គូស្នេហ៍​ទាប​បំផុត​លើ​លោក​កំពុង​ល្បីល្បាញ​លើ​បណ្ដាញ​អ៊ិន​ធឺ​ណេ​ត​

Videos


គូស្នេហ៍ជនជាតិប្រេស៊ីលមួយគូបានធ្វើឲ្យមនុស្សទូទាំងពិភពលោកស្ញើចសរសើរយ៉ាងខ្លាំងពីភក្ដីភាពរបស់ពួកគេ ហើយអ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍បំផុតទៀតនោះ គឺគូស្នេហ៍មួយគូនេះមានកំពស់ទាបដូចគ្នាដែលអាចនិយាយបានថា ជាគូស្នេហ៍មានកំពស់ទាបបំផុតលើលោក ។

គូស្នេហ៍​ទាប​បំផុត​លើ​លោក​កំពុង​ល្បីល្បាញ​លើ​បណ្ដាញ​អ៊ិន​ធឺ​ណេ​ត​

តាមប្រភពព័ត៌មានបានឲ្យដឹងថា គូស្នេហ៍មួយគូនេះមានកំពស់មិនដល់ ៩ សង់ទីម៉ែត្រផងដោយខាងប្រុសឈ្មោះលោក Paulo Gabriel da Silva Barros អាយុ ៣០ ឆ្នាំ មានកំពស់ ៨៨ សង់ទីម៉ែត្រ ចំណែកខាងស្រីឈ្មោះ Katyucia Hoshino អាយុ ២៦ ឆ្នាំ មានកំពស់ ៨៩ សង់ទីម៉ែត្រ ហើយសម្រាប់គូស្នេហ៍មួយគូនេះដែរត្រូវបានមនុស្សមួយចំនួនរំពឹងថា អាចនឹងកត់ចូលក្នុងសៀវភៅកំណត់ត្រាពិភពលោក «Guinness Book of World Records» ។

គូស្នេហ៍​ទាប​បំផុត​លើ​លោក​កំពុង​ល្បីល្បាញ​លើ​បណ្ដាញ​អ៊ិន​ធឺ​ណេ​ត​

យោងតាមការរៀបរាប់របស់លោក Paulo Gabriel da Silva Barros បានឲ្យដឹងថា ស្នេហារបស់លោក ជាមួយនាង Katyucia Hoshino គឺជាស្នេហាដំបូងដែលបានស្គាល់គ្នាតាមរយៈបណ្ដាញទំនាក់ទំនងសង្គម « MSN Messenger» កាលពី ១០ ឆ្នាំ មុនហើយក្រោយមកពួកគេទាំងពីរក៏ចាប់ផ្ដើមបង្កើតទំនាក់ទំនងស្នេហាជាមួយគ្នារហូតមកដល់សព្វថ្ងៃនេះ ។ នាង Katyucia Hoshino បាននិយាយដែរថា ពេលបានស្គាល់លោក Paulo ដំបូងនាងមានអារម្មណ៍ថាលោក Paulo ជាមនុស្សរំខានបំផុត ។

គូស្នេហ៍​ទាប​បំផុត​លើ​លោក​កំពុង​ល្បីល្បាញ​លើ​បណ្ដាញ​អ៊ិន​ធឺ​ណេ​ត​

គួរបញ្ជាក់ដែរថា សព្វថ្ងៃលោក Paulo Gabriel da Silva Barros មានការងារជាលេខាធិការផ្នែកច្បាប់ ចំណែកនាង Katyucia Hoshino គឺជាម្ចាស់ហាងថែរក្សារម្រស់មួយកន្លែង ។ ជីវភាពបែបនេះអាចធ្វើឲ្យពួកគេទាំងពីរនាក់រស់នៅជាមួយគ្នាប្រកបដោយសុភមង្គល ហើយទៅថ្ងៃអនាគតគូស្នេហ៍ខាងលើនេះនឹងមានគម្រោងយកកូនដូចគូស្នេហ៍ដទៃដែរ ៕

                                                                         ( ប្រភព : ឌាលលីមែល ) កុសល

គូស្នេហ៍​ទាប​បំផុត​លើ​លោក​កំពុង​ល្បីល្បាញ​លើ​បណ្ដាញ​អ៊ិន​ធឺ​ណេ​ត​

គូស្នេហ៍​ទាប​បំផុត​លើ​លោក​កំពុង​ល្បីល្បាញ​លើ​បណ្ដាញ​អ៊ិន​ធឺ​ណេ​ត​

គូស្នេហ៍​ទាប​បំផុត​លើ​លោក​កំពុង​ល្បីល្បាញ​លើ​បណ្ដាញ​អ៊ិន​ធឺ​ណេ​ត​

គូស្នេហ៍​ទាប​បំផុត​លើ​លោក​កំពុង​ល្បីល្បាញ​លើ​បណ្ដាញ​អ៊ិន​ធឺ​ណេ​ត​

គូស្នេហ៍​ទាប​បំផុត​លើ​លោក​កំពុង​ល្បីល្បាញ​លើ​បណ្ដាញ​អ៊ិន​ធឺ​ណេ​ត​

គូស្នេហ៍​ទាប​បំផុត​លើ​លោក​កំពុង​ល្បីល្បាញ​លើ​បណ្ដាញ​អ៊ិន​ធឺ​ណេ​ត​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត