បុរសម្នាក់បើករថយន្តស៊េរីទំនើប ដឹកស្រីស្នេហ៍ទាំងស្រវឹងជោក បុកចូលការិយាល័យ ក្រុមហ៊ុនបេតុង BST សំណាងគ្មានអ្នករបួស

(ភ្នំពេញ)៖​ បុរសម្នាក់ស្រវឹងស្រាជោកជាំ​ រួមដំណើរជាមួយស្រីស្នេហ៍ ដ៏ស្រស់ស្អាតម្នាក់​ បានបើករថយន្ដស៊េរីទំនើបមួយគ្រឿង បុកចូលក្នុងការិយាល័យ ក្រុមហ៊ុនបេតុង BST ពេញទំហឹងលាន់ដូចរន្ទះ​ តែសំណាងល្អ ក្នុងហេតុការណ៍នេះ មិនមានអ្នករងរបួសធ្ងន់ធ្ងរនោះទេ គ្រាន់តែខូចខាតរថយន្ត និងសម្ភារៈក្នុងការិយាល័យយតែប៉ុណ្ណោះ​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ២០១៦​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុ គេឃើញរថយន្ដមួយគ្រឿងម៉ាក Toyota Prado ពាក់ស្លាកលេខភ្នំពេញ 2T-9678​ បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង និងរួមដំណើរដោយស្រីស្នេហ៍ម្នាក់ផងនោះ​ បើកក្នុងល្បឿនយ៉ាងលឿនដូចហោះ បានបុកចូលក្នុងការិយាល័យ របស់ក្រុមហ៊ុនបេតុង BST ពេញទំហឹងលាន់ដូចរន្ទះ។

សេចក្តីរាយការណ៍បញ្ជាក់ទៀថា ក្រោយពេលកើតហេតុភាគីខាងរថយន្ដ​ សុំធ្វើការចរចារផ្តល់សំណងដើម្បីបញ្ចប់រឿង​ ព្រោះមិនចង់វែងឆ្ងាយ៕

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

យ៉ាងណាមិញ កាលពីយប់មិញនេះ បុករបាំងដែកពុះចែក ទ្រូងផ្លូវបាក់អស់១៥ផ្ទាំង​ បណ្ដាលឱ្យរថយន្ដបែកធុងទឹក​ និងខ្ទេចផ្នែកខាងមុខ ព្យាយាមបើករត់ដល់ផ្សារបឹងកែងកង សម្រេចទុករថយន្ដ ចោលរត់គេចខ្លួនបាត់​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ កើតឡើងនៅយប់ឈានចូលថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ២០១៦នេះ​ ស្ថិតតាមបណ្ដោយមហាវិថី ព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកែងកង​២ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។ ព័ត៌មានពីកន្លែងបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្ដស៊េរីមួយនេះ ពាក់ស្លាកលេខភ្នំពេញ 2AA-8777 បើកបរដោយបុរសម្នាក់ជាជនជាតិ លុះដល់ចំណុចកើតហេតុ បានបុក​របាំងដែកពុះចែកទ្រូងផ្លូវបាក់អស់១៥ផ្ទាំង ពេញទំហឹង​បណ្ដាលឱ្យ រថយន្ដបែកធុងទឹក​ ក្រោយមកបានបើករត់ដល់ផ្សារបឹងកែងកង​ ទើបទុករថយន្ដចោល រត់គេចខ្លួនបាត់​។

រថយន្ដបង្កត្រូវបានសមត្ថកិច្ច​ ស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុងភ្នំពេញ​ ដើម្បីចាត់ការតាមនីតិវិធី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត