ផ្លូវ​អាស៊ាន​វាង​ទីប្រជុំជន​ក្រុង​ស្ទឹងសែន ​ ញ៉ាំង​ឲ្យ​ប្រជាពលរដ្ឋ​អបអរ​ជា​ខ្លាំង

ផ្លូវ​អាស៊ាន​វាង​ទីប្រជុំជន​ក្រុង​ស្ទឹងសែន ​ ញ៉ាំង​ឲ្យ​ប្រជាពលរដ្ឋ​អបអរ​ជា​ខ្លាំង

កំពង់ធំ ​៖ ​ផ្លូវ​អាស៊ាន​វាង​ទីប្រជុំជន​ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ បាន​ធ្វើ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​នៅ​តំបន់​នោះ និង​បង្កើន​សោភ័ណ​ទីក្រុង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សម្ដែង​ការ​អបអរ និង​ថ្លែង​អំណរគុណ ចំពោះ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ​​ពិសេស​រាជរដ្ឋាភិបាល​​ ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​​បាន​ខិតខំ​កសាង​សមិទ្ធផល​នេះ។

ប្រជាពលរដ្ឋ​មាន​លំនៅឋាន​នៅ​ប៉ែក​ខាងលិច​ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​សង្កាត់​ព្រៃ​តា​ហ៊ូ និង​សង្កាត់​កំពង់ក្របៅ បាន​និយាយ​ឲ្យ​ដឹង​ថា កន្លង​មក ​ថ្វីត្បិតតែ​ស្ថិតនៅ​ក្រុង ប៉ុន្តែ​កន្លែង​ដែល​ពួក​រស់នៅ​ជា​ដី​ទំនាប និង​ត្រពាំង នៅ​រដូវប្រាំង​ផ្លូវ​ទៅ​លំនៅឋាន​របស់​ពួកគាត់​ជា​ផ្លូវ​រទេះ ចំណែក​រដូវវស្សា គឺ​សុទ្ធ​តែ​ទឹក ​និង​ត្រឹប ដែល​ធ្វើ​ឲ្យ​ពួកគាត់​ធ្វើដំណើរ​កាត់ទឹក​ត្រឹមៗ​ចង្កេះ​ទៅផ្ទះ។ កាល​នោះ​ គឺ​ផ្ទះ​មាន​មួយៗ​តែ​ប៉ុណ្ណោះ​នៅ​ម្ដុំ​នេះ ​ប៉ុន្តែ​ឥឡូវ​ផ្លូវ​អាស៊ាន​វាង​ទីប្រជុំជន​ក្រុង​ស្ទឹងសែន ធ្វើ​កាត់​តាម​នេះ ធ្វើ​ឲ្យ​តំបន់នេះ​​អភិវឌ្ឍន៍​យ៉ាង​រហ័ស តែ​ក្នុង​ប៉ប្រិច​ភ្នែក​សោះ ​ពោល​នៅ​តាម​ដង​ផ្លូវ​នេះ មាន​លំនៅឋាន​កើតឡើង​ជាច្រើន និង​មាន​សោភ័ណភាព​ស្រស់​ស្អាត​ទៀត​ផង។ ចំណែក​ប្រជាពលរដ្ឋ ដែល​មាន​ទីលំនៅ​ចូល​ឆ្ងាយ​ពី​ផ្លូវ​ជាតិ​លេខ​៦(​នៅ​កណ្ដាល​ក្រុង​) មក​ខាងលិច​នោះ បែរជា​នៅ​ចំ​កណ្ដាល ឬ​មក​កៀក​នឹង​ផ្លូវ​អាស៊ាន​វិញ បង្ក​ឲ្យ​ពួកគាត់​ធ្វើដំណើរ​ចេញ​ចូល​យ៉ាង​ស្រួល និង​ចំ​កន្លែង​លក់ដូរ​ដាច់​ទៀត​ផង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​នៅ​ម្ដុំ​នេះ ​បាន​ថ្ងូរ​ថា ពួកគាត់​នៅតែ​អត់​ភ្លើង​អគ្គិសនី និង​ទឹក​ស្អាត​ប្រើប្រាស់​ដដែល តួយ៉ាង​ដូច​នៅ​ភូមិ​ព្រៃ​តា​ហ៊ូ ម្ដុំ ម៉ុង​ចិន​នេះ។

ជាមួយ​គ្នា​នេះ​ដែរ ​ស្ត្រី​ម្នាក់​ ឈ្មោះ ​នួន​ សុខលី រស់នៅ​ភូមិ​ព្រៃ​តា​ហ៊ូ ​បាន​និយាយ​ឲ្យ​ដឹង​ផង​ដែរ​ថា រូប​គាត់​ក៏ដូចជា​ពលរដ្ឋ​នៅ​ម្ដុំ​ម៉ុង​ចិន ​មានការ​ត្រេកអរ​ជា​ខ្លាំង​ចំពោះ សម្ដេច​ ហ៊ុន សែន​ និង​ឯកឧត្ដម​អភិបាល​ខេត្ត ​ដែល​បាន​កសាង​ផ្លូវ​អាស៊ាន និង​កសាង​សមិទ្ធផល​ជាច្រើន​ជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​​ តែ​សូម​ឲ្យ​អភិបាលខេត្ត ​គឺ​ លោក អ៊ុត សំអន មេត្តា​ជួយ​ឲ្យ​ពួកគាត់​​ឲឲ្យ​មាន​ភ្លើង និង​ទឹក​ប្រើប្រាស់​ស្រួល​ គឺ​កាន់តែ​ប្រសើរ​ឡើង ដោយ​សារ​កៀក​នឹង​ផ្លូវ​អាស៊ាន ប៉ុន្តែ​​ខ្វះ​ទឹក និង​បង្គោល​ភ្លើង បង្ក​ឲ្យ​ពួកគាត់​ត​ដោយ​ខ្លួនឯង​រាប់​រយ​ម៉ែត្រ ហើយ​ខ្សែភ្លើង​ធ្លាក់​ត្រេតត្រត ស្ទើរ​ដល់​ដី បង្ក​ឲ្យ​មាន​ហានិភ័យ​ជាច្រើន ហើយ​ចរន្ត​ភ្លើង​ក៏​ប្រើ​មិន​គ្រប់គ្រាន់​ទៀត៕

​ ​