រឿង​ភាគ​កូរ៉េ «coffee prince» ត្រូវបាន​ក្រុមហ៊ុន​ចិន​ទិញ​សិទ្ធ​ថត​សារជាថ្មី​

Videos


តើមានទស្សនិកជនប៉ុន្មាននាក់នៅចងចាំរឿងភាគកូរ៉េដ៏ល្បីល្បាញក្នុងកំឡុងឆ្នាំ ២០០៧-២០០៨ ដែលមានចំណងជើងថា «coffee prince» ? នេះប្រហែលជាព័ត៌មានមួយដែលអាចធ្វើឲ្យទស្សនិកជនមួយចំនួនធំភ្ញាក់ផ្អើលដោយសារកាលពីពេលថ្មីៗនេះរឿងភាគ «coffee prince» ដែលសម្ដែងដោយស្រីស្អាត យ៉ុន អ៊ុនហេ (Yoon Eun-hye) និង លោក កង យូ (Gong Yoo) ត្រូវបានក្រុមហ៊ុនភាពយន្តភាគចិនទិញសិទ្ធយកថតសារជាថ្មីដោយបានដាក់ចំណងជើងថ្មីថា «Prince Coffee» ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រឿងភាគចិនថ្មីនេះ គឺដឹងនាំសម្ដែងដោយលោក ខាង ស៊ីនយ៉ូ (Kang Shin-Hyo) ដែលជាអ្នកនាំរឿងភាគកូរ៉េដ៏មានប្រជាប្រិយភាព «Heirs» ហើយសម្រាប់តួឯកប្រុស ស្រី វិញ គឺសម្ដែងដោយលោក យ៉ាង លី (Yang Le) និង នាង ស៊ូ លូ (Xu Lu) (ក្នុងរូប៖ កាត់សក់ខ្លី និង ពាក់អាវខាវប៊យ តែងខ្លួនដូចនាង យ៉ុន អ៊ុនហេ នៅក្នុងរឿង «coffee prince») ក្នុងនោះគេក៏បានឃើញវត្តមានរបស់នាង យ៉ុន អ៊ុនហេ ចូលរួមនៅក្នុងសកម្មភាពថតរឿងថ្មីនេះផងដែរប៉ុន្តែក្នុងនាមជាភ្ញៀវតែប៉ុណ្ណោះ ។

រឿង​ភាគ​កូរ៉េ «coffee prince» ត្រូវបាន​ក្រុមហ៊ុន​ចិន​ទិញ​សិទ្ធ​ថត​សារជាថ្មី​

គួរបញ្ជាក់ដែរថា «coffee prince» គឺជារឿងភាគកូរ៉េដ៏ល្បីល្បាញដែលបានបង្ហាញខ្លួននៅក្នុងឆ្នាំ ២០០៧ ។ រឿងភាគមួយនេះបានធ្វើឲ្យតារាស្រី យ៉ុន អ៊ុនហេ និង តារាប្រុស កង យូ មានឈ្មោះបោះសម្លេងកាន់តែខ្លាំងថែមទៀត ៕ (ប្រភព៖ ដ្រាម៉ាហ្វេវ័រ) កុសល

រឿង​ភាគ​កូរ៉េ «coffee prince» ត្រូវបាន​ក្រុមហ៊ុន​ចិន​ទិញ​សិទ្ធ​ថត​សារជាថ្មី​
រឿង​ភាគ​កូរ៉េ «coffee prince» ត្រូវបាន​ក្រុមហ៊ុន​ចិន​ទិញ​សិទ្ធ​ថត​សារជាថ្មី​
រឿង​ភាគ​កូរ៉េ «coffee prince» ត្រូវបាន​ក្រុមហ៊ុន​ចិន​ទិញ​សិទ្ធ​ថត​សារជាថ្មី​
រឿង​ភាគ​កូរ៉េ «coffee prince» ត្រូវបាន​ក្រុមហ៊ុន​ចិន​ទិញ​សិទ្ធ​ថត​សារជាថ្មី​
រឿង​ភាគ​កូរ៉េ «coffee prince» ត្រូវបាន​ក្រុមហ៊ុន​ចិន​ទិញ​សិទ្ធ​ថត​សារជាថ្មី​
រឿង​ភាគ​កូរ៉េ «coffee prince» ត្រូវបាន​ក្រុមហ៊ុន​ចិន​ទិញ​សិទ្ធ​ថត​សារជាថ្មី​
រឿង​ភាគ​កូរ៉េ «coffee prince» ត្រូវបាន​ក្រុមហ៊ុន​ចិន​ទិញ​សិទ្ធ​ថត​សារជាថ្មី​
រឿង​ភាគ​កូរ៉េ «coffee prince» ត្រូវបាន​ក្រុមហ៊ុន​ចិន​ទិញ​សិទ្ធ​ថត​សារជាថ្មី​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត