Facebook ​បើក​ដំណើរការ​មុខងារថ្មីបង្ហោះរូបភាពបាន 360 ដឺក្រេ​

Facebook ​បើក​ដំណើរការ​មុខងារថ្មីបង្ហោះរូបភាពបាន 360 ដឺក្រេ​

ថ្មីៗ នេះក្រុមហ៊ុន Facebook បានប្រកាសដាក់ឱ្យប្រើមុខងារថ្មីមួយទៀតនៅលើបណ្ដាញសង្គមរបស់ខ្លួន នោះគឺមុខងារបើកមើលរូបថតបានដល់ទៅ 360 ដឺក្រេ។ ឥឡូវនេះអ្នកអាចថតរូបទម្រង់ 360 ដឺក្រេ ដោយប្រើកម្មវិធី ឬមុខងារ Panorama នៅលើ iOS ឬ Android ឬប្រើប្រាស់កាមេរ៉ាដែលមានមុខងារចាប់យកមុំ 360 ដឺក្រេក៏បាន រួចបង្ហោះចូលទៅបណ្ដាញសង្គម Facebook បានហើយ។

Image: Facebook ​បើក​ដំណើរការ​មុខងារថ្មីបង្ហោះរូបភាពបាន 360 ដឺក្រេ​

ជារៀងរាល់ថ្ងៃ មានរូបថតរាប់លានសន្លឹកចែកចាយទៅលើបណ្ដាញសង្គម Facebook ហើយរូបថតគឺមានលក្ខណៈពិសេសរបស់វា ក្នុងការបង្ហាញទិដ្ឋភាពជាក់ស្ដែង ឬរូបភាពស្រស់ស្អាតនៃជ្រុងម្ខាងនៃអ្នកប្រើប្រាស់ទូទាំងពិភពលោក។ រូបថតក៏អាចពណ៌នានូវរឿងរ៉ាវជាច្រើនបានយ៉ាងងាយស្រួល។ ដូច្នេះហើយទើបការបង្ហោះរូបថត ឬរូបភាព គឺទទួលបានការពេញនិយម។ Facebook បានជំរុញដល់ការចែកចាយរូបថត ដោយពេលថ្មីៗនេះ ក្រុមហ៊ុនបានដាក់ចេញមុខងារថ្មីសម្រាប់អ្នកប្រើ អាចបង្ហោះ (Upload) រូបថតមានមុំ ៣៦០ដឺក្រេបាន។ មុខងារថ្មីនេះ នឹងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើ មានលទ្ធភាពចាប់អូសមើលទិដ្ឋភាពនៅជុំវិញកម្មបទមួយបាន ទោះបីវាជារូបថតសន្លឹក ពុំមែនជាវីដេអូក្ដី។ ការបង្ហោះ និងចែកចាយរូប ៣៦០ដឺក្រេនៅលើ Facebook ចាប់ពីពេលនេះ នឹងអាចផ្ដល់លក្ខណៈ ងាយស្រួល អាចឱ្យ Page បង្ហោះ ឬអ្នកប្រើទូទៅអាចបង្ហោះចូលទៅ News Feed បាន។

Image: Facebook ​បើក​ដំណើរការ​មុខងារថ្មីបង្ហោះរូបភាពបាន 360 ដឺក្រេ​

Image: Facebook ​បើក​ដំណើរការ​មុខងារថ្មីបង្ហោះរូបភាពបាន 360 ដឺក្រេ​



---------------------------------------

ដោយ: ខន សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
Facebook ​បើក​ដំណើរការ​មុខងារថ្មីបង្ហោះរូបភាពបាន 360 ដឺក្រេ​

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
Facebook ​បើក​ដំណើរការ​មុខងារថ្មីបង្ហោះរូបភាពបាន 360 ដឺក្រេ​

ចុះថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2016 ម៉ោង 12:19 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ