ញាក់សាច់យ៉ាងណា! បើ​​ឃើញ​​​តម្រង់​មក​​ចំ​ចឹង​

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា ហេតុការណ៍ថ្នាក់ចរាចរណ៍​មួយគួរ​ឱ្យរន្ធត់​ បន្ទាប់ពី​រថយន្ត​ធុនធំ​ម៉ាក​ហ៊ីយ៉ាន់​ដាយ​មួយគ្រឿង ត្រូវ​តៃ​កុង​បង្ខំចិត្ត​ទាញ​ចង្កូតមក​ស្តាំ​​ទៅបុក​បង្គោលភ្លើង​មួយដើម​ បណ្តាលឱ្យបាក់​​ និង​ខ្ទេចខ្ទី​សម្ភារ​នៅ​ក្បែរនោះ​ ខណៈ​​ពេល​បើក​​ចុះពីលើ​ស្ពាន​គីហ្ស៊ុណា ហើយ​ត្រូវ​ចាប់​ហ្វ្រាំង​​​រថយន្ត​មិន​​ស៊ី ។

ហេតុការណ៍នេះ​ កើត​ឡើង​កាលពីវេលាម៉ោង​០១ និង​២៥នាទីរសៀល​ថ្ងៃទី​១១ មិថុនា ២០១៦ ស្ថិតនៅចំណុច​ក្បាល​ស្ពាន​គីហ្ស៊ុ​ណា​​​ត្រើយ​ខាង​លិច ​ក្នុងភូមិ​ទី៣ សង្កាត់​វាលវង់ ក្រុងកំពង់ចាម ។

អ្នកបើក​បរ​ត្រូវបានឃាត់ខ្លួន​ឈ្មោះ​លាង ពន្លក អាយុ២២​ឆ្នាំ មានទីលំនៅ​ក្នុងភូមិ​អណ្តូងត្រាំង ឃុំស្រម៉ ស្រុក​ជើង​ព្រៃ​ ។ បើ​តាម​ការអះអាង​ពីប្រជាពលរដ្ឋ​​ថា នេះ​សំណាងហើយ ដែល​រថយន្តធំនេះ​បាន​បង្គោលភ្លើង​បាំងពីមុខ​ កុំអីមនុស្ស​៦-៧នាក់ ប្រាកដ​ជា​គ្រោះថ្នាក់​ដល់ជីវិត​ជាក់ជាមិនខាន ។