P9 Lite កំពូល​ស្មាតហ្វូន​ដ៏​ទាក់​ទាញ​សម្រាប់​យុវវ័យ​សម័យថ្មី​

Huawei តែង​នាំ​នូវ​បច្ចេកវិទ្យា​កាន់តែ​ទំនើប និង​ជឿនលឿន​លើ​កំពូល​ស្មាតហ្វូន​របស់​ខ្លួន។ ម៉ូដែល​ស្មាតហ្វូន​របស់ Huawei មួយ​ស្ថិត​ក្នុង​ខ្សែ​ស្រឡាយ P គឺ P9 Lite ដែល​ជា​ស្មាតហ្វូន​ដ៏​ស្រស់​ស្អាត​ ទំនើប សមត្ថភាព​ខ្លាំង​លើស​ពី​តម្លៃ ហើយ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​យុវវ័យ​សម័យថ្មី។

 

ប្រិយមិត្ត និង​អ្នក​គាំទ្រ​កំពូល​ស្មាតហ្វូន Huawei ច្បាស់​ជា​អន្ទះសារ​ចង់​ដឹង​ពី​ចំណុច​ពិសេស និង​ភាព​ទាក់ទាញ​របស់ Huawei  P9 Lite ហើយ​មែន​ទេ? តោះ​! បើ​អញ្ចឹង ទស្សនាការ​បង្ហាញ​ដោយ​ពិធី​ការិនី រីយ៉ា ទាំង​អស់​គ្នា!

 

 

លក្ខណៈពិសេស​របស់ Huawei  P9 Lite ៖

 

– តួ​ស្រោប​ដោយ​លោហធាតុ​រឹងមាំ ឯ​ផ្ទៃ​ខាងក្រោយ​ផលិត​ពី​ប្លាស្ទិក​ដែល​ស្វិត​ធន់ រឹងមាំ​បំផុត ទម្ងន់​ស្រាល​ត្រឹម​តែ 147 ក្រាម

– ទ្រទ្រង់​បច្ចេកវិទ្យា 4G LTE ប្រើប្រាស់​ស៊ីម​កាត​បាន​ដល់​ទៅ ២ និង​អាច​បន្ថែម Memory ខាង​ក្រៅ​រហូត​ដល់ 128GB

– បំពាក់​បន្ទះ​ឈីប​ប្រភេទ Kirin 650, CPU Quad-core 2.0 GHz + Quad-core 1.7GHz, 64Bit, Ram 3GB និង​ម៉េម៉ូរី​ក្នុង​ម៉ាស៊ីន 16GB ដែល​អាច​ប្រើប្រាស់​កម្មវិធី ​និង​ហ្គេម​ធំៗ​

– បំពាក់​បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃ​ ដើម្បី​ដោះ​សោ​បាន​លឿន​បំផុត ទោះ​ក្នុង​លក្ខខណ្ឌ​ដៃ​សើ​ម ឬ​ប្រឡាក់​

– ​កាមេរ៉ា​ក្រោយ​ទំហំ 13MP ជាមួយ​ឡែន​កាមេរ៉ា​ធំ​ជ្រៅ​បច្ចេកវិទ្យា F2.0 និង​កាមេរ៉ា​មុខ​ទំហំ 8MP  ដែល​អាច​ផ្តិត​យក​រូបភាព និង​វីដេអូ​ច្បាស់​កម្រិត​ខ្ពស់​ទោះ​នៅ​កន្លែង​ដែល​មាន​ពន្លឺ​ខ្សោយ ឬ​ក្នុង​ទី​ងងឹត​ខ្លាំង​ក៏​ដោយ

 

P9 Lite កំពូល​ស្មាតហ្វូន​ដ៏​ទាក់​ទាញ​សម្រាប់​យុវវ័យ​សម័យថ្មី​

 

– ​Beauty Video ជា​មុខងារ​ពិសេស​បំផុត​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ថត​វីដេអូ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​នានា បំពាក់​ទាំង​កាមេរ៉ា​មុខ និង​ក្រោយ ដែល​វា​អាច​កំណត់​កម្រិត​ភាព​ស្អាត ម៉ត់ ស រលោង​នៃ​ផ្ទៃមុខ​

– ថាមពល​ថ្ម​ធំ​រហូត​ដល់ 3000 mAh ប្រើ​បាន​កាន់តែ​យូរ និង​មិន​ចាំបាច់​ខ្ជះខ្ជាយ​ថាមពល​ថ្ម​ឥត​ប្រយោជន៍ ជាមួយ​បច្ចេកវិទ្យា​ស្មាតផាវវើ 4.0 (SmartPower)

– តម្លៃ​ប្រហែល​១​លាន​រៀល​ប៉ុណ្ណោះ។

 

P9 Lite កំពូល​ស្មាតហ្វូន​ដ៏​ទាក់​ទាញ​សម្រាប់​យុវវ័យ​សម័យថ្មី​

 

P9 Lite កំពូល​ស្មាតហ្វូន​ដ៏​ទាក់​ទាញ​សម្រាប់​យុវវ័យ​សម័យថ្មី​

 

P9 Lite កំពូល​ស្មាតហ្វូន​ដ៏​ទាក់​ទាញ​សម្រាប់​យុវវ័យ​សម័យថ្មី​

 

P9 Lite កំពូល​ស្មាតហ្វូន​ដ៏​ទាក់​ទាញ​សម្រាប់​យុវវ័យ​សម័យថ្មី​

 

 

អត្ថបទ៖ ពាណិជ្ជកម្ម