Fan Bingbing ល្បីពេក សូម្បីតែទៅញ៉ាំកាហ្វេ ជាមួយគូស្នេហ៍ ក៏គេលួចថតដែរ

ចិន៖ កាលពីពេលថ្មីៗនេះ ត្រឹមតែរូបថតប៉ុន្មានសន្លឹករបស់ Fan Bingbing ជាមួយនឹងគូស្នេហ៍របស់នាង បានចូលទៅញ៉ាំកាហ្វេមួយកន្លែង ក៏បានធ្វើឲ្យមានការ ចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន ជាពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គម ផងដែរ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា Fan Bingbing រួមជាមួយនឹងគូស្នេហ៍គឺលោក Jerry Lee បានចំណាយពេលវេលា នៅជាមួយគ្នាប្រកបដោយភាពសាមញ្ញ និងផ្អែមល្ហែម នៅឯហាងកាហ្វេមួយ ហើយដោយសកម្មភាពទាំងនោះ ត្រូវបានគេលួចថតបាន និងយកមកបង្ហោះនៅលើ បណ្តាញអ៊ិនធើណេត ដែលកំពុងតែទទួល បានការចាប់អារម្មណ៍យ៉ាងខ្លាំង។

អ្វីដែលធ្វើឲ្យមានការ កត់សម្គាល់ជាពិសេសនោះ គឺអាកប្បកិរិយារបស់ពួកគេទាំង២ ដែលបង្ហាញពីភាពផ្អែមល្ហែម រវាងគ្នាទៅវិញទៅមក ដោយនេះអាចបញ្ជាក់បានថា ក្តីស្នេហ៍របស់ Fan និង Jerry គឺកើតចេញពីចិត្តពិតប្រាកដមែន។

នៅក្នុងរូបថតទាំងនោះដែរ គេអាចសង្កេតឃើញថា Fan Bingbing បានទ្រេតខ្លួនទៅលើ លោក Jerry ខណៈពេលដែលរូបគាត់ កំពុងតែចុចទូរស័ព្ទ ដោយសកម្មភាពទាំងនេះ គឺធ្វើឡើងដោយមិនបានខ្វល់ពី អ្នកនៅជុំវិញខ្លួនឡើយ៕

រូបភាពដែលបង្ហាញពីសកម្មភាព ដ៏ផ្អែមល្ហែមរបស់ Fan Bingbing និងគូស្នេហ៍៖ 

ប្រភព ៖
lollipop

កំណត់ហេតុខ្មែរឡូត៖

គូសបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅនេះ សំណុំរូបភាពមួយចំនួន បង្ហាញពីផ្នែកខាងក្នុងនៃគេហដ្ឋានថ្មីមួយ បានរីកសុះសាយពេញបណ្តាញផ្សព្វផ្សាយសង្គម ដែលគេជឿជាក់ថា ជាកម្មសិទ្ធរបស់គូស្នេហ៍មួយគូ គឺនាង Fan Bingbang និងលោក Li Chen ត្រូវបានបែកធ្លាយលើអ៊ិនធឺណែត។

នេះបើតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា រូបភាពជាច្រើនសន្លឹក ដែលបានបង្ហាញពីគ្រឿងសង្ហារឹមទំនើបៗ នៅខាងក្នុងវិមានគេហដ្ឋានដ៏ថ្មីស្រឡាងមួយ អមជាមួយនឹងការតុបតែងរៀបចំយ៉ាងស្រស់ប្រណិត ត្រូវបានអ្នកជិតខាងបង្ហើបឲ្យដឹងថា ជាភូមិគ្រឹះរបស់គូស្នេហ៍មួយគូ មានមុខមានមាត់ល្បីល្បាញក្នុងវិស័យសិល្បៈ គឺនាង Fan Bingbing និងលោក Li Chen ដែលទើបតែផ្លាស់មករស់នៅទីនេះ។

អ្នកជិតខាងបានបង្ហើបឲ្យដឹងទៀតថា គូស្នេហ៍មួយគូនេះ មានមិត្តភកិ្តធ្វើការខាងស្ទូឌីយោ មកជួយថតផ្ទះរបស់ពួកគេ ហើយក៏បានបង្ហោះចូលទៅក្នុងអ៊ិនធឺណែត ទើបបណ្ដាលឲ្យមានការបែកធ្លាយ បែបនេះតែម្តង។

ដោយឡែកបើតាមប្រភពសារព័ត៌មាន នៃគេហទំព័រ Gucheng បានរាយការណ៍ឲ្យដឹងថា លំដ្ឋានដ៏ល្អប្រណិត ភាគច្រើនដែលមានទីតាំង ស្ថិតនៅក្នុងតំបន់ Huangdao នៃទីក្រុង Qingdao ភាគខាងកើតខេត្ត Shandong ប្រទេសចិន (ដែលជាទីតាំងផ្ទះរបស់គូស្នេហ៍មួយគូនេះ) ភាគច្រើនមានតម្លៃជាង ១០លានយ័ន (ប្រហែលជា ១,៥លានដុល្លារអាមេរិក) ឯណោះ។

យ៉ាងណាមិញប្រភពបានឲ្យដឹងទៀតថា ចំណែកគូស្នេហ៍មួយគូនេះវិញ បានចំណាយលុយជាង ៥លានយ័ន (ប្រហែលជា ៧៥៩,៤១៦ដុល្លារអាមេរិក) សម្រាប់គេហដ្ឋានដ៏ស្រស់ស្អាតមួយនេះ ដែលនាង Fan Bingbing បានចំណាយអស់ ៤លានយ័ន (ប្រហែលជា ៦០៧,៥៣៣ដុល្លារអាមេរិក) ខណៈដែលលោក Li Chen បានចូលហ៊ុនចំណាយត្រឹមតែ ១លានយ័ន (ប្រហែលជា ១៥១,៨៨៣ដុល្លារអាមេរិក) តែប៉ុណ្ណោះ ដែលអាចមើលឃើញទេសភាពទឹកសមុទ្រ និងផ្នែកខាងក្រោយនៃផ្ទះអាចមើលឃើញទេសភាពព្រៃភ្នំ ដ៏ស្រស់បំព្រងថែមទៀតផង។

គួរបញ្ជាក់ដែលថា ទំនាក់ទំនងរវាងកំពូលតារាសម្តែងស្រី នាង Fan Bingbing ដែលមានមុខមាត់ និងតួនាទីច្រើនក្នុងវិស័យសិល្បៈ រួមជាមួយនឹងលោក Li Chen ដែលជាកំពូលតារាសម្តែងរបស់ប្រទេសចិន ពួកគេទាំងពីរនាក់នេះ កន្លងមកធ្លាប់មានរឿងរ៉ាវចម្រូងចម្រាស់ជាច្រើន លើកច្រើនសារផងដែរ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload