Marco Rubio៖ ទុក​ចិត្ត ដូ​ណា​ល់ ត្រាំ មិន​បានទេ បើ​ឲ្យ​ដឹង​លេខ​កូត​នុយក្លេអ៊ែរ​អាមេរិក និពន្ធដោយ : សៅ ផលនិស្ស័យ       June-11-2016, 11:30 am         596

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Marco Rubio៖ ទុក​ចិត្ត ដូ​ណា​ល់ ត្រាំ មិន​បានទេ បើ​ឲ្យ​ដឹង​លេខ​កូត​នុយក្លេអ៊ែរ​អាមេរិកសមាជិក​ព្រឹទ្ធ​បក្ស​សាធារណរដ្ឋ​លោក Marco Rubio ពន្យល់ថា  មនុស្ស​មិន​ប្រាកដប្រជា​ដូច​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ មិនគួរ​មាន​សិទ្ធិ​ស្គាល់​លេខ​កូត​សម្ងាត់​កាំជ្រួច​នុយក្លេអ៊ែរ​ឡើយ​នៅពេល​ជាប់ឆ្នោត​ឡើយ​។  ដើមឡើយ​លោក​ធ្លាប់​សរសើរ សេដ្ឋី​អចលនទ្រព្យ​នេះដែរ​មុនពេល​ចាក​ចេញពី​ការ​ប្រជែង​ក្នុង​បក្ស​។​

ក្នុង​បទសម្ភាសន៍​ជាមួយ The Weekly Standard លោក Marco Rubio សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ បាន​រិះគន់​លោក ដូ​ណា​ល់​ត្រាំ ពេញៗ​មាត់​ចំពោះ​សកម្មភាព​និង​ពាក្យសម្តី​ក្រឡិចក្រឡុច​របស់លោក​។ លោក​ពន្យល់ថា មនុស្ស​ដូច​សេដ្ឋី ដូ​ណា​ល់ ត្រាំ មិនអាច​ជឿជាក់​បានឡើយ បើ​មាន​លេខ​កូត​សម្ងាត់​កាំជ្រួច​នុយក្លេអ៊ែរ​។​

យោងតាម​សារព័ត៌មាន Politico លោក Marco Rubio បាន​រំលឹក​ឡើងវិញ​ពីអ្វី​ដែល​លោក​ធ្លាប់​លើកឡើង​កាលពី​ខែកុម្ភៈ​កន្លងទៅ ដោយ​បញ្ជាក់ថា លេខ​កូដ​កា​ជ្រួច​នុយក្លេអ៊ែរ​អាមេរិក​មិនអាច​ផ្តល់​ឲ្យ​មនុស្ស​ដែល​ទុកចិត្ត​មិនបាន និង​និយាយ​មិន​ប្រាកដប្រជា​ឡើយ​។ នេះ​ក៏ដោយ​សារ វា​ជា​រឿង​គ្រោះថ្នាក់​បំផុត​មួយ​សម្រាប់​អាមេរិក​និង​ពិភពលោក បើសិនជា​លេខ​កូត​សម្ងាត់​ស្ថិតក្នុង​ដៃ​មនុស្ស​ដែល​មិនអាច​ទុកចិត្តបាន​នោះ​។

នេះ​ជា​លើកដំបូង​ហើយ ដែល​សមាជិក​ព្រឹទ្ធសភា​រូបនេះ ចេញមុខ​រិះគន់​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ ព្រោះ​កន្លងមក​លោក​ធ្លាប់​គាំទ្រ សេដ្ឋី​ដូ​ណា​ល់ ត្រាំ ដែរ​មុនពេល​ចាក​ចេញពី​ការប្រកួត​។​

តាមពិតទៅ លោក Rubio ចាប់ផ្តើម​ទិតៀន ដូ​ណា​ល់ ត្រាំ វិញ​ក្រោយ​ពេលដែល បេក្ខជន​ប្រធានាធិបតី​ម្នាកនេះ​និយាយស្តី​បង្កប់​ដោយ​អត្ថន័យ​រើសអើង​ពណ៌​សម្បុរស្បែក​និង​ពូជសាសន៍ ទាក់ទិន​រឿង​ចៅក្រម Gonzalo Curiel កាលពី​សប្តាហ៍​មុន​។ ពាក្យសម្តី​របស់លោក ដូ​ណា​ល់ ត្រាំ បានធ្វើ​ឲ្យ​បណ្តា​អ្នក​សាធារណរដ្ឋ​ជាច្រើន​នាក់​ខកចិត្ត​ជាខ្លាំង ហើយ​ពួកគេ​ចាប់ផ្តើម​គិត​ឡើងវិញ​ថា​គួរ​គាំទ្រ​សេដ្ឋី​នេះដែរ​ឬ​អត់​។​

​នៅក្នុង​សមាជ​បក្ស​សាធារណរដ្ឋ​ខាងមុខ លោក​បានបញ្ជាក់​ជាថ្មី​ហើយ​ថា លោក​នឹង​ថ្លែង​សុន្ទរកថា ដែល​រៀបរាប់​ពី​ជំនឿ​និង​ការយល់ឃើញ​របស់លោក​ផ្ទាល់​ប៉ុណ្ណោះ មិនមែន​និយាយ​តំណាង​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ឡើយ​៕