ជនជាតិចិនបើកឡានបុកម៉ូតូ រួចបើករត់ទៅបុករថយន្តជាច្រើនគ្រឿងទៀត

Videos


បុរសជនជាតិចិនម្នាក់បើករថយន្ដបុកម៉ូតូជនរងគ្រោះ ២ នាក់ប្ដីប្រពន្ធ រងរបួសធ្ងន់ ស្ថិតក្នុងខណ្ឌចំការមន ។ ក្រោយមកជនបង្កក៏បានបើករត់ដល់ខណ្ឌដូនពេញ បានបុកជាបន្ដបន្ទាប់ទៀត តែត្រូវប្រជាពលរដ្ឋឡោមព័ទ្ធចាប់បាន នាំគ្នាវាយអ្នកបើកបររងរបួស និង រថយន្ដខ្ទេច ទើបប្រគល់ឱ្យសមត្ថកិច្ច ។

ជនជាតិចិនបើកឡានបុកម៉ូតូ រួចបើករត់ទៅបុករថយន្តជាច្រើនគ្រឿងទៀត

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងនៅយប់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៦ តាមមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដ ម៉ាក Fortuner ពាក់ស្លាកលេខ ភ្នំពេញ 2Z-3000 បើកបរដោយបុរសជនជាតិចិនម្នាក់ លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿងម៉ាក HONDA Dream C125 ពាក់ស្លាកលេខ ព្រៃវែង 2A-2424 បណ្ដាលឱ្យជនរងគ្រោះ ២ នាក់ប្ដីប្រពន្ធរងរបួសធ្ងន់ ទើបជ្រុលទៅបុកទីតាំងលក់រថយន្ដនៅក្បែរនោះ ធ្វើឲ្យខូចខាតរថយន្ដ ២ គ្រឿងទៀត ។

ជនជាតិចិនបើកឡានបុកម៉ូតូ រួចបើករត់ទៅបុករថយន្តជាច្រើនគ្រឿងទៀត

ជនជាតិចិនបើកឡានបុកម៉ូតូ រួចបើករត់ទៅបុករថយន្តជាច្រើនគ្រឿងទៀត

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត

ក្រោយពីបុកគេរួចមក រថយន្ដបង្កបានបើករត់ដល់ផ្សារកណ្ដាលក្នុងខណ្ឌដូនពេញ ក៏បុកបន្ដទៀត ទើបប្រជាពលរដ្ឋនាំគ្នាឡោមព័ទ្ធដេញចាប់វាយរថយន្ដខ្ទេច និង អ្នកបើកបររងរបួសផងដែរ ទើបប្រគល់ឱ្យសមត្ថកិច្ចយកទៅដោះស្រាយតាមច្បាប់ ។

ជនជាតិចិនបើកឡានបុកម៉ូតូ រួចបើករត់ទៅបុករថយន្តជាច្រើនគ្រឿងទៀត

ក្រោយពេលកើតហេតុ រថយន្ដបង្ករួមទាំងអ្នកបើកបរត្រូវបានសមត្ថកិច្ចជំនាញយក ទៅការិយាល័យចរាចររាជធាណីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

                                                                                                             សុថាត់

ជនជាតិចិនបើកឡានបុកម៉ូតូ រួចបើករត់ទៅបុករថយន្តជាច្រើនគ្រឿងទៀត