តើអ្នកដឹងច្បាស់ពី វីតាមីន ប៉ុណ្ណា?

វីតាមីន ជាសារធាតុអាហារមួយប្រភេទ ដែលមានប្រយោជន៍ និងចាំបាច់ខ្លាំងណាស់ សម្រាប់រាងកាយមនុស្សយើង។ ការបំពេញវីតាមីន ឲ្យដល់រាងកាយ គឺជាវិធីមួយដ៏សំខាន់ក្នុងការទប់ស្កាត់រារាំង មិនឲ្យជំងឺមកបៀតបៀនអ្នកដោយងាយ។ សូមអានបន្តដូចខាងក្រោម ដើម្បីឲ្យដឹងច្បាស់ពីអត្ថប្រយោជន៍របស់វីតាមីន!

យើងអាចជួបប្រទះវីតាមីន នៅក្នុងបន្លែផ្លែឈើ និងសាច់សត្វ។ វីតាមីនចែកចេញជាពីរប្រទធំៗគឺ ប្រភេទអាហារក្នុងទឹកដូចជា វីតាមមីនB វីតាមីនC និងប្រភេទរលាយក្នុងខ្លាញ់មានដូចជា វីតាមីន A, D, C និងវីតាមីន K។ វីតាមីននីមួយៗ សុទ្ធតែមានតួនាទី និងមានប្រយោជន៍ចាំបាច់ចំពោះ រាងកាយដូចៗគ្នា។

វីតាមីន A

ជួយរក្សាចក្ខុវិស័យ(ភ្នែក) ឲ្យមានសភាពប្រក្រតីការពាអាការខ្វាក់មាន់ ឬមើលមិនច្បាស់ក្នុងទីងងឹត ជួយឲ្យស្រទាប់សាច់ស្រោបនៃអវៈយវៈ ក្នុងរាងកាយដូចជា សាច់ខ្ចីក្នុងក្តោងច្រមុះ ស្រទាប់ត្របកភ្នែកស ស្រទាប់សាច់ស្រោបក្រពះ ពោះវៀន មានភាពរឹងប៉ឹង និងមានប្រព័ន្ធការពារទល់នឹងមេរោគពីខាងកក្រៅ។

តើអ្នកដឹងច្បាស់ពី វីតាមីន ប៉ុណ្ណា?

វីតាមីន B

វីតាមីនក្នុងក្រុមនេះមាន 9 គឺ B1 B2 B6 B12 ណៃអាស៊ីន ផៃរីដុកស៊ីន អាស៊ីដហ្វូលីក អាស៊ីផែនថូថេនិក និងបៃអូទីន។ ប្រយោជន៍សំខាន់ៗ របស់វីតាមីនក្រុមនេះ គឺជួយគ្រប់គ្រងការធ្វើការងាររបស់ប្រព័ន្ធសរសៃប្រសាទ និងខួរក្បាល ព្រមទាំងមានចំណែកជួយលើកស្ទួយកោសិកាប្រសាទរឹងប៉ឹងទៀតផង។ ក្រៅពីនេះវាក៏អាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូល ក្នុងឈាមទៀត។

តើអ្នកដឹងច្បាស់ពី វីតាមីន ប៉ុណ្ណា?

វីតាមីន C

មានតួនាទីសំខាន់ ចំពោះប្រព័ន្ធការពាររាងកាយជាទីបំផុត។ វាមិនគ្រាន់តែជួយបង្កើនប្រសិទ្ធភាពការងាររបស់កោសិកាឈាមសប៉ុណ្ណោះទេ តែក៏ជួយរំញោច ឲ្យថ្លើមផលិតសារធាតុការពារយ៉ាងខ្ជាប់ខ្ជួនទៀតផង។ ផលប្រយោជន៍ដែលអាចមើលឃើញយ៉ាងច្បាស់របស់វា គឺប្រសិនបើយើងបានទទួលវីតាមីន C ជាប្រចាំយើងនឹងមិនសូវមានជំងឺផ្តាសាយឡើយ។

តើអ្នកដឹងច្បាស់ពី វីតាមីន ប៉ុណ្ណា?

វីតាមីន D

ជាវីតាមីន មានការទាក់ទងទៅនឹងការស្ថាបនាភាពរឹងមាំរបស់ឆ្អឹង ជួយឲ្យរាងកាយបឺតយកកាល់ស្បូម និងហ្វូស្វ័រទៅប្រើប្រាស់បានយ៉ាងល្អ។

តើអ្នកដឹងច្បាស់ពី វីតាមីន ប៉ុណ្ណា?

តាមីន E

មានតួនាទីសំខាន់ក្នុងការការពារ និងពន្យារអាយុធ្វើការងាររបស់កោសិកាគ្រាប់ឈាមក្រហម និងជួយធ្វើឲ្យសាច់ដុំនិងស្បែកមានការយឺតយារល្អ មិនស្វិតទ្រុឌទ្រោមលឿនពេក ដូច្នេះវាមានប្រយោជន៍លើផ្នែករូបសម្ផស្សដោយផ្ទាល់។

តើអ្នកដឹងច្បាស់ពី វីតាមីន ប៉ុណ្ណា?

វីតាមីន K

ជាវីតាមីនមានតួនាទីសំខាន់ ក្នុងពេលដែលរាងកាយទទួលរងរបួសមុតដាច់សាច់ជាដើម ព្រោះវាចូលទៅជួយធ្វើឲ្យឈាមកក និងឈប់ហូរ ដើម្បីកុំឲ្យរាងកាយបាត់បង់ឈាមច្រើន៕

ប្រភព៖ whatsupkhmer

  • តើអ្នកដឹងច្បាស់ពី វីតាមីន ប៉ុណ្ណា?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/11  Category:សុខភាព
Tags: