ការទទួលទាន ទឹកជួយឲ្យស្បែកស្អាត

អ្នកអាចបន្ថែម សំណើមដល់ស្បែក ធ្វើឲ្យស្បែកមុខ និងស្បែកសព្វ រាងកាយទន់ រលោងស្អាត ដោយការទំលាប់ ទទួលទាន ទឹកឲ្យច្រើនៗ ក្នុងមួយថ្ងៃៗ។ បរិមាណទឹកដែល អ្នកត្រូវទទួលទាន គឺឲ្យបាន ៨ ទៅ ១០កែវប៉ុន្តែដើម្បី ទទួលទាន ឲ្យបាននៅក្នុងបរិមាណនេះ អ្នកត្រូវដឹងថា ត្រូវទទួលទាន បែបណា? មិនមែនឲ្យ អ្នកទទួលទានតែ ១ដង ឲ្យគ្រប់បរិមាណខាងលើនេះទេ គឺអ្នកត្រូវបែងចែក ការទទួលទាន ឲ្យបានខ្ជាប់ខ្ជួន ពេញមួយថ្ងៃ ឬអាចទទួលទាន តាមការណែនាំ ដូចខាងក្រោមៈ –       ពេលភ្ញាក់ពីគេងទទួលទានទឹក ១ ឬ ២កែវ។ –       មុនពេលអាហារព្រឹកទទួលទានទឹក ១ កែវកន្លះ។

  •  ពេលអាហារព្រឹក ដល់ថ្ងៃត្រង់ ទទួលទានទឹក១កែវ។
  •  ក្រោយអាហារថ្ងៃត្រង់ ទទួលទានទឹក ១កែវកន្លះ។
  • ពេលរសៀល ដល់ល្ងាច ទទួលទានទឹក ១កែវ។
  •  ក្រោយពេលអាហារល្ងាច ទទួលទានទឹក ១ កែវកន្លះ។
  •  មុនពេលចូលគេង ទទួលទានទឹក ១កែវ។

ប្រសិនបើអ្នកបែងចែក ការទទួលទានទឹក ដូចខាងលើនេះ ខ្ជាប់ខ្ជួន នឹងធ្វើឲ្យរាងកាយ របស់អ្នកបានទទួល បរិមាណទឹកគ្រប់គ្រាន់ ហើយក្រៅពីនេះ អ្នកអាចបន្ថែមការ ទទួលទានទឹកផ្លែឈើ ផ្សេងៗតាមចំណង់ចំនូលចិត្ត របស់អ្នក។ បរិមាណទឹកស្អាត ដែលអ្នកទទួលទាន បានគ្រប់គ្រាន់ សម្រាប់តម្រូវការ របស់រាងកាយ និងជួយសំអាតរាងកាយ ផ្តល់សំណើមដល់ស្បែក ឲ្យរលោងភ្លឺថ្លា។ ប្រសិនបើ អាកាសធាតុក្តៅ គួរប្រើវិធីទទួលទាន ទឹកម្តងបន្តិចៗ តែញឹកញយដងបាន៕

ប្រភព៖ lookingtoday

  • ការទទួលទាន ទឹកជួយឲ្យស្បែកស្អាត已关闭评论
  • 35 views
  • Hide Sidebar
    A+
Publish on:2016/06/11  Category:សុខភាព
Tags: