Messi ​ប្រើ​ពេល​ ២៥​ នាទី ស៊ុត​ហ៊ែតទ្រីក​នៅ Copa America

Lionel Messi ​ប្រើ​ពេល​តែ​ ២៥​ នាទី​ប៉ុណ្ណោះ ​ដើម្បី​ស្វែង​រក​គ្រាប់​បាល់ ​៣​ គ្រាប់ ​ក្នុង​ជ័យជម្នះ​លើ​ក្រុម​​ប៉ាណាម៉ា​ដោយ​លទ្ធផល ៥-០ ​ពាន​រង្វាន់ Copa America ​កាល​ពី​ព្រឹកមិញ​នេះ។

 

Messi ​ប្រើ​ពេល​ ២៥​ នាទី ស៊ុត​ហ៊ែតទ្រីក​នៅ Copa America

 

ខ្សែ​ការពារ Nicolas Otamendi ​ជា​អ្នក​បើក​ឆាក​មុន​គេ​ឱ្យ​ក្រុម​អាហ្សង់ទីន​ត្រឹម​នាទី​ទី​៦ ​ខណៈ​ដែល​ Messi ​វិញ ​ប្ដូរ​ចូល​នៅ​នាទី​៦២ ​រក​គ្រាប់​បាល់​បាន​នៅ​នាទី​ ៦៨ ​មួយ​គ្រាប់ នាទី ​៧៧ ​មួយ​គ្រាប់​ និង​គ្រាប់​បាល់​ទី​៣ ​រក​បាន​នៅ​នាទី​៨៧ ។ ​លទ្ធផល ៤-០​ មិន​ទាន់​អស់​ចិត្ត ​ខ្សែ​ប្រយុទ្ធ​ Aguero ​ថែម​បាន​មួយ​គ្រាប់​មុន​ចប់​ការ​ប្រកួត​នៅ​នាទី​៩០ ។

 

Messi ​ប្រើ​ពេល​ ២៥​ នាទី ស៊ុត​ហ៊ែតទ្រីក​នៅ Copa America

 

Messi ​ប្រើ​ពេល​ ២៥​ នាទី ស៊ុត​ហ៊ែតទ្រីក​នៅ Copa America

 

Messi ​ប្រើ​ពេល​ ២៥​ នាទី ស៊ុត​ហ៊ែតទ្រីក​នៅ Copa America

 

Messi ​ប្រើ​ពេល​ ២៥​ នាទី ស៊ុត​ហ៊ែតទ្រីក​នៅ Copa America

 

៣​ពិន្ទុ​បន្ថែម​កាល​ពី​ព្រឹកមិញ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​អាហ្សង់ទីន​កក់​កៅអី​វគ្គ​៨​ក្រុម​ចុង​ក្រោយ​រួច​ជា​ស្រេច​ហើយ ​ព្រោះ​ក្នុង​ពូល D ​អាហ្សង់ទីន​មាន​៦​ពិន្ទុ​ពេញ ខណៈ​ដែល​ឈីលី​និង​ប៉ាណាម៉ា​មាន​៣​ពិន្ទុ​ហើយ​ក្រុម​ទាំង​ពីរ​នេះ​ត្រូវ​ប៉ះ​គ្នា​នៅ​សប្ដាហ៍​ក្រោយ​ទៀត៕

 

 

អត្ថបទ៖ មុន្នី រម្យ