រោងចក្រ​ផលិត​ចំណី​សត្វលោក ម៉ុង ឫទ្ធី ត្រូវការ​កម្លាំង​ពលកម្ម ​៤០​ម៉ឺន​នាក់​ និពន្ធដោយ : ថ្មីៗ       June-11-2016, 12:17 pm         968

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រោងចក្រ​ផលិត​ចំណី​សត្វលោក ម៉ុង ឫទ្ធី ត្រូវការ​កម្លាំង​ពលកម្ម ​៤០​ម៉ឺន​នាក់​ខេត្ត​ព្រះសីហនុ​៖ លោក ម៉ុង ឫទ្ធី កំពុង​រៀបចំ​សង់រោង​ចក្រ​ផលិត​ចំណី​សត្វ​នៅ​តំបន់​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​។ រោងចក្រ​នេះ​គ្រោង​នឹង​ដំណើរការ​ក្នុងពេល​ឆាប់ៗ​ខាងមុខ ហើយ​ត្រូវការ​កម្លាំង​ពលកម្ម​ប្រមាណ ៤០​ម៉ឺន​នាក់​។​

​បើ​គ្មានអ្វី​ប្រែប្រួល​ទេ រោងចក្រ​ផលិត​ចំណី​សត្វ​របស់លោក ម៉ុង ឫទ្ធី នឹង​អាច​កាត់បន្ថយ​ការ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​ខ្មែរ បាន​ចំនួន​ប្រមាណ ៤០​ម៉ឺន​នាក់​។ បញ្ហា​នេះ លោក ម៉ុង ឫទ្ធី ពន្យល់ថា ដោយសារ​ត្រូវការ​កម្លាំង​ពលកម្ម​ច្រើន ព្រោះ​រោងចក្រ​នេះ ត្រូវការ​កម្លាំង​ច្រើន​ដើម្បី​ដាំ​វត្ថុធាតុដើម មាន​ស្រូវ និង​ពោត​ជាដើម​។​

​លោក ម៉ុង ឫទ្ធី បាន​ប្រាប់​ក្រុមយុវជន​មួយក្រុម ដែល​បាន​ទៅធ្វើ​ទស្សនកិច្ច​ក្នុង​តំបន់​អភិវឌ្ឍន៍​លោក កាលពី​ចុងខែ​ឧសភា​កន្លងទៅ​។ ក្រៅពី​រៀបរាប់​នូវ​សមិទ្ធិផល​មួយចំនួន ដែល​ក្រុមហ៊ុន​លោក​បានធ្វើ​មានដូចជា​ជោគជ័យ​លើ​ដំណាំ​ដូងប្រេង កៅស៊ូ ចិញ្ចឹម​ជ្រូក​ជាដើម​ហើយ​នោះ ក្នុងនោះ លោក ម៉ុង ឫទ្ធី ថា​ពលរដ្ឋ​ខ្ទង់​ម៉ឺន​នាក់ កំពុង​ទទួលបាន​ផលប្រយោជន៍​ពី​ការងារ​កសិឧស្សាហកម្ម​របស់លោក​។ លោក​បន្តថា រោងចក្រ​កែច្នៃ​ស្បែក​ជ្រូក និង​រោងចក្រ​ផលិត​ចំណី​សត្វ ដែល​គ្រោង​នឹង​ដំណើរ​ការណ៍​ក្នុងពេល​ខាងមុខ ហើយ​រោងចក្រ​ទាំងពីរ​នេះ នឹង​ទាញ​កម្លាំង​ពលកម្ម​ក្នុងស្រុក​ខ្ទង់​ម៉ឺន​នាក់​។​

​រោងចក្រ​ផលិត​ចំណី​សត្វ​របស់លោក ម៉ុង ឫទ្ធី គ្រោង​ប្រើ​កម្លាំង​ពលកម្ម​៤០​ម៉ឺន​នាក់ ចំណែក​ចង្វាក់​ផលិតកម្ម គឺ​ក្នុង​មួយ​ម៉ោង ផលិត​ចំណី​បាន ២០​តោន​៕

​សូម​ស្តាប់​សំឡេង​លោក ម៉ុង ឫទ្ធី