Messi ​ប្រើ​ពេល​ ២៥​ នាទី ស៊ុត​ហ៊ែតទ្រីក​នៅ Copa America

Lionel Messi ប្រើពេលតែ ២៥ នាទីប៉ុណ្ណោះ ដើម្បីស្វែងរកគ្រាប់បាល់ ៣ គ្រាប់ ក្នុងជ័យជម្នះលើក្រុមប៉ាណាម៉ាដោយលទ្ធផល ៥-០ ពានរង្វាន់ Copa America កាលពីព្រឹកមិញនេះ។

Messi ​ប្រើ​ពេល​ ២៥​ នាទី ស៊ុត​ហ៊ែតទ្រីក​នៅ Copa America

ខ្សែការពារ Nicolas Otamendi ជាអ្នកបើកឆាកមុនគេឱ្យក្រុមអាហ្សង់ទីនត្រឹមនាទីទី៦ ខណៈដែល Messi វិញ ប្ដូរចូលនៅនាទី៦២ រកគ្រាប់បាល់បាននៅនាទី ៦៨ មួយគ្រាប់ នាទី ៧៧ មួយគ្រាប់ និងគ្រាប់បាល់ទី៣ រកបាននៅនាទី៨៧ ។ លទ្ធផល ៤-០ មិនទាន់អស់ចិត្ត ខ្សែប្រយុទ្ធ Aguero ថែមបានមួយគ្រាប់មុនចប់ការប្រកួតនៅនាទី៩០ ។

Messi ​ប្រើ​ពេល​ ២៥​ នាទី ស៊ុត​ហ៊ែតទ្រីក​នៅ Copa America Messi ​ប្រើ​ពេល​ ២៥​ នាទី ស៊ុត​ហ៊ែតទ្រីក​នៅ Copa America Messi ​ប្រើ​ពេល​ ២៥​ នាទី ស៊ុត​ហ៊ែតទ្រីក​នៅ Copa America Messi ​ប្រើ​ពេល​ ២៥​ នាទី ស៊ុត​ហ៊ែតទ្រីក​នៅ Copa America

៣ពិន្ទុបន្ថែមកាលពីព្រឹកមិញនេះ បានធ្វើឱ្យក្រុមអាហ្សង់ទីនកក់កៅអីវគ្គ៨ក្រុមចុងក្រោយរួចជាស្រេចហើយ ព្រោះក្នុងពូល D អាហ្សង់ទីនមាន៦ពិន្ទុពេញ ខណៈដែលឈីលីនិងប៉ាណាម៉ាមាន៣ពិន្ទុហើយក្រុមទាំងពីរនេះត្រូវប៉ះគ្នានៅសប្ដាហ៍ក្រោយទៀត៕

ប្រភព៖ sabay