិភពលោក។ រូបរាង​ទាំង​មូល ស្រោម​ដោយ​លោហធាតុ​ប្រណីត គែម​ជ្រុង​វ័ណ្ឌ​ជុំវិញ​ដោយ​អាលុយមីញ៉ូម ដែល​មាន​រឹម​ម៉ូដ​មុខ​កាត់​គ្រាប់​ពេជ្រ បញ្ចេញ​ភាព​ភ្លឺ​ផ្លេក​រលោង​ឆើត​ឆាយ។

 

ជាមួយ​កម្រាស់​ស្តើង​បំផុត​ គឺ​ត្រឹមតែ​៦,៩៥មម ប្រើប្រាស់​បាន​ស៊ីម​ដល់​ទៅ​២ ដែល​អាច​ទ្រទ្រង់​បច្ចេកវិទ្យា 4G LTE ទាំង​ពីរ​ស៊ីម ហើយ​បើ​ចង់​ប្រើប្រាស់​ស៊ីម​កាត​តែមួយ ក៏​អាច​បន្ថែម​អង្គ​ចងចាំ​ខាង​ក្រៅ​រហូតដល់ 128GB នៅ​ក្នុង​រន្ធ​ស៊ីម​មួយ​ទៀត​បាន​ផង​ដែរ​។

 

Huawei P9 សករាជ​ថ្មី​នៃ​កាមេរ៉ា​ស្មាតហ្វូនHuawei P9 ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android Marshmallow 6.0 , CPU Octa-core (4×2.5GHz A72+4×1.8GHz A53) ដែល​មាន​ទំហំ Ram 3GB និង Rom 32GB​។ ឯ​អេក្រង់​ទំហំ ៥,២​អ៊ីញ ប្រភេទ Corning Gorilla Glass 4 កម្រិត​ភាពច្បាស់ 1080 x 1920 pixels ១៦​លាន​ពណ៌។

 

Huawei P9 អាច​បង្ហាញ​រូបភាព​យ៉ាងច្បាស់​ត្រជាក់​ភ្នែក​មិន​គួរឲ្យ​ជឿ គួបផ្សំ​ជាមួយ​កា​រចនា​ដ៏​ស្រស់​ស្អាត​នូវរ​ន្ធ​បំពង​សំឡេង រន្ធ​ស្រូប​សំឡេង និង​រន្ធ​កាស​នៅ​ផ្នែក​ខាង​ក្រោម ជាប់​នឹង​រន្ធ​បញ្ចូល​ថ្ម​ប្រភេទ​C។

 

Huawei P9 ក៏​បាន​បំពាក់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃ​ចុង​ក្រោយ​បង្អស់​របស់​ក្រុមហ៊ុន ហ៊ួវៃ ដែល​អាច​ប៉ះ​ដើម្បី​ដោះ​សោ​បាន​លឿន​បំផុត​មិន​គួរឲ្យ​ជឿ ទោះ​ក្នុង​លក្ខខណ្ឌ​ដៃ​សើ​ម ឬ​ប្រឡាក់​ក៏​ដោយ។ សេនស័រ​ស្កេន​ក្រយៅ​ដៃ​នេះ​ ក៏​មាន​សមត្ថភាព​ផ្សេង​ទៀត​ ដូចជា អូស Notification ឡើង​ចុះ ថតរូប​និង​វីដេអូ បិទ​សំឡេង​រោទ៍ និង​អូស​មើល​រូបថត។​

 

Huawei P9 មាន​លក្ខណៈ​ពិសេស​អស្ចារ្យ​ដែល​ចូលមក​ផ្លាស់ប្តូរ​ទាំង​ស្រុង នូវ​សមត្ថភាព​ផ្តិត​យក​រូបភាព​ដែល​កាមេរ៉ា​ស្មាតហ្វូន​ដទៃ​ទៀត​មិន​អាច​ធ្វើ​បាន។ ជាមួយនឹង​កាមេរ៉ា​មុខ​ទំហំ 8MP និង​កាមេរ៉ា​ក្រោយ​ទំហំ​ 12MP ចំនួន​ដល់​ទៅ ២ ដែល​ឡែន​មួយ​អាច​ផ្តិត​យក​រូបភាព​ប្រភេទ​ RGB និង​ឡែន​មួយទៀត​អាច​ផ្តិត​យក​រូបភាព​ប្រភេទ Monochrome មាន​សមត្ថភាព​ថតរូប​ភាពច្បាស់​ស្មើ​នឹង​កម្រិត​កាមេរ៉ា 16MP ដែល​កាមេរ៉ា​នេះ​បាន​បំពាក់​ឈីបសេត​ផ្ទាល់​ខ្លួន​យ៉ាង​ទំនើប Huawei P9 ត្រូវ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ឡេន​កាមេរ៉ា​របស់​ក្រុមហ៊ុន​កាមេរ៉ា​អាជីព​លំដាប់​ពិភពលោក Leica ដែល​ធ្វើ​ឲ្យ​ស្មាត​ហ្វូន​មួយ​នេះ​មាន​សមត្ថភាព​ផ្តិត​យក​រូបភាព​ដូច​កាមេរ៉ា​អាជីព។

 

Huawei P9 សករាជ​ថ្មី​នៃ​កាមេរ៉ា​ស្មាតហ្វូនជាមួយ​មុខងារ​មួយ​ចំនួន​ដូចជា wide aperture ដែលមាន icon បង្ហាញ​ស្រាប់​នៅ​ផ្នែក​ខាង​លើ អ្នក​អាច​ថត​រូបភាព​ដែល​មាន​លក្ខណៈ Blur និង Focus ក៏​អាច​កែប្រែ​ចំណុច​ច្បាស់​នោះ បន្ទាប់ពី​យើង​ថត​រួច​ហើយ​ក៏​ដោយ​។ មួយ​វិញ​ទៀត​ ពេលដែល​យើង​អូស​ស្គ្រីន​ពី​ឆ្វេង​មក​ស្តាំ វា​នឹង​បង្ហាញ​ផ្ទាំង​មុខ​ងារ​កាមេរ៉ា​ជា​ច្រើន​ដូចជា៖

 

– Monochrome អ្នក​អាច​ថតរូប​ពណ៌​ស​ខ្មៅ​បាន​យ៉ាង​ច្បាស់​ល្អ ដែល​មុខងារ​នេះ​ក៏​អាច​ថត​វត្ថុ​ដែល​មាន​ពន្លឺ​លើ​ស​ធម្មតា​បាន​ដល់​ទៅ ២០០%។

 

– Beauty Video ជា​មុខងារ​ពិសេស​បំផុត​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ថត​វីដេអូ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម។ កាមេរ៉ា​មុខ និង​ក្រោយ​របស់ Huawei P9 សុទ្ធតែ​មាន​មុខងារ​នេះ វា​អាច​កំណត់​កម្រិត​ភាព​ស្អាត ម៉ត់ ស រលោង​នៃ​ផ្ទៃមុខ​បាន​តាមចិត្ត​ចង់។

 

– ​Time-Lapse អាច​ថត​វីដេអូ​ឲ្យ​មាន​ចលនា​លឿន Slow-motion អាច​ថត​វីដែអូ​ឲ្យមាន​ចលនា​យឺត Panorama អាច​ថតរូប​ទេសភាព​ទ្រ​វែង Light Painting ដែល​ធ្លាប់​បំពាក់​រួចមក​ហើយ​លើ Huawei P8 ដែល​វា​អាច​ថត​ជាប់​ចលនា​ពន្លឺ​បាន​យ៉ាង​អស្ចារ្យ។​

 

 

មិន​ទាន់​អស់​ទេ​ជាមួយ​លក្ខណៈ​ពិសេស​របស់​កាមេរ៉ា Huawei P9 នេះ ដោយ​គ្រាន់​តែ​ចេញ​មក​ទំព័រ​ដើម​របស់​កាមេរ៉ា អូស​ចំណុច​ស​តូច​លើ icon ថតរូប​ឡើងលើ​វា​នឹង​បង្ហាញ​ពី​មុខងារ​កាមេរ៉ា​អាជីព ដែល​បាន​បំពាក់​លើ Huawei P9 ដែល​វា​អាច​កែប្រែ​ពន្លឺ ភាព​ច្បាស់ ​ចម្ងាត​ និង​ល្បឿន​វត្ថុ​ដែល​យើង​ចង់​ថត​បាន​យ៉ាង​ងាយ និង​មាន​លក្ខណៈ​អាជីព ដែល​មុខងារ​ទាំង​នោះ​មាន ដូចជា ISO, S, EV, AF និង AWB ជាដើម។

 

​បើ​យើង​អូស​អេក្រង់​ពីស្តាំ​មក​ឆ្វេង​វិញ វា​ក៏​បាន​បង្ហាញ​ជម្រើស​ក្នុង​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន តែ​យើង​សូម​បង្ហាញ​ពី Film Mode ដែល​ក៏​ជា​ជម្រើស​មិន​ធ្លាប់​មាន​លើ​មុខងារ​ដទៃៗ​ទៀត​ដែរ វា​អាច​ឲ្យ​ជ្រើសរើស​យក​ពណ៌​សម្រាប់​ជំនួយការ​ថត​រូបយើង ដែល​មាន​ដូចជា Standard mode ដែល​បង្ហាញ​ពណ៌​ធម្មតា​ស្តង់ដារ Vivid colors mode អាច​បង្ហាញ​និង​ធ្វើឲ្យ​ពណ៌​ដិត​លើស​ពី​កម្រិត​ធម្មជាតិ និង smooth colors mode អាច​ធ្វើឲ្យ​រូប​ភាពរលោង​ស្អាត។ ជាមួយ HuaweiP9 ក៏​អាច​ផ្តិត​យក​រូបភាព​បាន​យ៉ាង​ច្បាស់​ក្នុង​ទី​ងងឹត ទោះបី​ភ្នែក​យើង​មើល​មិន​ឃើញ​ក៏ដោយ ជាមួយ​កាមេរ៉ា​មុខ​ក្រោយ ដែល​មាន​សេនស័រ​ហ្វ្លាស​ជំនួយ​យ៉ាង​កាលីប ហើយ​វា​ក៏​ត្រូវ​បាន​បន្ថែម​បច្ចេកវិទ្យា Hybrid Focus ដែល​អាច​ថតរូប​បាន​យ៉ាង​លឿន ច្បាស់​ដិត និង​ជំនាញ​បំផុត​ក្នុង​ការ​ថត​រូប​នៅ​កន្លែង​ដែល​មាន​ពន្លឺ​ខ្សោយ និង​ងងឹត​ខ្លាំង។

 

HuaweiP9 សករាជ​ថ្មី​នៃ​កាមេរ៉ា​ស្មាតហ្វូន!

 

Huawei P9 សករាជ​ថ្មី​នៃ​កាមេរ៉ា​ស្មាតហ្វូន

 

អត្ថបទ៖ ពាណិជ្ជកម្ម