បើក​ឆាក Euro ​យប់មិញ ​បារាំង ​ស៊ី​រ៉ូម៉ានី ​តឹង​បំផុត

ព្រឹត្តិការណ៍ Euro 2016 បានចាប់ផ្ដើមហើយកាលពីយប់មិញនេះ ដោយគូបើកឆាកមុនគេគឺម្ចាស់ផ្ទះបារាំងបានយកឈ្នះក្រុមរ៉ូម៉ានី ២-១ ហើយកីឡាករ Dimitri Payet ជាតួឯកសម្រាប់ក្រុមជម្រើសជាតិបារាំង។

បើក​ឆាក Euro ​យប់មិញ ​បារាំង ​ស៊ី​រ៉ូម៉ានី ​តឹង​បំផុត

Olivier Giroud ជាអ្នកបើកគណនីរកគ្រាប់បាល់បានមុនគេ ឱ្យក្រុមជម្រើសជាតិបារាំងនៅនាទី៥៧ ប៉ុន្តែឈានដល់នាទី៦៥ Patrice Evra បានបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ទៅលើកីឡាករ Nicolae Stanciu ដែលធ្វើឱ្យក្រុមរ៉ូម៉ានី រកបានមួយគ្រាប់វិញដោយបាល់ពិន័យ១១ម៉ែត្រ។ លទ្ធផល ១-១ នេះបានធ្វើឱ្យការប្រកួតកាន់តែជក់ចិត្តបន្ថែមទៀតហើយ ព្រោះម្ចាស់ផ្ទះបារាំងត្រូវការជ័យជម្នះក្នុងប្រកួតដំបូងរបស់ខ្លួន។

ឈានចូលមកដល់នាទី៨៩ ខ្សែប្រយុទ្ធ Payet ដែលល្បីខាងទាត់បាល់ហ្វ្រីឃីតមិនសំចៃជើងនោះ បានស៊ុតពីចម្ងាយមួយគ្រាប់បញ្ចូលទីយ៉ាងស្អាត ជួយឱ្យក្រុមមាន់គកបារាំងរកបាន៣ពិន្ទុក្នុងប្រកួតបើកឆាករបស់ខ្លួន៕

បើក​ឆាក Euro ​យប់មិញ ​បារាំង ​ស៊ី​រ៉ូម៉ានី ​តឹង​បំផុត បើក​ឆាក Euro ​យប់មិញ ​បារាំង ​ស៊ី​រ៉ូម៉ានី ​តឹង​បំផុត បើក​ឆាក Euro ​យប់មិញ ​បារាំង ​ស៊ី​រ៉ូម៉ានី ​តឹង​បំផុត បើក​ឆាក Euro ​យប់មិញ ​បារាំង ​ស៊ី​រ៉ូម៉ានី ​តឹង​បំផុត

ប្រភព៖ sabay

  • បើក​ឆាក Euro ​យប់មិញ ​បារាំង ​ស៊ី​រ៉ូម៉ានី ​តឹង​បំផុត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/11  Category:ជីវិតនិងសង្គម
Tags: