U19 ​ក្រោន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន Smart RSN Youth

ក្រុម​យុវជន​ក្រោម​អាយុ ១៩​ឆ្នាំ​ (U19 ) ​របស់​ក្លឹប​ភ្នំពេញ​ក្រោន​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ Smart​ RSN Youth ​Competition (U-19 Division) ​ជា​ស្វ័យ​ប្រវត្តិ​ហើយ​ ទោះ​សល់​១​ប្រកួត​ទៀត​ក៏​ដោយ ​ក្រោយ​ឈ្នះ​ក្រុម​យុវជន​ក្រសួង​ការពារ​ជាតិ ​៤-១ ​ព្រឹក​មិញ​នេះ។

 

U19 ​ក្រោន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន Smart RSN Youthរូបភាព៖ ភ្នំពេញក្រោន

 

Smart​ RSN Youth ​មាន​តែ​៤​ក្រុម​ទេ ដែល​ចូល​រួម​ប្រកួត​ដោយ​មាន​យុវជន​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន ​បឹង​កេត​អង្គរ ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង និង​ក្រុម​ក្រសួង​ការពារ​ជាតិ។ ​U19 ​ក្រោន​ជា​ក្រុម​មិន​ដែល​ចាញ់​សោះ​ ៥​ប្រកួត​កន្លង​មក​នេះ ដោយ​មាន​១៥​ពិន្ទុ​ពេញ ដោយ​លទ្ធផល​នេះ​អាច​ឱ្យ​ពួកគេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ស្វ័យ​ប្រវត្តិ​បាន​ហើយ ទោះ​សល់​មួយ​ប្រកួត​ទៀត​ក៏​ដោយ។ ខណៈ​ដែល​៣​ក្រុម​ផ្សេង​ទៀត​គឺ​យុវជន​ការពារ​ជាតិ​មាន​៦​ពិន្ទុ ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​មាន​៤​ពិន្ទុ ​និង​បឹង​កេត​អង្គរ​មាន​១​ពិន្ទុ៕

 

អត្ថបទ៖ មុន្នី រម្យ