Rain ​នឹង​មក​ច្រៀង​​​​កម្មវិធី​​ប្រកួត​បវរកញ្ញា​ឯក​វៀតណាម ​​នៅ​វគ្គ​ផ្ដាច់​ព្រាត់

​​តារា​ចម្រៀង​​ និង​​​​​​​សម្ដែង​​​​​ដ៏​ល្បី​​​​ឈ្មោះ​​របស់​​កូរ៉េ​ខាង​ត្បូង​​ Rain ​​​​នឹង​​មក​សម្ដែង​​​​​​​ក្នុង​​កម្មវិធី​​​​​ប្រកួត​ប្រជែង​​បវរកញ្ញា​​ឯក​​​វៀតណាម​ ឬ Miss Vietnam ​នៅ​វគ្គ​ផ្ដាច់​ព្រាត់​​​​ក្នុង​ទីក្រុង​​ហូជីមិញ​ ​​នា​ថ្ងៃ​ទី​ ២៨​ សីហា​​ឆាប់​ៗ​ខាង​មុខ។ ​នេះ​បើ​តាម​​​អ្នក​រៀប​ចំ​កម្មវិធី​​​​​ប្រកួត​​បាន​​ឲ្យ​ដឹង​​នៅ​ថ្ងៃ​​សុក្រ​ម្សិលមិញ។

 

Rain ​នឹង​មក​ច្រៀង​​​​កម្មវិធី​​ប្រកួត​បវរកញ្ញា​ឯក​វៀតណាម ​​នៅ​វគ្គ​ផ្ដាច់​ព្រាត់

​​​​

ការ​សម្ដែង​​​នា​ពេល​​ខាង​មុខ​នេះ ​​នឹង​ជា​ការ​មក​ដល់​​លើក​​ទី​​៤​ហើយ របស់​​តារា​​វ័យ​ ៣៣ ឆ្នាំ​មាន​ឈ្មោះ​ផ្លូវការ Jung Ji-hoon ​​រូប​នេះ។ ការ​ប្រកួត​​វគ្គ​ផ្ដាច់​ព្រាត់​នឹង​ប្រព្រឹត្តិ​ទៅ​​​​នៅ​កីឡដ្ឋាន​ Phu Tho Indoor Stadium ​​។

 

​Rain បាន​​​​បង្កើត​​អាល់​ប៊ុម​​ចម្រៀង​​​ចំនួន​​៨ ហើយ ថែម​ទាំង​​​សម្ដែង​​​​​​ក្នុង​ភាព​យន្ត​កូរ៉េ និង​​​ហូលីវ៉ូត​​​បាន​​ជា​ច្រើន​រឿង​​ផ្សេង​ទៀត។ ​​ទស្សនាវដ្ដី​ Time បាន​​ចាត់​​ថ្នាក់​ Rain ​​ជា​មនុស្ស​​មាន​ឥទ្ធិពល​​ម្នាក់​​​ក្នុង​ចំណោម​​មនុស្ស​​មាន​ឥទ្ធិពល​​ទាំង​ ១០០​ក្នុង​លោក​​​​​នៅ​​ឆ្នាំ​ ២០០៦ និង​​ ២០១១។

 

​​​​​​ស្នាដៃ​​លេច​ធ្លោ​របស់​ម្ចាស់​បទ «La Song»​ ចុង​ក្រោយ​រូប​នេះ​​ ​គឺ​ជា​តួឯក​​ក្នុង​រឿង​ភាគ​កូរ៉េ​មាន​​​​ចំណង​ជើង​ថា «Please Come Back, Mister» ​ដែល​​ទើប​ដាក់​បញ្ចាំង​​​តាម​កញ្ចក់​ទូរទស្សន៍​​ SBS ពី​ខែ​កុម្ភៈ ដល់​មេសា ​​​ឆ្នាំនេះ៕

 

Rain ​នឹង​មក​ច្រៀង​​​​កម្មវិធី​​ប្រកួត​បវរកញ្ញា​ឯក​វៀតណាម ​​នៅ​វគ្គ​ផ្ដាច់​ព្រាត់

Rain ​នឹង​មក​ច្រៀង​​​​កម្មវិធី​​ប្រកួត​បវរកញ្ញា​ឯក​វៀតណាម ​​នៅ​វគ្គ​ផ្ដាច់​ព្រាត់

 កុំកុំ និង Rain

 

 

បទ La Song ដ៏ល្បី​របស់ Rain

 

ចុចអាន៖ ដឹង​អត់ តារា​កូរ៉េ​មាន​តម្លៃ​ខ្លួន​ប៉ុន្មាន​ ​ពេល​ថត​រឿង​មួយ​ភាគ​?

ចុចអាន៖ ធ្លាយ​តម្លៃ​ខ្លួន​ថត​ពាណិជ្ជកម្ម​របស់​តារា​កូរ៉េ ​ដែល​​អ្នក​អាច​​នឹក​​ស្មាន​មិន​ដល់

ចុចអាន៖ សាច់​ដុំ​តារា​កូរ៉េ ១១ ដួង​នេះ អ្នក​ពេញ​ចិត្ត​មួយ​ណា?

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Thanhniennews