ពិភពលោក​ផ្អើល ចំពោះ​ការរកឃើញ​វិមាន​បុរាណ​ដ៏​ធំ​មួយ​នៅ​ហ្សកដានី​

​    ​យោងតាម​វេ​ប​សាយ BBC ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​បានឱ្យដឹងថា វិមាន​ដ៏​ធំ​មួយ​ត្រូវបាន​រកឃើញ​កប់​ក្រោម​ខ្សាច់​ក្នុង​ទីក្រុង Petra ជា​តំបន់​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ស្ថិតក្នុង​ភាគខាងត្បូង​ប្រទេស​ហ្សកដានី​។​

​    ​យោងតាម​ការសិក្សា​ចេញផ្សាយ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ American School of Oriental Research បុរាណ​វិទូ​បាន​ប្រើ​នូវ​រូបភាព​ផ្កាយរណប រូបភាព​ថត​ដោយ​យន្តហោះ​ដ្រូ​ន និង​ស្ទង់​មើល​ដី​ដើម្បី​កំណត់​ទីតាំង​វិមាន​នេះ​។​

ពិភពលោក​ផ្អើល ចំពោះ​ការរកឃើញ​វិមាន​បុរាណ​ដ៏​ធំ​មួយ​នៅ​ហ្សកដានី​

​    ​សំណង់​ដ៏​ធំ​នេះ​មាន​ប្រវែង​ធំ​ដូច​អាងទឹក​អូឡាំពិក​ទ្វេដង​។ អ្នកស្រាវជ្រាវ​និយាយថា វា​មិន​ដូចជា​សំណង់​ផ្សេង​នៅ​តំបន់​បុរាណ​ឯទៀត​នោះទេ​។​

​    ​ទីក្រុង Petra កកើតឡើង​តាំងពី​សតវត្ស​ន៍ទី ៤ មុន​នៃ​គ្រឹ​ស្ត​សករាជ នៅពេល​ទីក្រុង​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រជាជន Nabataean ជា​ក្រុម​កុលសម្ព័ន្ធ​ដែល​ឥឡូវ​កំពុង​រស់នៅ​ក្នុងប្រទេស ហ្សកដានី អ៊ីរ៉ាក់ ស៊ី​រី និង​លី​បង់​។​

ពិភពលោក​ផ្អើល ចំពោះ​ការរកឃើញ​វិមាន​បុរាណ​ដ៏​ធំ​មួយ​នៅ​ហ្សកដានី​

​    ​ផ្ទៃ​នៃ​រូបភាព​បង្ហាញថា​សំណង់​នេះ​ត្រូវបាន​សង់​ឡើង​នៅ​ពាក់កណ្ដាល​សតវត្សរ៍​ទី​ពីរ​នៃ​គ​.​ស នៅពេលដែល​ទីក្រុង Petra កំពុង​រុងរឿង​ខ្លាំង​។​

​    ​វិមាន​បុរាណ​ដ៏​ធំ​ស្កឹមស្កៃ​នេះ​ត្រូវគេ​គិតថា​ជា​សំណង់​សង់​ឡើង​ក្នុង​គោលបំណង​បម្រើ​ផ្នែក​សាសនា​៕

ពិភពលោក​ផ្អើល ចំពោះ​ការរកឃើញ​វិមាន​បុរាណ​ដ៏​ធំ​មួយ​នៅ​ហ្សកដានី​ពិភពលោក​ផ្អើល ចំពោះ​ការរកឃើញ​វិមាន​បុរាណ​ដ៏​ធំ​មួយ​នៅ​ហ្សកដានី​ពិភពលោក​ផ្អើល ចំពោះ​ការរកឃើញ​វិមាន​បុរាណ​ដ៏​ធំ​មួយ​នៅ​ហ្សកដានី​ពិភពលោក​ផ្អើល ចំពោះ​ការរកឃើញ​វិមាន​បុរាណ​ដ៏​ធំ​មួយ​នៅ​ហ្សកដានី​ពិភពលោក​ផ្អើល ចំពោះ​ការរកឃើញ​វិមាន​បុរាណ​ដ៏​ធំ​មួយ​នៅ​ហ្សកដានី​