នារី​ភេទ​ត្រូវតែ​អាន​! ពេល​មក​រដូវ​ហាម​ធ្វើ​រឿង​ទាំងនេះ​ដាច់ខាត​

    ​អ្វីដែល​អ្នក​មិនគួរ​ធ្វើ​ពេល​មក​រដូវ​?

​    ​នៅទីនេះ​មានរឿង​ខ្លះ អ្នក​មិនគួរ​ធ្វើ​អំឡុងពេល​មក​រដូវ​ទេ​។ ពេល​មក​ខែ​រដូវ ស្ត្រី​មួយចំនួន​មានសំណាង​ដោយ​រដូវ​ដោយ​រលូន ខណៈ​អ្នកខ្លះ​គឺ​មិន​រលូន​នោះទេ​។ នៅពេល​អ្នក​កំពុង​ឈឺចាប់ មាន​កន្លែង​ជាច្រើន​ដែល​មិន​ស្រួល​ក្នុង​ខ្លួន​។ ហើយ​ខាងក្រោម​នេះ​គឺជា​រឿង​ដែល​មិនត្រូវ​ធ្វើ​ដាច់ខាត​ពេល​មក​រដូវ​។ 

​    ​* ការរួម​ភេទ​ដោយ​មិនបាន​ការពារ​
​    ​ឱកាស​មាន​ផ្ទៃពោះ​គឺមាន​ខ្ពស់​ណាស់ អំឡុងពេល​មក​រដូវ​។ យ៉ាងណា​ដើម្បី​ចៀសវាង​ការឆ្លង​មេរោគ អ្នក​មិនគួរ​រួមភេទ​អំឡុងពេល​មក​រដូវ​ទេ​។​

​    ​* កុំ​បដិសេធ​ញាំ​សាច់​
​    ​អ្នកដឹង​ហើយ​ថា អ្នក​បាត់បង់​ឈាម​ច្រើន​អំឡុងពេល​មក​រដូវ ហើយ​មានតែ​អាហារ​ទេ​ដែល​នឹង​ធ្វើឱ្យ​អ្នក​ស្វាហាប់​។​

​    ​* ចៀសវាង​ធ្វើការ​ធ្ងន់​
​    ​ប្រសិនបើ​អ្នកមាន​បទពិសោធន៍​ឈឺ​ខ្នង ឬ​ឈឺក្រពះ​អំឡុងពេល​មក​រដូវ អ្នក​គួរតែ​ចៀសវាង​ការងារ​ធ្ងន់ៗ ព្រោះ​វា​អាចធ្វើឱ្យ​ការឈឺ​របស់​អ្នក​កាន់តែ​អាក្រក់​។​

​    ​* ញាំ​អាហារ​មិនល្អ​ដល់​សុខភាព (Fast Food)
​    ​ការ​ញាំ​អាហារ Fast Food ម៉ោង ២ យប់​ស្ដាប់​មើលទៅ​ដូចជា​គំនិតល្អ​មួយ ប៉ុន្ដែ​ក្រពះ​របស់​អ្នក​នឹងមាន​បញ្ហា បន្ទាប់ពី​អ្នក​ញាំ​អាហារ​ដូចជា​ដំឡូង​មាន​ជាតិ​ខ្លាញ់​ទាំងនោះ​។ អ្នក​មិនគួរ​ញាំ​អាហារ​ដែល​មិន​ផ្ដល់​ប្រយោជន៍​ដល់​សុខភាព​នោះទេ​។​

​    ​* បន្តធ្វើ​ការងារ​
​    ​នរណា​ក៏​ដឹង​ដែរ​ថា​ការ​មក​រដូវ​ពិបាក​ទ្រាំ​កម្រិតណា ដូច្នេះ​លោកអ្នក​គួរ​ដាក់ពាក្យ​សុំច្បាប់​ល្អ​ជាង​។ 

​    ​* មិន​ដេក​ពួន​ពេញ​មួយ​យប់​
​    ​អ្នក​នឹងមាន​អារម្មណ៍ល្អ ប្រសិនបើ​អ្នក​ចូល​គេង​បាន​ឆាប់​។ ចាក់​ចម្រៀង​រណ្តំ​ចិត្ត​មួយ​នៅលើ Youtube បិទ​ភ្នែក ហើយ​គេង​ឱ្យបាន​ស្រួល​។ 

​    ​*** គន្លឹះ​បន្ថែម​
​    ​- អ្នក​មិនគួរ​ញាំ​ទឹកកក​ទេ (​វា​អាច​នាំឱ្យ​ឈាមរដូវ​ដែល​នៅសល់​កក​ក្នុង​ស្បូន បន្ទាប់ពី ៥ ទៅ ១០​ឆ្នាំ​អាច​បណ្ដាល​ទៅជា "​គីស និង​មហារីក​ស្បូន​"​។​
​    ​- ចៀសវាង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​
​    ​- កុំ​សាកល្បង​ពិសា​ត្រសក់ (​សារធាតុ​ស្រូប​ក្នុង​ត្រសក់​អាច​បណ្ដាលឱ្យ​ធាតុ​រាវ​ខ្លះ​ស្នាក់នៅ​ក្នុង​ស្បូន​)៕