អភិបាលខេត្ត​កំពង់ស្ពឺ​ អញ្ជើញ​ផ្តល់​អនុសាសន៍​ល្អៗ​ ដល់​មន្ត្រី​អាវុធហត្ថ​ពេល​បិទ​វគ្គ​

កំពង់ស្ពឺ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៦ លោក​វ៉ី សំណាង ​អភិបាលខេត្ត​កំពង់ស្ពឺ​ ជា​គណៈ​បញ្ជាការ​ឯកភាព បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ​បិទ​វគ្គ​ហ្វឹកហ្វឺន នាយទាហាន នាយ​ទាហាន​រង​ក្នុង​អង្គភាព ប្រចាំ​ឆមាស​ទី​១ ដែល​មាន​រយៈពេល​១៥​ថ្ងៃ និង​មាន​សិក្ខាកាម​ចំនួន​៣០​នាក់ ​មកពី​បណ្ដា​កងឯកភាព​ចំណុះ លោក​វរសេនីយ៍​ឯក ចាន់ ដា មេបញ្ជាការ​ស្តីទី កងរាជអាវុធហត្ថ​ខេត្ត រួម​នឹង​សិក្ខាកាម​ទាំងអស់​ផង​ដែរ។

លោក វ៉ី សំណាង ​អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ផ្តល់​អនុសាសន៍​សំខាន់ៗ​ថា យើង​ជា​កងរាជអាវុធហត្ថ​សំខាន់​មិន​ស្លៀកពាក់​លម្អ​ ការពារ​តែ​ទីក្រុង​ទេ យើង​រៀន​សូត្រ​ ដើម្បី​ចំណេះដឹង​សម្រាប់​ខ្លួន​យើង​ជា​ពិសេស​កងកម្លាំង​ត្រូវការ​ដាច់ខាត​គឺ​ចំណេះ​ដឹង ពី​ព្រោះ​ពេល​នេះ​ប្រទេសជាតិ​មាន​សន្តិភាព​១០០%។

អភិបាលខេត្ត​បាន​លើក​ឡើង​ទៀត​ថា កងរាជអាវុធហត្ថ​មិនមែន​ចេះ​តែ​យុទ្ធវិធី​យោធា​មួយ​មុខ​ទេ ដោយសារតែ​កងរាជអាវុធហត្ថ​ជា​យោធា​ច្បាប់​ផង និង​យោធា​ច្បាំង​នឹង​សត្រូវ​ផង ជាពិសេស​ត្រូវការ​សិក្សា​អំពី​ច្បាប់។

បញ្ចប់​នៃ​ការ​បិទ​វគ្គ​រៀន​នេះ ​លោក​អភិបាលខេត្ត​បាន​ចែក​អាវ​ភ្លៀង​ជា​អំណោយ​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដល់​កងរាជអាវុធហត្ថ​ក្រុង ស្រុក ក្នុង​ខេត្ត៕